Connect with us

សុខភាព

ការពារប្រព័ន្ធភាពស៊ាំចុះខ្សោយ មនុស្សមានក្រុមឈាមទាំង ៤ ត្រូវតមអាហារប៉ុន្មានមុខនេះ

បានផុស

នៅ

ប្រភេទ​ឈាម​របស់​មនុស្ស​ម្នាក់ៗ​មាន​ទំនាក់ទំនង​គ្នាយ៉ាងជិត​ស្និទ្ធ​ទៅ​នឹង​ការ​ដែល​រាងកាយ​រំញោចជាមួយចំណីអាហារ។ ដូច្នេះហើយ ទើបមុនទទួលទាន យើង​ត្រូវគិតគូពីរបបអាហារដែលមានឥទ្ធិពលវិជ្ជមាននិងអវិជ្ជមានចំពោះសុខភាព ពុំនោះទេ ទោះបីញ៉ាំអាហារល្អច្រើនយ៉ាងណា ក៏គ្នាប្រយោជន៍ដែរ ព្រោះវាប្រឆាំងជាមួយប្រភេទឈាមរបស់យើង។

Everything You Need to Know About Yo-Yo Dieting - Aaptiv
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូចនេះ មកស្វែងយល់ពីរបប​អាហារ​​ដែល​ប្រភេទ​ឈាម​មិនត្រូវសូវត្រូវការ​ ដោយចៀសវាងកុំបរិភោគច្រើនពេក ដើម្បី​ឱ្យមាន​​សុខភាព​ល្អ និងយកឈ្នះជំងឺតម្កាត់នានា។

ឈាម​ប្រភេទ A

Best non-alcoholic beer review 2021 - BBC Good Food

មនុស្ស​ដែល​មាន​ឈាម​ប្រភេទ​នេះ​ច្រើន​មាន​តែ​កម្រិត​អាស៊ីដ​ក្រពះ​ទាប មិន​អាច​រំលាយ​ប្រូតេអ៊ីន​របស់​សាច់និង​ខ្លាញ់​​បាន​ល្អ​ប៉ុន្មាន​ទេ។ ហេតុ​នេះគួរ​ប្រុងប្រយ័ត្នចំពោះអាហារដូចជា ប្រភេទ​សាច់​ក្រហម សាច់​មាន់ ទា ប្រភេទ​ទឹក​ដោះ​គោ ឬ​គ្រីម ផលិតផល​ធ្វើ​ពី​ស្រូវ​សាលីរួមមាន​នំប៉័ង ឬស្រា​បៀរ​។ល។ អាហារ​​សម្រក​ទម្ងន់ ទឹក​ជ្រលក់​ធ្វើ​ពី​ម្នាស់ ប្រេង​​អូលីវ និងបន្លែឆៅ។

ឈាម​ប្រភេទ B

Fried Chicken Meal Kit

​ឈាម​ប្រភេទ B ​អាច​ទទួលទាន​អាហារ​បាន​ច្រើន​មុខ​ ដោយ​មិន​សូវ​រើស​ឡើយ។​ ប៉ុន្តែនៅតែមានអាហារមួយចំនួនចាំបាច់ត្រូវត្រណមដូចជា សាច់​មាន់ ពោត ប៉េងប៉ោះ ស្រូវ​សាលី ល្ង អាហារ​​សម្រកទម្ងន់ ស៊ុត ថ្លើម​សត្វ តែ និងឈើ​អែម។

ឈាម​ប្រភេទ AB

Oceans of premium quality seafood available at Auskhmer

ឈាម​ប្រភេទ​នេះ​គឺ​ជា​បញ្ចូល​គ្នា​រវាង​ក្រុម A និង B ហើយមនុស្សស្ថិតក្នុង​ប្រភេទ​នេះ​មាន​កម្រិត​ជាតិ​អាស៊ីដ​ក្រពះ​ទាប តែ​អាច​បន្សាំ​ជាមួយ​សាច់​បាន។ ទោះយ៉ាងណា អាហារមិនគួរទទួលទានច្រើនសម្រាប់ឈាមប្រភេទ​ AB រួមមាន សាច់​ក្រហម ពោត អាហារ​ស្រក​ទម្ងន់ ផលិតផល​ទឹក​ដោះ​គោ សារាយ​សមុទ្រ ម្នាស់ គ្រឿង​សមុទ្រ និងតៅហ៊ូ។

ឈាម​ប្រភេទ O

ការទទួលទានសណ្ដែកបណ្ដុះឆៅនិងឆ្អិន តើមួយណាល្អជាង? - KhmerDeng

មនុស្សមាន​ឈាម​ O មាន​កម្រិត​ជាតិ​អាស៊ីដ​ក្នុង​ក្រពះ​ច្រើន​ជាង​មនុស្ស​ផ្សេង​ទៀត និង​មាន​សមត្ថភាព​រំលាយ​អាហារ​បាន​ល្អ​ មិន​ថា​ប្រូតេអ៊ីន​សាច់ ឬ​ខ្លាញ់​ឡើយ។ ហេតុ​នេះ​ហើយ​ទើប​របប​អាហារ​សម្រាប់​ពួក​គេ​ច្រើន​តែ​ជា​អាហារ​ដែល​មាន​ប្រូតេអ៊ីន​ខ្ពស់ ហើយ​អាហារ​ដែល​គួរ​ចៀសវាងមានដូចជា ​ធញ្ញជាតិ សណ្ដែក​បណ្ដុះ ស្ពៃ​ក្ដោប ផ្កា​ខាត់​ណា​ស អាហារ​សម្រក​ទម្ងន់ គ្រឿង​សមុទ្រ សាច់​ក្រហម និងប្រេង​អូលី៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bright Side

ចុចអាន៖ អ្នកមានឈាមប្រភេទ​ O ប្រឈមហានិភ័យឆ្លងកូវីដទាប ចុះក្រុមឈាមប្រភេទណា ប្រឈមឆ្លងខ្លាំងជាងគេ?

ចុចអាន៖ ដឹងប្រភេទ​ក្រុម​ឈាម​ អាច​ទាយ​ដឹង​ពី​ហានិភ័យ​សុខភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម