Connect with us

ព័ត៌មានជាតិ

ករណី​ដំំបូង ជន​បរទេស​​រស់នៅ​ប្រទេស​កម្ពុជា បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​

បានផុស

នៅ

ក្រសួង​សុខាភិបាល​ប្រកាស​ករណី​ស្លាប់​ពីរ​នាក់​ទៀត ដោយសារ​ជំងឺ​កូវីដ ១៩ នៅ​ព្រឹក​ថ្ងៃ ២៥ មីនា ២០២១។ អ្នក​ស្លាប់​ទាំង​ពីរ​នាក់​មាន​ខ្មែរ ០១ នាក់ និង​ចិន ០១ នាក់។

ករណី​ស្លាប់​ជនជាតិ​ចិន​ ជា​ករណី​ដំបូង​សម្រាប់​ជនបរទេស​ដែល​រស់នៅ​ប្រទេស​កម្ពុជា​ ដែល​បាន​ឆ្លង​កូវីដ ១៩ រហូត​ត្រូវ​បាត់បង់​ជីវិត។

បើ​តាម​ការ​បញ្ជាក់​ពី​ក្រសួង​សុខាភិបាល​អ្នកជំងឺ​ជា​បរទេស​ឈ្មោះ Wu Jiannan ភេទប្រុស ជនជាតិចិន មាន​អាយុ៤៣ឆ្នាំ ជក់បារី ជា បុគ្គលិក casino ស្រុកកោះធំ ខេត្តកណ្ដាល។ បុរស​នេះ​បាន​រកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ និង​បាន​បញ្ជូនពីមណ្ឌលសុខភាពចាក់អង្រែកាលពីថ្ងៃទិ១៨ ខែមីនា ឆ្នា២០២១។

លោកស្រីបានបញ្ជាក់ថា យើងបានរកឃើញគាត់មានរលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាង និងខ្សោយសួតខ្លាំង រហូតដល់ប្រើម៉ាស៊ីនជំនួយ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។ លោកស្រីបានបន្តថាអ្នកជំងឺបានស្លាប់នៅថ្ងែ២៥ ខែមីនា ឆ្នាំ​២០២១នេះ វេលាម៉ោង៧ និង៤៥នាទីព្រឹក ដោយខ្សោយសួតធ្ងន់ធ្ងរខ្លាំង រលាកសួតសងខាងធ្ងន់ធ្ងរខ្លាំង ដោយសារជំងឺ​កូវីដ-១៩។

គិត​មក​ដល់​ពេលនេះ មានអ្នក​​ជំងឺកូវីដ ០៧ នាក់​បាន​បាត់បង់ជីវិត ក្នុង​នោះ​មាន​ខ្មែរ ០៦ នាក់ និង​ចិន ០១ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

បុរស​ម្នាក់​​ដុតសម្លាប់​ខ្លួនឯង​នៅ​ខាងក្រៅ​កន្លែងកាត់ក្តីលោក Trump

KPT+២៧ នាទី មុន

បុរសចិនម្នាក់ ធ្លាប់ជាសិស្សពូកែ ក្រោយមកធ្លាក់ខ្លួនដេកតាមផ្ទះគេ ដោយសារតែរំពឹងខ្ពស់ពេក

ព័ត៌មានជាតិ៣៨ នាទី មុន

គោលដៅអេកូទេសចរណ៍លើដែនទឹកបឹងទន្លេសាប នៃខេត្តបាត់ដំបង នៅរក្សាកំណើនភ្ញៀវដូចឆ្នាំមុន

ព័ត៌មានជាតិ៤១ នាទី មុន

ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជាមូលដ្ឋានគ្រឹះ ដើម្បីតម្រង់ទិសលើការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា

ព័ត៌មានជាតិ៤៦ នាទី មុន

​ពលរដ្ឋ ៦១ គ្រួសារសុំសិទ្ធិកាន់កាប់លើដីតំបន់ ៣ ដែលខ្លួនអាស្រ័យផលជាង ១០ ឆ្នាំកន្លងមក​

Sokha Hotels

ព័ត៌មានពេញនិយម