Connect with us

សុខភាព

ផឹកតែខ្មៅអាចជួយដល់សុខភាពបេះដូង និងការផ្ចង់អារម្មណ៍

បានផុស

នៅ

តែ​គឺជា​ភេសជ្ជៈ​មួយ​ដែល​មនុស្ស​ជា​ច្រើន​​និយម​ផឹក​ក្រៅ​ពី​កាហ្វេ និង​ទឹក ហើយ​តែខ្មៅ​ក៏​ជា​តែ​មួយ​ប្រភេទ​ដែល​គេ​និយម​ផឹក​ផង​ដែរ​។ តែ​ខ្មៅ​គឺ​មាន​ជាតិ​កាហ្វេអ៊ីន​ច្រើន​ជាង​តែ​ផ្សេងៗ ប៉ុន្តែ​​មាន​តិច​ជាង​កាហ្វេ។ តែ​ខ្មៅ​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព ដោយ​សារ​តែ​វា​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​សារធាតុ​ដែល​ជួយកាត់​បន្ថយ​ការ​រលាកនៅ​ក្នុង​រាងកាយ។ ខាង​ក្រោម​នេះ​គឺ​ជា​គុណ​ប្រយោជន៍​របស់​តែ​ខ្មៅ​ចំពោះ​សុខភាព។

Is It Bad To Drink Black Tea Everyday? - Fresh Tea
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. សុខភាព​បេះដូង

តែ​ខ្មៅ​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ឈ្មោះ flavonoid ដែល​មាន​ប្រយោជន៍​ដល់ ​សុខភាព​បេះដូង។ ការ​ផឹក​តែ​ខ្មៅ​ជា​ប្រចាំ​អាច​បន្ថយ​កត្តា​ហានិភ័យ​ជំងឺ​បេះដូងផ្សេងៗ ​ដូចជា​លើស​សម្ពាធ​ឈាម កម្រិត​កូលេស្តេរ៉ូល​ខ្ពស់ កម្រិត​ទ្រីគ្លីសេរីន​កើន​ឡើង និង​ជំងឺ​ធាត់។ ការ​សិក្សា​មួយ​រក​ឃើញ​ថា​អ្នក​ដែល​ផឹក​តែ​ខ្មៅ​៣ពែង​ក្នុង​មួយ​ថ្ងៃ​អាច​កាត់បន្ថយ​ហានិភ័យ​ការ​វិវត្ត​ជំងឺ​បេះដូង​ ១១%។

២. បញ្ចុះ​ខ្លាញ់​អាក្រក់ (LDL)

How to Choose the Best Black Tea for You — ArtfulTea

នៅ​ពេល​រាងកាយ​មាន​ខ្លាញ់​អាក្រក់​ច្រើន​អាច​មាន​ការ​កក​នៅ​ក្នុង​សរសៃ​អាកទែរ​ដែល​អាច​បណ្ដាល​ឲ្យ​មានបញ្ហា​ខ្សោយ​បេះដូង ឬ​ជំងឺ​គ្រោះថ្នាក់សរសៃ​ឈាម​ខួរក្បាល។ ការសិក្សា​មួយ​បាន​រក​ឃើញ​ថា​ការ​ផឹក​តែ​ខ្មៅ​៥​ពែង​ក្នុង​មួយ​ថ្ងៃ​អាច​កាត់បន្ថយ​កម្រិត​ខ្លាញ់​អាក្រក់​បាន​១១% ទៅ​លើ​អ្នក​ដែល​មាន​កម្រិត​ កូលេស្តេរ៉ូល​ឡើង​បន្តិចបន្តួច​ ។

៣. សុខភាព​ពោះវៀន

នៅ​ក្នុង​ពោះវៀន​របស់​យើង​គឺ​មាន​បាក់តេរី​ដែល​មាន​ប្រយោជន៍​ដល់​សុខភាព។ ការ​សិក្សា​មួយ​ចំនួន​បាន​អះអាង​ថា​បាក់តេរី​នៅ​ក្នុង​ពោះវៀន​អាច​មាន​តួនាទី​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មួយ​ចំនួន​ដូចជា​ជំងឺ​រលាក​ពោះវៀន ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ជំងឺ​បេះដូង ជំងឺ​ធាត់ និង​ជំងឺមហារីក។ សារធាតុ​ polyphenol មាន​ក្នុង​តែ​ខ្មៅ​អាច​ជួយ​រក្សា​ សុខភាព​ពោះវៀន​ដោយ​ជួយ​ដល់​ការ​លូតលាស់​បាក់តេរី​ល្អ​ និង​រារាំង​ការ​លូតលាស់​បាក់តេរី​អាក្រក់។

៤. បញ្ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម

Black Tea Recipes, How to make Black Tea Recipes - Vaya.in

ការ​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​អាច​បង្កើន​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ជំងឺ​ធាត់ ជំងឺ​បេះដូង ខ្សោយ​តម្រងនោម និង​ជំងឺ​បាក់ទឹកចិត្ត។ ការ​ផឹក​ភេសជ្ជៈ​ដែល​មាន​បន្ថែម​ជាតិ​ស្ករ​ច្រើន​អាច​បង្កើន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២។ តែ​ខ្មៅ​ជា​ភេសជ្ជៈ​ដែល​មិន​មាន​ជាតិ​ស្ករ ហើយ​គេ​បាន​រក​ឃើញ​ថា​តែ​ខ្មៅ​អាច​ជួយ​ដល់​ដំណើរការ​អាំងស៊ុយលីន​ក្នុង​រាងកាយ។

៥. ផ្ចង់​អារម្មណ៍​បាន​ល្អ

តែ​ខ្មៅ​ផ្ទុក​ជាតិ​កាហ្វេអ៊ីន និង​អាស៊ីដ​អាមីណូ L-theanine ដែល​អាច​ជួយ​ដាស់​ស្មារតី និង​ផ្ចង់​អារម្មណ៍​បាន​ប្រសើរ​ជាង​មុន។ L-theanine ជួយ​បង្កើត​សកម្មភាព​ក្នុង​ខួរក្បាល​ដែល​បង្ក​ឲ្យ​មាន​ការ​បន្ធូរ​អារម្មណ៍ និង​ការ​ផ្ចង់​អារម្មណ៍​ប្រសើរ​ឡើង។ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ភេសជ្ជៈ​ដែល​មាន​ L-theanine និង​កាហ្វេអ៊ីន​សុទ្ធ​តែ​មាន​ផល​ល្អ​សម្រាប់​ការ​ផ្ចង់​អារម្មណ៍​ដោយសារ​ឥទ្ធិពល​របស់ L-theanine ទៅ​លើ​ខួរក្បាល។ នេះ​ក៏​ជា​មូលហេតុ​ដែល​គ្នាយើង​មួយ​ចំនួន​ផឹក​តែ​​ហើយ​​មាន​​ថាម​ពល​ជាង​​មុន​​បើ​​ប្រៀប​​ធៀប​​នឹង​​ភេសជ្ជៈ​មាន​កាហ្វេអ៊ីន​ផ្សេង​ទៀត​ដូចជា​កាហ្វេ​ជា​ដើម៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ កំពុងធ្វើការពីផ្ទះ? ទទួលទានអាហារសម្រន់ទាំងនេះដើម្បីជំនួយសុខភាព

ចុចអាន៖ កំពូលអាហារងាយរកទាំង ៥ ជួយបន្ថយហានិភ័យជំងឺមហារីក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ១ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម