Connect with us

សុខភាព

ស្របពេលផ្ទុះកូវីដ-១៩ តើគួរយកកូនទៅចាក់វ៉ាក់សាំងអត់?

បានផុស

នៅ

មាន​ម៉ាក់​ៗ​ជាច្រើន​លើក​ឡើង​ជា​ចម្ងល់​ថា ដល់​ថ្ងៃ​កំណត់​​យក​កូន​ទៅ​ចាក់​វ៉ាក់សាំង តែ COVID-19 កំពុង​ផ្ទុះ តើ​គួរ​យក​កូន​ទៅ​ចាក់​ទៀត​អត់? ចំពោះ​ចម្ងល់​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​អះអាង​ថា ត្រូវតែ​យក​កូន​ទៅ​ចាក់​វ៉ាក់សាំង​តាម​ការ​កំណត់។

Parents urged to keep childhood vaccination appointments during national  COVID-19 restrictions - GOV.UK
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ទៀត​ថា បើ​កូន​ដល់​កំណត់​ត្រូវ​ចាក់ ត្រូវ​យក​ទៅ​ចាក់​ឲ្យ​ទាន់​ពេល​វេលា ហើយ​ការ​ផ្ទុះ COVID-19 នេះ​មិន​ប៉ះពាល់​ចំពោះ​កូន​ឡើយ ព្រោះ​ពេល​យក​ទៅ​ចាក់​ពេទ្យ​តែង​ពាក់​ម៉ាស់ និង​ស្រោម​ដៃ​បាន​ត្រឹមត្រូវ។ មួយ​វិញ​ទៀត​បើ​យើង​ខ្លាច ត្រូវតែ​ប្រយ័ត្ន​ដោយ​នៅ​ឆ្ងាយ​ពី​អ្នក​ជំងឺ​ដទៃ និង​យក​អ្វី​បិទបាំង ឬ​គ្របកូន​តូច ដូចជា​កន្សែង ក្រមា ចំពោះ​អ្នក​មាន​កូន​តូច​ៗ អាយុ ៦ ខែ​ចុះក្រោម។

Standing orders for vaccines may improve pediatric vaccination rates |  MDedge Hematology and Oncology

ចំពោះ​កូន ៦ ខែ​ឡើង​វិញ យើង​អាច​ពាក់​ម៉ាស់ ហើយ​ក្រោយ​ចាក់​ថ្នាំ​រួច មក​ដល់​ផ្ទះ​អាច​លាង​សម្អាត​ដៃ និង​ផ្លាស់ប្ដូរ​សម្លៀកបំពាក់​ចេញ ដើម្បី​ឲ្យ​អស់​ការ​សង្ស័យ។ ការ​ចាក់​វ៉ាក់សាំង​ឲ្យ​កូន​តាម​ការ​កំណត់ ពិតជា​មាន​សារៈសំខាន់ ព្រោះ​មិន​កាត់បន្ថយ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង និង​ជួយ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​ទាន់​ពេល​វេលា។

covid-19: The global hunt for Covid-19 vaccine for kids begins; next up,  testing shots in children - The Economic Times

វេជ្ជបណ្ឌិត​បាន​ឲ្យ​ដំបូន្មាន​ថា ទោះជា COVID-19 គួរឲ្យ​ខ្លាច​មែន តែ​បើ​យើង​ការពារ​បាន​ល្អ អត្រា​ឆ្លង​ក៏​ទាប​ដែរ ហើយ​គ្រាន់តែ​យក​កូន​ទៅ​ទទួល​វ៉ាក់សាំង​មិនមែន​ជា​ការ​ប្រថុយប្រថាន​អ្វី​នោះ​ទេ ព្រោះ​គ្រូពេទ្យ​មាន​អនាម័យ​ត្រឹមត្រូវ ហើយ​អ្នក​ជំងឺ​ផ្សេង​ៗ​ក៏​មិន​ស្ថិត​នៅ​ក្នុង​បន្ទប់​តែមួយ​ជាមួយ​កន្លែង​ចាក់​វ៉ាក់សាំង​ដែរ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ បង្រៀន​កូន​ឲ្យ​ចេះ​ធ្វើ​អនាម័យ​ខ្លួន​ប្រាណ​តាម​វិធីសាស្ត្រ​ទាំង​នេះ​​​​

ចុចអាន៖ ៥ ចំណុច ដោះស្រាយ​ភាព​តាន​តឹង​របស់​កុមារ​ ក្នុង​ពេល​ផ្ទុះ​កូវីដ-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម