សុខភាព
តើមូលហេតុអ្វី បានជាទារកមានភាពចុះខ្សោយនៅក្នុងផ្ទៃ
ជាស្ថានភាព ដែលការលូតលាស់ នៃទារកជួបឧបសគ្គ។ ជាទូទៅមានសភាពធ្ងន់ធ្ងរ ដែលពេលខ្លះស្រួចស្រាវ ឬ រ៉ាំរ៉ៃ ត្រូវការការព្យាបាលជាបន្ទាន់។ ភាពចុះខ្សោយ នៃទារកក្នុងផ្ទៃ មាន២សំខាន់ ៖
– ភាពចុះខ្សោយរ៉ាំរ៉ៃ:
• កើតឡើងពេលមានផ្ទៃពោះ
• រកឃើញដោយអេកូសាស្ត្រ
– ភាពចុះខ្សោយស្រួចស្រាវ:
• កើតមានក្នុងពេលសំរាល
• កើតមានពេលដែលទារកខ្វះអុកស៊ីហ្សែនធ្ងន់ធ្ងរ
ក) ការសង្ស័យ ពេលទារកចុះខ្សោយ ៖
– ករណីភាពចុះខ្សោយរ៉ាំរ៉ៃ:
• សញ្ញាអាយុជីវិតរបស់ទារកមិនល្អគ្រប់គ្រាន់
• ការលូតលាស់មិនគ្រប់គ្រាន់ ឬមានវត្តមាន នៃកង្វះទឹកភ្លោះ តាមរយៈអេកូសាស្ត្រ
• មានភាពមិនប្រក្រតី នៃសរសៃឈាម និងទារកក្នុងផ្ទៃ តាមរយៈ Doppler។
– ភាពចុះខ្សោយស្រួចស្រាវ នៅពេលឈឺពោះសម្រាល:
• មានការប្រែប្រួលចង្វាក់បេះដូងទារក
• មានការចេញលាមកព្រៃក្នុងទឹកភ្លោះ
• កម្រិតអុកស៊ីហ្សែនក្នុងឈាមរបស់ទារកចុះទាប (Acidose métabolique)
– ភាពចុះខ្សោយស្រួចស្រាវ បន្ទាប់ពីពេលកើត:
• ភាពចុះខ្សោយ នៃពហុសរីរៈ (ថ្លើម តម្រង់នោម)
• ភាពចុះខ្សោយ នៃខួរក្បាល
ខ) មូលហេតុ នៃភាពចុះខ្សោយ ៖
– ជំងឺរបស់ម្តាយ (ឧ. លើសឈាម…)
– ភាពមិនធម្មតា នៃការកន្ត្រាក់ស្បូន (ឧ. ឈាមកកក្រោយសុក…)
– បណ្តាលមកពីសុក ឬទងសុក (ឧ. សុកពាំងបាំងមុខស្បូន, ទងសុករុំកូន…)
– បណ្តាលមកពីទារក (ឧ. ទារកប្រឈមនឹងការឆ្លងមេរោគ…)
គ) ការធ្វើរោគវិនិច្ឆ័យ នៃភាពចុះខ្សោយ ៖
– ការមានលាមកព្រៃរបស់ទារកនៅក្នុងទឹកភ្លោះ
– ការថយចុះ នៃសំលេងចង្វាក់បេះដូង
– កម្រិត pH < 7,5 (ឈាមដែលបូមចេញពីសរសៃឈាម នៃទងសុកទារក)
ឃ) ការវិវត្តន៍ នៃភាពចុះខ្សោយ ៖
– វិបត្តិធំសំខាន់ជាងគេ គឺប៉ះពាល់ទៅលើប្រព័ន្ធប្រសាទរបស់ទារក
– ការវិវត្តន៍មាន៣ដំណាក់កាល:
• ដំណាក់កាលទី១ ដែលវិវត្ត នៃភាពខ្សោយរបស់ទារក នឹងបាត់ក្នុងរយៈពេល២៤ម៉ោង ទៅ៤៨ម៉ោង។ ដំណាក់កាលនេះ មិនប៉ះពាល់ដល់ខួរក្បាលទារកទេ។
• ដំណាក់កាលទី២: វិបត្តិ នៃបញ្ហាភាពខ្សោយរបស់ទារក នឹងបាត់ក្នុងរយៈពេល១សប្ដាហ៍។ ទារកអាចប៉ះពាល់ដល់ខួរក្បាលក្នុងកម្រិតតិច។
• ដំណាក់កាលទី៣: ដែលវាមានលក្ខណៈធ្ងន់ធ្ងរជាមួយអត្រាស្លាប់ខ្ពស់។
ដូច្នេះ យើងត្រូវតាមដានពេលមានផ្ទៃពោះ និងពេលសម្រាល ដើម្បីធ្វើអន្តរាគមន៍ជាបន្ទាន់ ពេលមានរោគសញ្ញាទាំងនេះ។
ង) ការព្យាបាល ៖
ការព្យាបាល នៃភាពចុះខ្សោយ ត្រូវធ្វើទៅតាមមូលហេតុ និងរោគសញ្ញារបស់ទារក។
ប្រសិនបើ លោក លោកស្រី មានចម្ងល់ ឬសង្ស័យលើរោគសញ្ញាដែលបង្ហាញពីភាពចុះខ្សោយរបស់ទារកដូចបានរៀបរាប់ខាងលើ សូមមេត្តាប្រញាប់មកជួបពិគ្រោះបន្ទាន់ជាមួយក្រុមវេជ្ជបណ្ឌិតជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីការពារអាយុជីវិតទារកបានទាន់ពេលវេលា។
ការតាមដាន និងពិនិត្យផ្ទៃពោះ ការកម្រើករបស់ទារកឲ្យបានទៀងទាត់តាមដំបូន្មានរបស់គ្រូពេទ្យ គឺជាការតាមដានសុខភាពរបស់ទារក ជាពិសេសអំឡុងពេលជិតសម្រាល៕
អត្ថបទ ៖ រស្មី
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ