Connect with us

សុខភាព

អ្នកមានជំងឺថ្លើមអាចចាក់វ៉ាក់សាំងកូវីដ៣ប្រភេទនេះ

បានផុស

នៅ

កាលពីខែមីនា ឆ្នាំ ២០២១ នេះ ចក្រភពអង់គ្លេសបានអនុម័តឱ្យអ្នកមានជំងឺថ្លើមអាចចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ដូចទៅនឹងបុគ្គលទូទៅដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមការចុះផ្សាយពីគេហទំព័រ NSH របស់អង់គ្លេស ការចាក់វ៉ាក់សាំង AstraZeneca វ៉ាក់សាំង Moderna និងវ៉ាក់សាំង Pfizer ត្រូវបានអនុញ្ញាត្តឱ្យប្រើប្រាស់ចំពោះប្រជាជនទូទៅ បូករួមទាំងអ្នកដែលប្រឈមហានិភ័យខ្ពស់រួមមាន មនុស្សចាស់និងអ្នកដែលមានជំងឺរ៉ាំរ៉ៃមួយចំនួនផងដែរ។ ក្នុងនោះអ្នកជំងឺថ្លើម ក៏មានឱកាសទទួលវ៉ាក់សាំងដូចគ្នា។

តាមការសិក្សាបង្ហាញថា ក្រុមអ្នកជំងឺរលាកថ្លើមប្រភេទB ប្រភេទC ពុំមានផលប៉ះពាល់ឬគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។

ដោយឡែកអ្នកជំងឺមហារីកថ្លើម អ្នកប្តូរសរីរាង្គថ្លើម អ្នកជំងឺក្រិនថ្លើម អ្នកជំងឺរលាកថ្លើម ដែលមានប្រព័ន្ធការពារចុះខ្សោយ ក៏ត្រូវបានអនុញ្ញាតឱ្យទទួលការចាក់វ៉ាក់សាំងបានដែរ  ដោយសារក្រុមអ្នកជំងឺទាំងនេះ អាចវិវត្តកាន់តែធ្ងន់ធ្ងរ ប្រសិនពួកគាត់ឆ្លងកូវីដ-១៩។ យ៉ាងណាមិញ ប្រសិទ្ធភាពនិងសុវត្ថិភាពសម្រាប់អ្នកជំងឺថ្លើម ក្រោយចាក់ថ្នាំបង្ការ នៅពុំទាន់មានការបញ្ជាក់ច្បាស់ថា​ អាចការពារបានកម្រិតណាទេ។ ប៉ុន្តែប្រសិទ្ធភាពការពារការចម្លងវីរុសកូវីដ-១៩ នៅតែមានចំពោះអ្នកជំងឺថ្លើមដដែល។

ទោះយ៉ាងណា មុនទទួលការចាក់វ៉ាក់សាំងសម្រាប់ក្រុមអ្នកជំងឺថ្លើម តម្រូវឱ្យមានការពិនិត្យនិងពិភាក្សាជាមួយវេជ្ជបណ្ឌិតសិន ដើម្បីឱ្យច្បាស់ពីស្ថានភាពជាក់ស្ដែង។​ មួយវិញទៀត វ៉ាក់សាំងទាំង៣ខាងលើ កម្ពុជានៅមិនទាន់បញ្ជារទិញមកប្រើប្រាស់នៅឡើយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ NSH

ចុចអាន៖ ៣ សំណួរពាក់ព័ន្ធអ្នកជំងឺទឹកនោមផ្អែមនិងការចាក់វ៉ាក់សាំងកូវីដ-១៩

ចុចអាន៖ កុំប្រហែស! ទោះចាក់វ៉ាក់សាំងហើយ ក៏នៅតែអាចឆ្លងកូវីដដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៣ នាទី មុន

កូវីដបំប្លែងខ្លួនឆ្លងលឿន កំពុងវាយលុកប្រទេសជិតខាងកម្ពុជា ដល់ថ្នាក់មានអ្នកស្លាប់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

តើវិបត្តិនៅសមុទ្រក្រហម បង្កឱ្យមានផលប៉ះពាល់អ្វីខ្លះដល់សហភាពអ៊ឺរ៉ុប?

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​វិធាន​ការរួម​ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​ក្នុង​វិស័យ​កម្ម​មន្ត​សាល និង​ឧស្សាហកម្ម​ទេសចរណ៍

ចរាចរណ៍៩ ម៉ោង មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជប៉ុន កាត់ទោសប្រហារជីវិតបុរសម្នាក់ ក្នុងករណីដុតស្ទូឌីយូគំនូរជីវចល KyoAni សម្លាប់មនុស្សជាង ៣០នាក់

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម