Connect with us

សុខភាព

ស្វែងយល់​អំពី​ជំងឺ​សើ​ស្បែក “​កមរមាស់ ឬ​អាត់​”!

បានផុស

នៅ

​កមរមាស់ ជា​ជំងឺ​មួយ​ក្នុងចំណោម​ជំងឺ​សើ​ស្បែក ដែល​ជួប​ច្រើន​ញឹកញាប់ នៅ​ប្រទេស​កម្ពុជា​យើង​។ ជា​ជំងឺ​ដែល​មាន​កន្ទួល និង​ពងទឹក ហើយ​រមាស់​ពាសពេញ​ខ្លួនប្រាណ ដែល​បណ្តាល​មក​ពី​ពពួក​ប៉ា​រា​ស៊ិត​ឬ​ចៃ​។ ការចម្លង​ជំងឺ​នេះ​កើតឡើង​តាមរយៈ​៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– ការប៉ះពាល់​ផ្ទាល់​រវាង​អ្នកជា និង​អ្នកជំងឺ​

– ប៉ះពាល់​ជាមួយ​សម្ភារៈប្រើប្រាស់ (​សំលៀកបំពាក់ ស្រោមពូក​…) ដែលមាន​មេរោគ​

– មនុស្ស​ច្រើន​រស់នៅ​ផ្តុំគ្នា ឬ​រស់នៅ​ជាមួយគ្នា​។​

​ក​) រោគសញ្ញា​៖

– ច្រើន​កើត​នៅ​កន្លែង​ណា​ដែលមាន​រាង​ត្រង់​ផ្នត់ៗ ឬ​ក្រវៀចក្រវៀន​នៃ​ស្បែក ចង្វែក​ម្រាមដៃ កដៃ ចង្កេះ គូថ ផ្ទៃ​ខាងក្នុង​ប្រអប់​ភ្លៅ និង​កជើង ដែល​ស្តែងចេញ​ជា​កន្ទួល ឬ​ពងទឹក (​ពងទឹក​មិនសូវ​ប្រទះឃើញ​ទេ ព្រោះ​វា​ត្រូវ​បំផ្លាញ​យ៉ាង​លឿន​ដោយ​ការ​អេះ​ត្រដុស​របស់​អ្នកជំងឺ​)​។​

– ចំពោះ​ស្ត្រី​វិញ គេ​ឃើញ​ច្រើន​កើតមាន​នៅលើ​ក្បាលដោះ រីឯ​បុរស​ភាគច្រើន​កើត​នៅលើ​លិង្គ និង​លើ​ស្បែក​ពងស្វាស​។​

– ជំងឺ​នេះ​កម្រ​កើតមាន​នៅលើ​ផ្ទៃមុខ​មនុស្សពេញវ័យ​ណាស់ ប្រសិនបើ​ក្មេង​តូចៗ និង​អ្នកមាន​មេរោគ​ហ៊ី​វ (HIV+) គេ​សង្កេតឃើញ​មាន​នៅលើ​ផ្ទៃមុខ បាតដៃ បាតជើង រួមទាំង​ខ្លួនប្រាណ​ផងដែរ​។​

​ការកើតមាន​ទាំងនេះ បង្ក​ឲ្យ​មានការ​រមាស់​យ៉ាងខ្លាំង ជាពិសេស​នៅពេល​យប់​។ ជាទូទៅ​តែងមាន​ឃើញ​ស្នាម​អេះ និង​ស្នាម​ក្រហូង​ដាច់​រលាត់ស្បែក ការឆ្លង​រោគ ជាមួយនិង​ការកកើត​ពង​ខ្ទុះ និង​ក្រ​ម៉​ធំៗ ត្រូវបាន​ជួប​ញឹកញាប់​គួរសម​ដែរ​។​

​ខ​) ការវិវត្តន៍​៖

​ជំងឺ​កមរមាស់ ដែល​មិនបាន​ព្យាបាល អាច​ក្លាយជា​ជំងឺ​រ៉ាំរ៉ៃ​រួម​ជាមួយនឹង​ការថយចុះ​កម្រិត​រមាស់​។ ការបាត់​រមាស់​មិនមែន​មានន័យថា​ ពពួក​ប៉ារ៉ាស៊ីត ឬ​ចៃ​នោះ​បាត់ ឬ​ស្លាប់​ឡើយ​។ ការ​លាប់​ឡើងវិញ ​ដែល​បណ្តាល​ពី​ការព្យាបាល​មិន​ត្រឹមត្រូវ​កើតមាន​ជារឿយៗ ហើយ​វា​ត្រូវបាន​បិទបាំង​រោគសញ្ញា​ផ្សេងៗ ដោយ​ការ​លាប​ពពួក​គ័​រ​ទី​គួ​អ៊ី​ត (​ថ្នាំលាប​ឲ្យ​ស្បែ​កស ឬ​ស្បែក​រលោង​) ច្រើនពេក​។​

​គ​) ការព្យាបាល​៖

– ត្រូវ​ព្យាបាល​ក្រុមគ្រួសារ​ទាំងមូល​រួមគ្នា​ក្នុងពេល​តែមួយ ដើម្បី​ជៀសវាង​ការឆ្លង​សារ​ចុះ​សារ​ឡើង ឬ​លាប់​ឡើងវិញ​

– ត្រូវ​លាបថ្នាំ​ដែលមាន​ការណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ឯកទេស​

– មុជទឹក ហើយ​ដុស​កន្លែង​ដែល​កើតមាន​ជំងឺ​នេះ ជាមួយ​បន្ទះ​ក្រណាត់​ស្អាត នៅពេល​យប់​

– លាបថ្នាំ ឲ្យ​ពេញ​ខ្លួន​ទាំងអស់ ពី​ក​ដល់​ចុងជើង (​គ្រប់​កន្លុកកន្លៀត​ទាំងអស់​)

– ទុក​ឲ្យ​ស្ងួត ហើយ​រក្សា​វា​ឲ្យ​នៅលើ​ស្បែក​ខ្លួន​មួយ​យប់​ទល់​ភ្លឺ (១២​ម៉ោង​)

– មុជទឹក​ជម្រះ​កាយ​វិញ​បាន​នៅពេល​ព្រឹក​

– ធ្វើ​ដូចខាងលើ​ម្តងទៀត នៅ​យប់​ទី​២ ទី​៣ រហូតដល់​មួយអាទិត្យ​

– ផ្លាស់ប្តូរ ហើយ​បោកគក់ សំលៀកបំពាក់ កម្រាលពូក ភួយ មុង ដែលមាន​មេរោគ ជាមួយ​សាប៊ូ ស្រុះ​ទឹក​ក្កៅ និង​ហាលថ្ងៃ​ឲ្យ​បាន​ស្ងួត​

“ សូម​ណែនាំ​ក្រុមគ្រួសារ ឬ​អ្នក​ជុំវិញខ្លួន​ដែលជា​ប់​ពាក់ព័ន្ធ​ជាពិសេស​អ្នកមាន​ផ្ទៃពោះ បើសិន​ជាមាន​រោគសញ្ញា​ដូចខាងលើ​។ ក្រុមគ្រូពេទ្យ​ឯកទេស​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត រង់ចាំ​ទទួល​ជួប​ពិគ្រោះ និង​ផ្តល់ជូន​ព័ត៌មាន​គ្រប់​ស្ថានភាព​ជំងឺ ដើម្បី​ជៀសវាង​បញ្ហា​ផ្សេងៗ​ដែល​បង្ក​ឲ្យ​មាន​ផលប៉ះពាល់ ពិសេស​ដល់​ទារក​ក្នុង​ផ្ទៃ ”៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​តើ​ថ្នាំលេប អ៊ីយ៉ូត ១៣១ (Iodine-131) អាច​ព្យាបាល​ជំងឺមហារីក​ក្រពេញ​ទី​រ៉ូ​អ៊ី​ត បានជា​យ៉ាងដូចម្តេច​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម