Connect with us

សុខភាព

ជំងឺ​ម្យ៉ាង​នេះ ឧស្សាហ៍​កើត​លើ​កន្លែង​សម្ងាត់​ស្រីៗបំផុត

បានផុស

នៅ

ស្រីៗងាយ​ឆ្លង និង​កើត​ជំងឺ​ផ្សេងៗពាក់ព័ន្ធ​ផ្លូវ​ភេទណាស់។ ​ជាក់​ស្ដែង ​ជំងឺ​រោគស្ត្រីម្យ៉ាង​ហៅ​ថា Vaginismus តែ​ម្ដង ដែល​បង្ក​ឲ្យ​ តឹង​ណែន​នៃ​សាច់​ដុំ​ជុំវិញ​តំបន់​ទ្វារមាស ឬ​ឈឺ​ចាប់​ខ្លាំង​ពេល​រួមភេទ។ ៣​ ចំណុច​ខាង​ក្រោម ជា​ចំណេះ​ដឹង​ខ្លីៗ ស្រីៗ​យើង​គួរ​ដឹង​ពី​បញ្ហា​ទាក់ទង​នឹង​ជំងឺ​ប្រភេទ​នេះ។

កន្លែង​សម្ងាត់
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១- មូលហេតុនាំឲ្យមានជំងឺ Vaginismus

ទោះ​មក​ទល់​ពេល​នេះ​ ក្រុមគ្រូពេទ្យ​ជំនាញ​ រួម​ទាំង​អ្នក​ស្រាវ​ជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​នៅ​មិនទាន់​រក​ឃើញ​មូល​ហេតុ​ជាក់​លាក់​នាំ​ឲ្យស្រីៗនា​យើង​កើត​ជំងឺ​ប្រភេទ​នេះ​ក៏​ពិត​មែន ​ប៉ុន្តែ​កត្តា​ប្រ​ឈម​មួយ​ចំនួន​ត្រូវ​គេ​ជឿ​ថា អាច​នាំ​ឲ្យ​កើត​ជំងឺ​នេះ​ដូចជា៖
– ទ្វារ​មាស​មាន​ទំហំ​តូច​ពេក
– ឈឺ​ចាប់​​ពេល​រួមភេទ
– ខូច​ទ្រង់​ទ្រាយ​ទ្វារ​មាស​ ក្រោយ​សម្រាល​កូន
– ធ្លាប់​ត្រូវ​បាន​គេ​បំពាន​​ផ្លូវ​ភេទ (ឧ. ត្រូវ​​គេ​​រំលោភ)
– មាន​រោគ​ស្ត្រីផ្សេងទៀត ដូច​ជា ​ជំងឺ​ផ្សិត​ក្នុង​ទ្វារមា​ស
– ខ្លាច​មាន​ផ្ទៃ​ពោះ
– ​ឈឺ​ចាប់​ខ្លាំង​ពេល​រួម​ភេទ​ដំបូង
– មាន​ទំនាក់​ទំនង​មិន​ល្អ​ជាមួយ​ដៃ​គូ​រួម​ភេទ (ជំងឺ Vaginismus ក៏​អាច​កើត​ឡើង​ដោយ​សារ​បញ្ហា​ផ្លូវ​ចិត្តដែរ)។

២- អាការៈផ្សេងៗ ពេលកើតជំងឺ

ទោះ​ជា​រោគ​សញ្ញា​ជំងឺ​នេះ​អាច​ប្រែ​ប្រួល​តាមមនុស្ស​ម្នាក់ៗ ប៉ុន្តែ​រោគ​សញ្ញា​ចម្បង គឺ​​តឹង​ណែន​សាច់​ដុំ​ទ្វារ​មាស​ក្នុង​ពេល​រួមភេទ ធ្វើ​ឲ្យ​ប្រដាប់​ភេទ​បុរស​ពិបាក​ជ្រៀត​ចូល។ យើង​អាច​មាន​អារម្មណ៍​ឈឺ ក្រហាយ ពេល​ប្រដាប់​ភេទ​បុរស​ព្យាយាម​ជ្រៀត​ចូល អាចធ្វើ​ឲ្យ​អារម្មណ៍​យើង​ខ្លាច​រអា​​ទៀត​ផង (ធ្វើ​ឲ្យ​ភាគី​​ខាង​ស្រី​គិត​ថា ការ​ជ្រៀត​ចូល​នោះ​អាចធ្វើឲ្យ​ខូច​ទ្រង់​ទ្រាយ​ទ្វារ​មាស) ជាហេតុ​នាំ​ឲ្យ​បាត់​បង់​ចំណង់​ផ្លូវភេទ។

ជំងឺ​ម្យ៉ាង​នេះ ឧស្សាហ៍​កើត​លើ​កន្លែង​សម្ងាត់​ស្រីៗបំផុត

៣- វិធីសាស្ត្រព្យាបាល

ការ​ព្យាបាល​ជំងឺ​នេះ​ល្អ​បំផុត គឺ​ធ្វើ​លំ​ហាត់​ប្រាណ និង​ទទួល​ការ​ប្រឹក្សា​យោបល់​ពី​គ្រូ​ពេទ្យ​ជំនាញ ខណៈ​ករណី​វះកាត់​កម្រ​កើត​មាន​ណាស់។

– ប្រឹក្សាយោបល់៖ គួរ​ណាត់​ជួប​អ្នក​ជំនាញ​ខាង​ចិត្ត​សាស្ត្រ គួរឲ្យ​ជឿទុក​ចិត្ត​បាន ព្យាយាម​កាត់​បន្ថយ​អារម្មណ៍​ខ្មាស​អៀន ប្រឹក្សា​យោបល់​រក​ដំណោះស្រាយ។ អ្នក​ជំនាញ​ចិត្ត​សាស្ត្រអាច​​ណែនាំ​យើងទាក់​ទង​ទៅ​នឹង​វិធី​សាស្ត្រ​ពេល​រួម​ភេទ​ផង​ដែរ។

– ធ្វើលំហាត់ប្រាណ៖ ធ្វើ​លំហាត់​ប្រាណ ដូចជា​ លំហាត់​ប្រាណបែប​ Kegel (គេង​រាប​ស្មើ បញ្ឈរ​ជង្គង់ លើក​ត្រគាក​ឡើងចុះៗ) អាច​ជួយ​ឲ្យ​សាច់​ដុំ​ទ្វារ​មាស​រលា​បន្តិច​ម្តងៗ ឬ​អាច​ពិភាក្សា​ជាមួយ​អ្នក​ឯកទេស​ផ្លូវ​ភេទ ដើម្បី​ទទួល​បាន​ការ​ណែនាំ​អំពី​លំហាត់ប្រាណ​ផ្សេង​ៗ។

– ករណីវះកាត់៖ បើ​សិន​ជា​វិធី​សាស្ត្រ​ខាង​លើនៅ​តែ​គ្មាន​ប្រសិទ្ធភាព យើង​អាច​ជ្រើស​រើសការ​វះ​កាត់ ដើម្បី​ពង្រីក​ទំហំ​ទ្វារ​មាស​ដោយ​កាត់​ជាលិកា​រឹត​ត្បៀត​ទាំង​នោះ​ចោល។

ជំងឺ Vaginismus កើត​ឡើង​លើ​ស្ត្រី​គ្រប់​គ្នា​​ ហើយ​វា​បង្ក​ឲ្យ​មាន​បញ្ហា​ក្នុង​ជីវិត​ផ្លូវ​ភេទ។ គួរ​ស្វែង​យល់​ពី​មូលហេតុ រោគ​សញ្ញា និងវិធី​ព្យាបាល​ដើម្បី​ការពារ​ទុក​ជាមុន៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ស្ត្រី​គ្រប់រូប​គួរ​ដឹង​ពី​រោគសញ្ញា​នៃ​គីស​ដៃ​ស្បូន​

ចុចអាន៖ ការពារខ្លួន! ឆ្លងកូវីដ១៩ហើយ អាច​មាន​ផលវិបាកច្រើនទៅថ្ងៃក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម