Connect with us

សុខភាព

ជួសជុល​គន្លង​បំផ្លាញសុខភាព ​ផ្លាស់ប្តូរការប្រព្រឹត្តិជាថ្មី

បានផុស

នៅ

គ្រប់គ្នា​តែង​មាន​ទម្លាប់​មិន​ល្អ​ទាំងនៅ​ក្នុង​ការិយាល័យ ទាំង​នៅផ្ទះ​ដោយធ្វើការ​នៅ​តុ​ក្នុងរបៀប​មិន​ត្រឹមត្រូវ ​និង​សម្លឹង​មើល​អេក្រង់​កុំព្យូទ័រ​យូរ​ៗជានិច្ច។

ដូច្នេះ ​ដល់​ពេល​ដែលគ្នាយើង​ត្រូវ​កែលំអ​ទម្លាប់​ធ្វើការ​របស់​យើងចេះខ្លះ​ ដោយ​អនុវត្ត​គន្លឹះ​ងាយ​ៗ​ចំនួន ៣ ខាងក្រោម​នេះ ៖

១. ស្រូប​យក​ខ្យល់​បរិសុទ្ធ​ខ្លះៗ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនថា​យើង​មាន​ពេល​ចេញក្រៅ ១ ម៉ោង នៅពេលអាហារថ្ងៃត្រង់ ដើរ ១៥ នាទី​ ឬ​ក៏ ៥ នាទី​នៅ​​ពេលវេលា​កណ្ដាល​ថ្ងៃ​ឡើយ ​សូម​កុំ​មើល​ទូរស័ព្ទ​នៅ​ក្នុង​ការ​សម្រាក​ពេល​ដើរ​នេះ។

ជំនួស​ឲ្យ​​ទូរស័ព្ទ​ សូម​ក្រឡេក​មើល​មេឃ​ពណ៌​ខៀវ​ ឬ​ឧទ្យាន​ដែល​មាន​ស្មៅ​តូចៗ​ដែល​យើង​បាន​ដើរ​ឆ្លង​កាត់​ រួច​​អង្គុយ​និង​ដកដង្ហើម​នៅ​ក្នុង​ខ្យល់​ស្រស់ ដើម្បី​ផ្ដល់​ឲ្យ​ខួរ​ក្បាល​របស់​យើង​សម្រាក​ពី​បច្ចេកវិទ្យា​បាន​ខ្លះ។

ការ​សិក្សា​បង្ហាញ​ថា​ ការ​ត្រលប់​ទៅ​រក​ធម្មជាតិ​និង​ចំណាយ​ពេល​ក្នុង​មួយ​ថ្ងៃៗ​ជាមួយ​វត្ថុ​បៃតង ​អាច​កាត់​បន្ថយ​កម្រិត​អ័រម៉ូន cortisol របស់​មនុស្ស​បាន​យ៉ាង​ខ្លាំង។ គ្រាន់តែ៥ នាទី​នៃ​ថ្ងៃ​នីមួយៗ​គឺ​មាន​តម្លៃ​បំផុត។

២. ក្រោកឈរ​ឡើង

ក្នុងអំឡុងពេល​ធ្វើការ​ យើង​គួរ​តែ​ក្រោក​ឈរ​យ៉ាង​តិច ២ ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ព្យាយាម​និង​សម្រួល​ខ្លួនឯង​ដោយ​ចំណាយ​ពេល​តិចតួច ​ស្រូប​ខ្យល់​ចេញ​ក្នុង​សួត។ ជា​ពិសេស​ពេល​កំពុង​និយាយ​ទូរស័ព្ទ​ យើង​ក៏​អាច​ក្រោកឈរ​បាន​គ្រប់​ពេល​ ដើម្បី​សម្រាក​ពី​ការ​អង្គុយ​យូរ។

មួយ​ទៀត​គឺ​យើង​ទាំងអស់​គ្នា​តែង​មាន​កំហុស​ក្នុង​ការ​ចាប់​អ្វី​ដែល​យើង​ចង់​បាន ​ដូចជា​អាហារ​មិនល្អ​ចំពោះ​សុខភាព​ជាដើម។​ ដូច្នេះ​សូម​បញ្ឈប់​ជម្រើស​នេះ​ ហើយ​ងាក​មក​សាកល្បង​អាហារ​ដែល​មាន​សុខភាព​ល្អ​ជំនួស​វិញ។

៣. កែសម្រួល​បញ្ជី​ការងារ​ត្រូវ​ធ្វើ

ទម្លាប់​ធ្វើ​ការងារ​ស្ត្រេស​និង​សុខភាព​មិន​ល្អ​ អាច​នាំ​ឲ្យ​​យើង​មាន​អារម្មណ៍​មិន​ល្អ​តាម​ហ្នឹង​ដែរ ហើយ​ក៏​មិន​អាច​ស្ថិត​ក្នុង​ផ្នត់គំនិត​ត្រឹមត្រូវ​ ក្នុង​ការ​សម្រេច​កិច្ចការ​បាន​ណាមួយ​បាន​ល្អ​ឡើយ។

​ដំបូង​យើង​ត្រូវ​មើល​បញ្ជី​ការងារ​ដែល​ត្រូវ​ធ្វើ​ ហើយ​ស្វែងយល់​ថា ​តើ​ឥលូវ​នេះ​យើង​កំពុង​ធ្វើអ្វី​ និង​​ត្រូវការ​កែលំអ​ការគ្រប់គ្រង​ពេលវេលា​ ឬ​ផ្ដល់​អាទិភាព​ណាមួយ​ឲ្យ​ប្រសើរ​ជាង​មុន ឬ​ប្រហែល​ត្រូវ​បង្កើត​បញ្ជី​ការងារ​ឲ្យ​ទាន់​ពេលវេលា​ ដើម្បី​ជួយ​យើង​ឈានទៅមុខ។

ពេលខ្លះ​ស្ត្រេស​គ្រាន់​តែ​ជា​រឿង​ចៀស​មិន​ផុត ប្រសិនបើ​យើង​មាន​អារម្មណ៍​ធុញថប់​ សូមសាកល្បង​អនុវត្ត​វិធី​បន្ធូរ​អារម្មណ៍​ ដោយ​មាន​ការណែនាំ​ពី​អ្នក​ជំនាញ​ចិត្តវិទូ​ជាដើម៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖careergirldaily

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៨ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

ហាងឆេងតម្លៃប្រេងសាំងពិភពលោក បន្តធ្លាក់ថ្លៃច្រើនគួរសម

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

វៀតណាម ជាប់ចំណាត់ថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី

សន្តិសុខសង្គម២១ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ២៦ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រាប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

Sokha Hotels

ព័ត៌មានពេញនិយម