Connect with us

សុខភាព

ជំងឺរើម អាច​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ឬទេ​?

បានផុស

នៅ

​ជំងឺរើម​ជា​ជំងឺ​បណ្តាល​មក​អំពី​វីរុស​ឈ្មោះ វ៉ា​រី​សេឡា ហ្សូ​ស្ទ័​រ (Varicella Zoster Virus) ដែល​បង្ហាញ​សញ្ញា​លើ​ស្បែក​ជា​ពងទឹក មាន​តូច​មាន​ធំ​ផ្តុំគ្នា​ជា​កញ្ចុំ​ឬ​ជា​ផ្ទាំង​ៗ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពេល​ឆ្លង​វីរុស វ៉ា​រី​សេឡា ហ្សូ​ស្ទ័​រ (Varicella Zoster Virus) ដំបូង​វា​បង្ក​ជា​ជំងឺ​អុតស្វាយ ក្រោយពេល​ជា​សះ​ពី​ជំងឺ​អុតស្វាយ​វីរុស​នេះ​មិន​ងាប់​ទេ វា​នៅ​សម្ងំ​ក្នុង​ប្រព័ន្ធ​ទឹករងៃ នៅពេល​ណាមួយ​សុខភាព​របស់​យើង​ចុះខ្សោយ (​ប្រព័ន្ធ​ភាពស៊ាំ​) វីរុស​នេះ​នឹង​រើ​ឡើង​បង្ក​ជា​ជំងឺរើម​។​

​ក​) រោគសញ្ញា​៖

​នៅ​រយៈពេល ៤ ទៅ ៥ ថ្ងៃ មុនពេល​លេចចេញ​ជំងឺ​នេះ អ្នកជំងឺ​មាន​អាកា​រៈ​រាង​អស់កំលាំង ក្តៅខ្លួន​ស្ទើញ​ៗ ស្រ​គៀរ​ក្រហាយៗ​នៅលើ​ស្បែក​ដែល​វា​ប្រុង​នឹង​លេចចេញ​។ បន្ទាប់មក​ទើប​វា​ចេញ​ជា​ពងទឹក​មាន​តូច​មាន​ធំ​ផ្តុំគ្នា​ជា​កញ្ចុំ​ឬ​ជា​ផ្ទាំង​ៗ​។ វា​អាច​ចេញ​គ្រប់​ទីកន្លែង នៅលើ​ទ្រូង លើ​មុខ នៅ​ដៃ​។​ល​។ ប៉ុន្តែ​វា​ចេញ​តែ​ម្ខាង មិនដែល​ចេញ​ទាំងសងខាង​ឬ​ព័ទ្ធ​ជុំ​ទេ​។ ក្រោយ​ចេញ​សញ្ញា​លើ​ស្បែក​ពី ៧ ទៅ ១០​ថ្ងៃ ពងទឹក​ទាំងនោះ​ក៏​សះជា​អស់ បន្សល់​តែ​ស្នាម​សម្លាក​លើ​ស្បែក និង​ការឈឺចាប់​ក្រហាយ​លើ​ស្បែក​កន្លែង​ចេញ​។ រោគសញ្ញា​ឈឺចាប់​និង​ក្រហាយ​លើ​ស្បែក​នេះ​អាច​តិច​ឬ​ខ្លាំង អ្នកខ្លះ​ឆាប់​បាត់ អ្នកខ្លះ​យូរ​អាច​ដល់​ឆ្នាំ ទៅតាម​សុខភាព​បុគ្គល​ផ្សេងៗ​គ្នា​។​

​ខ​) វិធី​ព្យាបាល​៖

​អ្នកជំងឺ​ត្រូវ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឲ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​ប្រើ​ឱសថ​ប្រភេទ​លាប និង​លេប​រយៈពេល ៧ ទៅ ១០​ថ្ងៃ ទៅតាម​វេជ្ជបញ្ជា​វេជ្ជសាស្ត្រ​។​

​បញ្ជាក់​៖ សូម​ជម្រាប​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ជ្រាបថា ជំងឺរើម​អាច​ព្យាបាល​ជា​ដាច់​មិន​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​ឡើយ​។ លើកលែង​ករណី​ពិសេស​(​កម្រ​ជួប​) ជំងឺរើម​កើត​លើ​អ្នកជំងឺ​មាន​សុខភាព​ទ្រុឌទ្រោម​ខ្លាំង​ត្រូវ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​។​

​គ​) វិធី​ការពារ​៖

​វិធី​មួយចំនួន​ដែល​យើង​អាច​ជៀស​ផុតពី​ជំងឺរើមៈ​

– ចំពោះ​អ្នក​មិនទាន់​កើត​អុតស្វាយ​ត្រូវ​ចាក់​ថ្នាំ​ការពារ​ជំងឺ​អុតស្វាយ​។​

– ចំពោះ​អ្នក​កើត​អុតស្វាយ​រួចហើយ​ត្រូវ​ចាក់​ថ្នាំ​ការពារ​ជំងឺរើម​។​

​ឃ​) ប្រការ​ត្រូវ​យល់ដឹង ចំពោះ​អ្នក​ជំងឺរើម​៖

– ត្រូវ​ងូតទឹក​សំអាត​ខ្លួនប្រាណ​នឹង​សាប៊ូ​ជាប្រចាំ​។​

– ត្រូវ​បរិភោគ​អាហារ​បំប៉ន​សុខភាព មិន​តម​អាហារ​អ្វី​ទាំងអស់​។​

– មិនត្រូវ​ស្តោះផ្លុំ ឬ​យក​ភ្លើង​មក​ដុត​លើ​ស្បែក​អ្នក​ជំងឺរើម​ទេ​។​

«​សូម​លោក​អ្នកធ្វើ​អនាម័យ​ខ្លួនប្រាណ និង​ការពារ​ពី​ជំងឺ​អុតស្វាយ​និង​រើម ហើយ​ប្រសិនបើ​មាន​ករណី​ធ្ងន់ធ្ងរ​ណាមួយ​នៃ​ជំងឺ​នេះ សូម​មក​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​សើស្បែក​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ទទួល​ការប្រឹក្សា និង​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​»៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​អ្វី​ជា ជំងឺ​រលាក​ក្រពេញ​ប្រូ​ស្តា​ត​ស្រួចស្រាវ​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម