សុខភាព
អ្វីទៅជាផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំ កូរទីកូអ៊ីត ឬក៏ ស្តេរយ មិនបានត្រឹមត្រូវតាមវេជ្ជបញ្ជា ឬដោយគ្មានវេជ្ជបញ្ជា!
ថ្នាំពេទ្យប្រភេទ កូរទីកូអ៊ីត ឬក៏ ស្តេរយ ជាថ្នាំដែលគេប្រើប្រាស់សម្រាប់ព្យាបាល រលាកសន្លាក់ ឈឺសន្លាក់ និងជំងឺរ៉ាំរ៉ៃមួយចំនួនទៀត។ ថ្នាំទាំងនេះមានប្រភេទជាថ្នាំគ្រាប់ៈ (Cortancyl, Prednisone, Prednisolone,Dexamethaxone…) ដែលបងប្អូនប្រជាជនយើងចំណាំហៅថា ថ្នាំគ្រាប់ត្រសក់ ថ្នាំក្រពើហោះ -ល-។ ប្រភេទថ្នាំចាក់មានៈ (Triamcinolone methylprednisolone…)។ ក្រៅពីថ្នាំលេប និងថ្នាំចាក់ ក៏មានប្រភេទថ្នាំបឺតាមមាត់ (Becotide, Serritide…) និងថ្នាំលាបលើស្បែក (Hydrocortisone cream, betamethasone…)។
ថ្នាំដែលបានរៀបរាប់ខាងលើនេះ មានប្រសិទ្ធភាពខ្ពស់សម្រាប់ប្រើប្រាស់ព្យាបាលជំងឺ ប៉ុន្តែបើយើងមិនបានគោរពនូវលក្ខខណ្ឌវេជ្ជសាស្ត្រនៃការប្រើប្រាស់ថ្នាំទាំងនោះទេ វាអាចបណ្តាលឲ្យមានគ្រោះថ្នាក់ ហើយជួនកាលវាអាចគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។

អ្វីដែលយើងសង្កេតឃើញកន្លងមក គឺមានអ្នកប្រកបរបរមិនសុចរិត មិនត្រឹមត្រូវ យកថ្នាំទាំងនេះទៅប្រើប្រាស់ខុសក្បួនវេជ្ជសាស្ត្រដូចជា ធ្វើជាថ្នាំសូន ថ្នាំឬសឈើសម្រាប់ផឹកឲ្យហូបបាន និងបំបាត់ការឈឺចាប់ឆ្អឹងឆ្អែង ឈឺចុកចាប់សាច់ដុំជាដើម។ យើងក៏សង្កេតឃើញផងដែរ ថាមានអ្នកខ្លះយកថ្នាំទាំងនេះទៅចាក់ ដើម្បីបំបាត់ការឈឺចាប់ ដោយមិនបានគិតស្វែងរករោគវិនិច្ឆ័យនៃជំងឺទេ ដូចជា ឈឺត្រង់ណាចាក់ត្រង់នោះ ជួនកាលមានរហូតដល់ចាក់ចូលទៅក្នុងសន្លាក់ទៀតផង។ អ្វីទៅជាផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំ កូរទីកូអ៊ីត ឬក៏ ស្តេរយ មិនបានត្រឹមត្រូវ?
១) ធ្វើឲ្យមានការប្រែប្រួលអរម៉ូន កូរទីកូអ៊ីត ឬក៏ ស្តេរយ ធម្មជាតិនៅក្នុងខ្លួន៖
នៅពេលដែលយើងកំពុងប្រើប្រាស់ថ្នាំ ដែលបានរៀបរាប់ខាងលើក្នុងរយៈពេលយូរ និងកម្រិតដូសខ្ពស់មិនបានត្រឹមត្រូវ ពេលនោះអ្នកជំងឺលេចចេញនូវរោគសញ្ញាដូចជា ហើមមុខ ធាត់ក្បាលពោះប៉ុន្តែអវយវៈដៃជើងតូចៗ ស្បែកឡើងផុយងាយជាំ រលាត់ (សូមមើលរូបភាព)។

នៅពេលអ្នកជំងឺឈប់ប្រើប្រាស់ថ្នាំទាំងនោះ ពេលនោះអរម៉ូនធម្មជាតិនៅក្នុងខ្លួនយើងមានការថយចុះ ឬក៏មិនផលិត ពេលនោះពួកគាត់លេចចេញរោគសញ្ញាដូចជា អស់កម្លាំង ហេវហត់ ល្ហិតល្ហៃ ជាពិសេសនៅពេលថ្ងៃរសៀលចាប់ពីម៉ោង ៤ សម្ពាធឈាមគាត់ចុះ ហើយជួនកាលសម្ពាធឈាមចុះរហូតដល់មានគ្រោះថ្នាក់ទៀតផង។
២) កើតជំងឺទឹកនោមផ្អែម៖
កាលណាយើងប្រើប្រាស់ថ្នាំប្រភេទ Corticoid ឬក៏ Steroids អ្នកជំងឺពេលនោះ គាត់មានអាការៈឃ្លាន ទទួលទានហូបឆ្ងាញ់ ទទួលទានបាន ជាហេតុធ្វើឲ្យគាត់ចេញជំងឺ
ទឹកនោមផ្អែម។
៣) កើតជំងឺពុកឆ្អឹង៖
ថ្នាំប្រភេទ កូរទីកូអ៊ីត ឬក៏ ស្តេរយ ពេលដែលយើងប្រើប្រាស់រយៈពេលយូរ វាអាចធ្វើឲ្យកំហាប់ឆ្អឹងថយចុះ ពេលនោះអ្នកជំងឺប្រឈមមុខនឹងការបាក់ឆ្អឹងខ្នង បាក់ឆ្អឹងត្រគាក ។ល។

៤) កើតជំងឺលើសឈាម៖
នៅពេលដែលយើងទទួលទានថ្នាំ កូរទីកូអ៊ីត ឬក៏ ស្តេរយ ក្នុងកម្រិតមួយខ្ពស់ វាធ្វើឲ្យយើងចាលជាតិទឹក និងជាតិសូដ្យូមនៅក្នុងខ្លួន ពេលនោះសម្ពាធឈាមយើងកើនឡើង។
៥) ធ្វើឲ្យប្រព័ន្ធភាពស៊ាំក្នុងខ្លួនថយចុះ៖
អ្នកពិសារថ្នាំ កូរទីកូអ៊ីត ឬក៏ ស្តេរយ ក្នុងរយៈពេលយូរ ពេលនោះប្រព័ន្ធភាពស៊ាំក្នុងខ្លួនថយចុះ។ ពួកគាត់អាចប្រឈមមុខនឹងការកើតជំងឺផ្សិត (ស្រែងលើស្បែក) ផ្សិតអណ្តាត រលាកផ្លោកនោម រលាកតម្រងនោម។ល។ ករណីដែលគេយកថ្នាំទាំងនេះ ទៅចាក់ចូលក្នុងសន្លាក់នេះមិនបានត្រឹមត្រូវ វាអាចធ្វើឲ្យមានខ្ទុះនៅក្នុងសន្លាក់។


ផលវិបាកដែលបានរៀបរាប់ខាងលើជាផលវិបាក ដែលយើងជួបប្រទះញឹកញាប់ ប៉ុន្តែលើសពីនោះទៅទៀតក៏អាចមានផលលំបាកមួយចំនួនទៀតផងដែរ ក្នុងករណីដែលយើងប្រើប្រាស់ថ្នាំទាំងនោះមិនបានត្រឹមត្រូវ ឧទាហរណ៍ដូចជា រលាកក្រពះ ដំបៅក្រពះជាដើម។ ប៉ុន្តែទោះបីជាយ៉ាងណាគេសង្កេតឃើញថា ថ្នាំដែលអាចឲ្យមានផលប៉ះពាល់ច្រើនគឺ ថ្នាំប្រភេទគ្រាប់និងចាក់ ដោយឡែកថ្នាំដែលបាញ់តាមម៉ាត់ ឬថ្នាំដែលលាបលើស្បែកមិនសូវមានផលប៉ះពាល់ទេ។


សរុបជារួមមក ដូចដែរយើងបានដឹងស្រាប់ហើយថា ថ្នាំជាអាវុធមុខពីរ ហេតុដូចនេះយើងគួរគប្បីប្រឹក្សាជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវ មុនទទួលទានថ្នាំប្រភេទ កូរទីកូអ៊ីត ឬក៏ ស្តេរយ ដោយពិសា ក្នុងកម្រិតដូសត្រឹមត្រូវ រយៈពេលត្រឹមត្រូវ ហើយជៀសវាងទទួលទានថ្នាំជាឱសថបុរាណក្តី ជាថ្នាំសូនដើម្បីឲ្យបាយបាន បំបាត់ការឈឺចុកចាប់ឆ្អឹងឆ្អែងក្តី ដែលមិនមានប្រភពច្បាស់លាស់។

ប្រសិនណាបងប្អូនបានកំពុងនិងប្រើប្រភេទថ្នាំទាំងនេះ ហើយលេចចេញនូវរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមប្រញាប់មកជួបជាមួយវេជ្ជបណ្ឌិតជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជៀសវាងនូវផលវិបាកទាំងនេះ៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ការព្យាបាលតម្រងកែវភ្នែកស្រអាប់ ដោយកាំរស្មី (YAG-Capsulotomy)

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល