Connect with us

សុខភាព

ស្វែងយល់​អំពី ជំងឺរបេង​!

បានផុស

នៅ

ជំងឺរបេង​គឺ​ជំងឺ​កាច​សាហាវ​មួយ ដែល​អាច​ឆក់យក​ជីវិត​មនុស្ស​បាន ប្រសិនបើ​យើង​ធ្វេសប្រហែស​មិនបាន​ធ្វើ​រោគវិនិច្ឆ័យ​ច្បាស់លាស់ និង​ប្រញាប់ប្រញាល់​ព្យាបាល​អោយទាន់ពេល និង​តាម​កាលកំណត់​ជាក់ច្បាស់​មួយ​។ ជំងឺ​នេះ​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​តាមរយៈ​ផ្លូវដង្ហើម ។ វា​នឹង​ទៅ​បំផ្លាញ​ប្រព័ន្ធ​ដង្ហើម (​សួត​) ខួរក្បាល ឬ​សរីរាង្គ​ផ្សេងៗ​ក្នុង​ខ្លួន​យើង ដែល​ធើ្វ​ឲ្យ​ស្ថានភាព​សុខភាព​ចុះថមថយ​ជា​លំដាប់ ស្គមរីងរៃ រហូតដល់​ប្រឈម​ការបាត់​បង់ជីវិត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តែ​ប្រសិនបើ​អ្នកជំងឺ​មក​ពិនិត្យ​សុខភាព​ទាន់ពេលវេលា ដែល​នឹង​ផ្តល់​រោគវិនិច្ឆ័យ​ប្រាកដប្រជា​ដោយ​គ្រូពេទ្យ​ជំនាញ និង ទទួលយក​ការព្យាបាល​ដោយ​លេបថ្នាំ​តាម​វេជ្ជបញ្ជា តាមដាន​ក្នុង​រយៈកាល​កំណត់​មួយ នោះ​ជំងឺរបេង​នេះ នឹង​អាច​ព្យាបាល​ឲ្យ​ជាសះស្បើយ​បាន​។

១) រោគសញ្ញា ៖
​អ្នក​ដែល​កើត​ជំងឺរបេង​មាន​អាកា​រៈ​

  • គ្រុនក្តៅ ពេល​រសៀល​
  • អស់កំលាំង ហេវ​ហត់​
  • បែកញើស​យប់​
  • ក្អក​រ៉ាំរ៉ៃ ២ ទៅ​៣​សបា្ត​ហ៏​
  • ឈឺក្បាល ឡើង​កូនកណ្តុរ​ករ ក្នុង​ពោះ …
  • អាចមាន​រោគសញ្ញា​តិចតួច ដូចជា​អស់កំលាំង ថយ​អាហារ ស្រក​ទម្ងន់​(​ស្គម​)​។​

២) មូលហេតុ ៖
​មេ​រោគ​បង្ក​ជម្ងឺរបេង គឺ​បេ​កា ឬ មី​កូ​បាក់តេរី​យូ​ម តូ​យ​ប៊ែ​គុយ​ឡូ​សីស​។​
៣) ការព្យាបាល ៖
​ជំងឺ​នេះ​ព្យាបាល​ដោយ​ការ​លេបថ្នាំ​របេង​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់ និង​មាននៅ​ទូទាំងប្រទេស​កម្ពុជា (​ជាទូទៅ ករណី​ជំងឺ​មិន​ធ្ងន់ធ្ងរ ការព្យាបាល​ធ្វើឡើង​នៅតាម​មណ្ឌល​សុខភាព​)​។​

​បញ្ជាក់​៖ ករណី​ជំងឺ​មាន​សភាព​ធ្ងន់ធ្ងរ ដោយសារ​ការវិវត្តន៍​នៃ​ជំងឺ​ផ្ទាល់ ឫ​មកពី​ផលវិបាក​នៃ​ជំងឺ ឫ​ស្ថានភាព​ស្មុគស្មាញ​នៃ​អ្នកជំងឺ ការ​ព្យាបា​តម្រូវ​ឲ្យ​សម្រាក​និង​សង្គ្រោះ​ក្នុង​មន្ទីរពេទ្យ​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​។

៤) ការការពារ ៖

  • ចាក់​វ៉ាក់សាំង​បេ​សេ​ហ្សេ ចំពោះ​ទារក​ទើប​កើត​។​
  • ត្រូវ​ព្យាបាល​បង្ការ ករណី​កុមារ​អាយុ​ចាប់ពី​៥​ឆ្នាំ​ចុះក្រោម ដែល​នៅ​ប្រាស្រ័យ​ជាមួយ​អ្នកមាន​ការឆ្លង​របេង​បេ​កា​វិជ្ជមាន​នៅផ្ទះ​ជាមួយ​។​
  • ថែរក្សារ​អនាម័យ​ទូទៅ ដោយ​ពាក់​ម៉ាស់​មាត់​និង​ច្រមុះ ករណី​សង្ស័យ​មាន​ជំងឺរបេង​។​

​សូម​ចូលរួម​ទាំងអស់គ្នា ដើម្បី​គ្រួ​សារបាន​សុខសាន្ត និង​គ្មាន​ជំងឺរបេង​៕
រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម