Connect with us

សុខភាព

អ្វី​ជាការ​ការវះកាត់​ដុំ​សាច់​ក្នុង​ស្បូន ដោយ​វិធី​ឆ្លុះ !

បានផុស

នៅ

​ស្ត្រី​ដែល​មាន​បញ្ហា​ធ្លាក់ឈាម​នៅ​ពេល​មាន​រដូវ ឬ​ក្រោយ​មាន​រដូវ ភាគច្រើន​បណ្តាល​មក​ពី​ដុំ​សាច់​នៅ​ភ្នាស​ក្នុង​នៃ​ស្រទាប់​ស្បូន ដែល​បញ្ហា​ទាំងអស់នេះ ជួបប្រទះ​លើ​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ និង​ជិត​អស់​រដូវ ដែល​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​ដូច​ជា​ការ​ធ្លាក់ឈាម​ខ្លាំង ពេលខ្លះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត និង​វិបត្តិ​អត់​កូន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការថត​ឆ្លុះ ធ្វើ​រោគវិនិច្ឆ័យ និង​វះកាត់​ដោយ​ឆ្លុះ​ក្នុង​ស្បូន (Hysteroscopy Diagnosis and Surgery) វា​ពិតជា​ចាំបាច់​ណាស់ ក្នុងការ​ព្យាបាល​បញ្ហា​ទាំងនេះ​។ វិធី​ព្យាបាល​ទាំងនេះ​មិន​បង្ក​ឲ្យ​មាន​ផលវិបាក ហើយ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដែល​មិន​តម្រូវ​ឲ្យ​អ្នកជំងឺ​សម្រាក​ពេទ្យ​យូរ និង​អាច​រក្សា​ស្បូន​សម្រាប់​មាន​បុត្រ​ថ្ងៃក្រោយ​។​

​វិធី​ព្យាបាល​នេះ​ផ្តល់​ភាព​សុ​ក្រិត​បំផុត​ដោយ​ការ​ប្រើ​ឧបករណ៍ Hysteroscopy ដែលមាន​កាមេរ៉ា ឆ្លុះ​ចូលក្នុង​ស្បូន ដែល​អាច​ឲ្យ​យើង​ធ្វើការ​វាយតម្លៃ​ស្រទាប់​ក្នុង​នៃ​ស្បូន ភាព​ធ្លាក់ឈាម​មិនធម្មតា​តាម​ទ្វារមាស កម្រិត​នៃ​វិបត្តិ​អត់​កូន មូលហេតុ​ធ្វើ​ឲ្យ​អត់​កូន​ញឹកញាប់ (​រលូត​កូន ម្តង​ហើយ​ម្តងទៀត​)​។​

«​រាល់​ការ​កង្វល់ ឬក៏​បញ្ហា​ដូចដែល​បាន​រៀបរាប់​ខាងលើ សូម​អញ្ជើញ​មកជួប​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ពិនិត្យ ពិគ្រោះ និង​ធ្វើ​រោគវិនិច្ឆ័យ ឈានដល់​ការព្យាបាល​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​»៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ជ្រុះ​សក់ ឈឺសន្លាក់ បាត់បង់​គ្រាប់​ឈាម អាចជា​ជំងឺ​លូ​ពីស (Lupus)!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម