Connect with us

សុខភាព

ល្បីយូរហើយ​! តើ​ពិតអត់ វិទ្យុសកម្មចេញពីទូរស័ព្ទ បង្កជាមហារីក?

បានផុស

នៅ

ទូរស័ព្ទទំនើបៗ សុទ្ធតែ​មាន​ហ្វ្រេកង់​វិទ្យុសកម្ម គ្រាន់តែ​នៅ​ក្រោម​កម្រិត​សុវត្ថិភាព ដែល​អាជ្ញាធរ​បាន​កំណត់ ប៉ុន្ដែ​សប្ដាហ៍​មុន កាសែត Chicago Tribune របស់​អាមេរិក បាន​ចេញផ្សាយ​លទ្ធផល​មួយ រកឃើញ​ថា ទូរស័ព្ទ iPhone និង Samsung មាន​ហ្វ្រេកង់​វិទ្យុសកម្ម លើស​កម្រិត​សុវត្ថិភាព កំណត់​ដោយ​រដ្ឋបាល​អាមេរិក រហូត​ដល់ ២​ដង។

What are the health effects, if any, of sleeping next to a cell phone? If I  sleep with my iPhone under my pillow each night, should I be concerned or  change my
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត​អាមេរិក​មួយ​នេះ រកឃើញ​ថា ហ្វ្រេកង់​វិទ្យុសកម្ម​របស់​ទូរស័ព្ទ iPhone 7 គឺលើស​កម្រិត​សុវត្ថិភាព​កំណត់ដោយ​គណៈកម្មការ​ទំនាក់ទំនង​អាមេរិក (FCC) ចំនួន ២ដង។ ចំណែក​ទូរស័ព្ទ Samsung S8 មាន​ហ្វ្រេកង់​វិទ្យុសកម្ម លើស​កម្រិត​សុវត្ថិភាព ចំនួន ៥​ដង។ FCC កំណត់​កម្រិត​សុវត្ថិភាព​នៃ​ហ្វ្រេកង់​វិទ្យុសកម្ម​ទូរស័ព្ទ ១,៦​វ៉ាត់/គីឡូក្រាម។

ទោះមិន​ទាន់ច្បាស់​ថាតើ​ហ្វ្រេកង់​វិទ្យុសកម្ម​របស់​ទូរស័ព្ទ​ទំនើប បង្ក​ហានិភ័យ​ជំងឺ​មហារីក ឬ​គ្រោះថ្នាក់​ផ្សេងទៀត ប៉ុន្ដែ​វា​កំពុង​ក្លាយ​ជា​សំនួរ​មួយ នៅក្នុង​ចំណោម​អ្នកប្រើប្រាស់​ទូរស័ព្ទ​ទំនើប។

Why you should Stop Sleeping next to Your Cell Phones | NewswatchNG

ក្រោយ​ចេញផ្សាយ​លទ្ធផល​នេះ ខាង​គណៈកម្មការ FCC របស់​អាមេរិក ក៏បាន​ចាប់ផ្ដើម​ធ្វើការ​ស៊ើបអង្កេត​លើ​ហ្វ្រេកង់​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​ល្បីៗ​ផងដែរ។ គណៈកម្មការ ទទួល​យក​រាល់​ការ​អះអាង​ទាំង​អស់ ស្ដីពី​ការ​រំលោភ​ស្ដង់ដារ​ហ្វ្រេកង់​វិទ្យុសកម្ម ហើយ​នឹង​ធ្វើការ​ពិនិត្យ​លើ​ទូរស័ព្ទ​នានា នៅ​ក្នុង​រយៈពេល ២-៣​ខែ​ខាងមុខ។

ចំណែក​ក្រុមហ៊ុន Apple និង Samsung បាន​ជំទាស់​នឹង​ការ​រកឃើញ​របស់​កាសែត​អាមេរិក។ Apple បញ្ជាក់​ថា លទ្ធផល​ការ​ធ្វើតេស្ត​របស់​កាសែត​អាមេរិក មិនត្រឹមត្រូវ ដោយសារ​ការរៀបចំ មិន​ផ្អែក​តាម​ដំណើរការ​ចាំបាច់ ដើម្បី​វាយតម្លៃ​ឲ្យ​ត្រឹមត្រូវ​លើ​ម៉ូដែល​ទូរស័ព្ទ iPhone។ ចំណែក​ក្រុមហ៊ុន Samsung បញ្ជាក់​ថា ទូរស័ព្ទ Samsung ដែល​លក់​នៅ​អាមេរិក សុទ្ធតែ​អនុវត្ត​តាម​ច្បាប់​របស់ FCC។

Is it safe to sleep with a phone near the pillow? - Quora

ទោះយ៉ាងណា ចុងក្រោយ​នេះ ក្រុមហ៊ុន​ទូរស័ព្ទ​ទាំង២ កំពុង​រង​បណ្ដឹង​ពី​ពលរដ្ឋ​អាមេរិក លើ​ផលប៉ះពាល់​ហ្វ្រេកង់​វិទ្យុសកម្ម​ចំពោះ​អ្នកប្រើប្រាស់ រហូត​ដល់ ៥០០% លើ​សកម្រិត​សុវត្ថិភាព។

គួរបញ្ជាក់​ថា វិទ្យុសកម្ម គឺ​ជារលក​ដែល​សាយភាយចេញ​ពីគ្រឿង​អេឡិចត្រូនិក ដូចជា ទូរស័ព្ទ កង្ហារ កុំព្យូទ័រ ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ឆ្នាំងដាំបាយ ទូទឹកកក និង​អេឡិចត្រូនិច​ផ្សេងៗទៀត ដោយ​វាកើត​មាន​នៅគ្រប់​ទីកន្លែង​ទាំងអស់​ក្នុង​បរិយាកាស។ ចំណែក​ផល​ប៉ះពាល់​ដំបូង វិទ្យុសកម្ម​ធ្វើឲ្យ​យើង​បាត់បង់​ថាមពលនៅ​ក្នុងខ្លួនពី ១០% ទៅ ៣០% ភ្លាមៗ បន្ទាប់​ពី​យើងប៉ះពាល់​ទៅ លើ​គ្រឿង​អេឡិចត្រូនិចផ្សេងៗ។ រីឯ​ការ​ជ្រាបចូល​របស់​វិទ្យុសកម្ម​ទៅក្នុង​រាង្គកាយ​របស់​យើង គឺមិនបាន​ធ្វើឲ្យ​យើង​ឈឺចាប់ភ្លាមៗ​នោះទេ ប៉ុន្តែ​វាបង្ក​ការ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ ដោយ​ផល​ប៉ះពាល់​បន្តិច​ម្តងៗ​នេះ បង្ក​ឲ្យ​កើត​មហារីកខួរក្បាល មហារីក​គ្រាប់ឈាម ថាមពល​រាង្គកាយ​ចុះខ្សោយ ខ្សោយ​មេជីវិត ហើយ​ស្ត្រីពពោះ ធ្វើឲ្យ​ការបង្ក​កំណើត​ខុស​ប្រក្រតី​ជាដើម៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ហេតុផល​ធំៗ​ដែល​មិន​គួរ​ដាក់​ម៉ោង​រោទ៍​តាម​ទូរសព្ទ​ដៃ

ចុចអាន៖ កុំចេះតែដាច់យប់ពេក គេង​ឲ្យបានគ្រប់គ្រាន់ចៀសវាងបញ្ហាទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម