Connect with us

សុខភាព

ខ្លីៗ​អំពី​ដំណាក់កាល​ផ្សេងៗ នៃ​ការព្យាបាល​ជំងឺ​រលាក​ថ្លើម​ប្រភេទ បេ​!

បានផុស

នៅ

​យើង​សង្កេតឃើញថា​ជំងឺ​ក្រិន​ថ្លើម និង​ដុំ​សាច់​មហារីក​ថ្លើម មាន​អត្រា​កើន​ឡើងជា​លំដាប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំងឺ​នេះ​បង្កឡើង​ដោយ​មូ​លហេ​តុ​ចម្បង​បី​គឺ​៖

– វីរុស​រលាក​ថ្លើម​ប្រភេទ B ឬ C

– ការបរិភោគ​ស្រា​ច្រើន​ហួស​កម្រិត​ជាដើម​

– ការប្រើប្រាស់​ថ្នាំ​ច្រើន​ហួស​កម្រិត និង​រយៈពេល​វែង​

​នៅ​ប្រទេស​កម្ពុជា​យើង វីរុស​រលាក​ថ្លើម​ប្រភេទ B មាន​អត្រា​ច្រើនជាង ហើយក៏​ជា​មូលហេតុ​ដ៏​ចម្បង ដែល​បង្ក​ជា​ជំងឺមហារីក​ថ្លើម​។ ការយល់ដឹង​ពី​វិធីសាស្ត្រ​នៃ​ការព្យាបាល ជា​គោល​សំខាន់ៗ សម្រាប់​វីរុស​រលាក​ថ្លើម​ប្រភេទ B នេះ គឺមាន​សារ​សំខាន់បំផុត​។​

​ការព្យាបាល​ជំងឺ​រលាក​ថ្លើម​ប្រភេទ B នេះ​មាន ២ ដំណាក់កាល​សំខាន់​គឺ​៖

១- ដំណាក់កាល​ទី ១៖ ការប្រើ​ថ្នាំ​ដើម្បី​កម្ចាត់​វីរុស មិន​ឲ្យ​មាន​វីរុស​ក្នុង​ឈាម​ទៀត ដែលជា​ទូទៅ​វា​ត្រូវការ​រយៈពេល​ចាប់ពី ៣​ខែ ទៅ​៦​ខែ ទៅតាម​បរិមាណ​នៃ​ចំនួន​វីរុស​។ ប៉ុន្តែ​ពេលដែល​អស់​វីរុស​នេះ មិនមែន​មានន័យថា អ្នកជំងឺ​បានជា​សះស្បើយ​នោះទេ ព្រោះ​វា​នៅមាន​វីរុស​នៅជាប់​នឹង​កោសិកា​ថ្លើម​របស់​យើង ដែល​វា​អាចបង្កើត​វីរុស​មកវិញ​បាន​គ្រប់ពេល​។​

២- ដំណាក់កាល​ទី ២៖ ការគ្រប់គ្រង​កុំ​ឲ្យ​មាន​វីរុស​ឡើងវិញ​។ ដំណាក់កាល​នេះ​មាន​សារៈសំខាន់​ណាស់ ដើម្បី​ទប់​កុំឲ្យ មានការ​ផលិត​វីរុស​នេះ​ចូលមកក្នុង​ឈាម​វិញ ដែល​អាច​បង្ក​ឲ្យ​ខូច​សាច់​ថ្លើម​បន្តទៀត​។ ការព្យាបាល​នេះ​វា​ត្រូវការ​រយៈពេល អាច​ពី ១​ឆ្នាំ ទៅ ៥​ឆ្នាំ ព្រោះ​វា​អាស្រ័យ​លើ​ប្រព័ន្ធ​ការពារ​របស់​យើង ថា​អាច​បង្កើត​អង់​ទីករ​បាន​ឬទេ (​ជាទូទៅ​មាន​ប្រហែល ៥%​ប៉ុណ្ណោះ ដែល​អ្នកទទួល​ការព្យាបាល អាចមាន​ការកកើត​ប្រព័ន្ធ​ការពារ​វីរុស​នេះ​) បើ​អង់​ទីករ​ដុះ និង​មាន​ចំនួន​គ្រប់គ្រាន់​ទើប​យើង​អាច​បញ្ឈប់​ការព្យាបាល​បាន​។​

​ទោះ​យ៉ាងណា​ក៏ដោយ លោក លោកស្រី​មិន​ត្រូវ​អស់សង្ឃឹម​នោះទេ ព្រោះ​ថាបើ​អនុវត្តន៍​តាមដាន​ពិនិត្យ និង​ព្យាបាល​បាន​ត្រឹមត្រូវ គ្រូពេទ្យ​ជំនាញ​អាច​ជួយ​ព្យាបាល​ជំងឺថ្លើម​បាន ដោយ​ជៀសវាង​ពី​ការ​ក្រិន និង​មាន​ដុំ​សាច់​ក្នុង​ថ្លើម​។​

“​ប្រសិនបើ​លោក លោកស្រី​មាន​បញ្ហា​ប្រឈម​ដូច​ខាងលើនេះ សូមមេត្តា​ប្រញាប់​មក​ពិគ្រោះ​ជាមួយ​ក្រុមការងារ​វេជ្ជបណ្ឌិត​ឯកទេស​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ទទួលបាន​រោគវិនិច្ឆ័យ និង​វិជ្ជាសាស្ត្រ​នៃ​ការព្យាបាល​ឲ្យ​បាន​ឆាប់រហ័ស ប្រសិទ្ធភាព​ខ្ពស់​”៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​សារៈប្រយោជន៍​នៃ​ការឈប់​ពិសា​បារី​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម