Connect with us

សុខភាព

អ្វី​ទៅជា​ការផ្គត់ផ្គង់​អាហារ​លើ​ទារ​កកើត​មិន​គ្រប់​ខែ​!

បានផុស

នៅ

​ទារក​កើត​មិន​គ្រប់​ខែ គឺជា​ទារក​ដែល​កើតមុន ៣៧​សប្តាហ៍​។ ភាគច្រើន​នៃ​ក្មេង​ដែល​កើត​ឥត​គ្រប់​ខែ ជាពិសេស​ទារក​ដែល​កើត​មិន​គ្រប់​ខែ​ខ្លាំង (​តិចជាង ១៥០០g ឬ​ក្រោម ៣៤​សប្តាហ៍​) ប្រព័ន្ធ​រំលាយ​អាហារ របស់គាត់​មិនទាន់​អាច​ដំណើរការបាន​ត្រឹមត្រូវ ដែល​ធ្វើ​ឲ្យ​ពួកគាត់​មិនទាន់​ចេះ​បៅ ឬ​ជញ្ជក់ ដូច​ក្មេង​គ្រប់​ខែ​ឡើយ​។ ការផ្តល់​អាហារ​ឲ្យ​បាន​កាន់តែ​ឆាប់​តាមតែ​អាចធ្វើ​ទៅបាន គឺជា​រឿង​មួយ​ដែល​ត្រូវ​គិតគូរ​ជា​ចាំបាច់ បន្ទាប់ពី​ពេល មាន​ស្ថេរភាព​លំនឹង​ជីវិត ពីព្រោះ​ទារក​កើត​មិន​គ្រប់​ខែ ត្រូវការ​ការលូតលាស់​ខ្លាំង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទឹកដោះ​ម្តាយ គឺជា​អាហារ​ដែល​ល្អ​បំផុត សម្រាប់​ទារក​មិន​គ្រប់​ខែ ពីព្រោះ​ក្រពះ​ពោះវៀន​ទារក មិន​គ្រប់​ខែ ទទួល​ទឹកដោះ​ម្តាយ​បានល្អ​ជាង​ទឹកដោះគោ ហើយ​ទឹកដោះ​ម្តាយ​ក៏​ជួយ​ការពារ​ពួកគាត់ ពី​ការ​មាន​បញ្ហា​រលាក ក្រពះ​ពោះវៀន និង​ការពារ​ការឆ្លង​រោគ​បានល្អ ជាង​ទឹកដោះគោ​ដែរ​។ ទឹកដោះ​ម្តាយ​ត្រូវបាន ផ្តល់​ឲ្យ​តាមរយៈ​ការដាក់​សុង​ក្រពះ​ដើម្បី​បាញ់​ទឹកដោះ​ឲ្យ​ចូលក្នុង​ក្រពះ​តែម្តង​ចំពោះ​ទារក​ដែល​តូច​ខ្លាំង ហើយ​មិនទាន់​ចេះ​បៅ និង​ជញ្ជក់​។ ក្នុងករណី​ផ្គត់ផ្គង់​ទឹកដោះ​ម្តាយ​ហើយ​តែ​ទារក​មិន​គ្រប់​ខែ​នៅតែ​មិន​ព្រម​ឡើង​គីឡូ យើង​អាច​ផ្តល់ Human milk fortifier បន្ថែម​ដាក់​លាយ​ជាមួយ​ទឹកដោះ​ម្តាយ ដើម្បី​បន្ថែម​កាឡូរី​ជាតិ​សាច់​ឲ្យ​ដល់​គាត់​។​

​ការផ្តល់​ទឹកដោះ​តែមួយ មុខ​គត់​នៅ​មិនទាន់​គ្រប់គ្រាន់​ឡើយ តម្រូវ​ឲ្យ​ផ្តល់​អាហារ​ផ្សេងៗ​ទៀត ដូចជា ជាតិ​សាច់​(Aminoplasma) ស្ករ​(Glucose) ខ្លាញ់​(Lipofundin) និង​សារជាតិ​ចិញ្ចឹម​ផ្សេងទៀត ដើម្បី​បំពេញតម្រូវការ​នៃ ការលូតលាស់​ខ្លាំង​របស់​ទារក​ដែល​កើត​មិន​គ្រប់​ខែ​ខ្លាំង និង​មាន​ទម្ងន់ តិចជាង​១០០០g​។ ការផ្តល់​អាហារ​ទាំងនេះ ត្រូវបាន​ផ្តល់​តាមរយៈ​សរសៃឈាម​កណ្តាល (Venous umbilical catheter or central line =Jonathan catheter) ដែល​តាម​វិធីសាស្ត្រ​នេះ​យើង​អាច​ផ្តល់​អាហារ​អោយ​ទារក មិន​គ្រប់​ខែ​បានយូរ​ដោយ​មិនបាច់​ចាក់​តាម​សរសៃ​វ៉ែន​តូចៗ​ច្រើនដង ដែល​ងាយ​ខុស បែក និង​រលាក​សរសៃ​វ៉ែន​។​

​សូម​មាតាបិតា​គ្រប់រូប ដែលមាន​កូន​កើត​មិន​គ្រប់​ខែ សូម​ព្យាយាម​ធ្វើយ៉ាងណា ឲ្យ​ទឹកដោះ​ម្តាយ​មាន​ឲ្យ​គ្រប់គ្រាន់ ដើម្បី​អាច​ផ្តល់​ឲ្យ​ពួកគាត់ ពីព្រោះ​គ្មានអ្វី​ល្អ​ជាង​ទឹកដោះ​ម្តាយ​នោះទេ​។​

“​ក្រុមគ្រូពេទ្យ​ឯកទេស នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​រីករាយ​ស្វាគមន៍ និង​ផ្តល់ព័ត៌មាន​ព្រមទាំង​ចំណេះដឹង​ទូទៅ​ជូន​អ្នក​ម្តាយ​គ្រប់រូប ក្នុងការ​ពិនិត្យ​ថែទាំ ជាពិសេស​ការផ្គត់ផ្គង់​អាហារ​លើ​ទារ​កកើត​មិន​គ្រប់​ខែ ”៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​សូម​ប្រុងប្រយ័ត្ន លោកអ្នក​អាច​នឹង​កំពុង​កើត​ជំងឺមហារីក​ថ្លើម​ដោយ​មិនដឹង​ខ្លួន​បាន​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១២ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១២ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម