Connect with us

សុខភាព

ចាក់វ៉ាក់សាំងដូសទី១ ដៃស្តាំ ដូសទី២ ដៃឆ្វេងបានអត់?

បានផុស

នៅ

វ៉ាក់សាំង​ការពារ​ជំងឺ ជា​ទូទៅ​ចាក់​នៅ​លើ​សាច់​ដុំ​ត្រង់​ស្មា​ ហើយ​ភាគ​ច្រើន​យើង​ឃើញ​ថា ពេល​ដែល​ចាក់​វ៉ាក់សាំង​ដូស​ទី១ គេ​ចាក់​នៅ​ដៃ​ខាង​ស្ដាំ។ ចុះ​បើ​ដៃ​ខាង​ស្ដាំ​ឈឺ ដូស​ទី​២ ​យើង​អាច​ប្ដូរ​មក​ចាក់​ដៃ​ខាង​ឆ្វេង​វិញបានអត់? មាន​ផល​ប៉ះពាល់​អី​ដែរ​ទេ?

ដូច​នឹង​វ៉ាក់សាំង​ដទៃ​ទៀត​ដែរ យើង​អាច​ជ្រើសយក​ដៃ​ណា ដើម្បី​ចាក់​វ៉ាក់សាំង​ក៏​បាន។ ជម្រើស គឺ​ស្ថិត​នៅ​លើ​យើង​ខ្លួន​ឯង ហើយ​បើ​គ្រូពេទ្យ​ណែនាំ​ឲ្យ​ចាក់​ដៃ​ខាង​ណា​មួយ​នោះ ក៏​មិន​មាន​ចម្លើយ​ត្រូវ ឬ​ខុស​ដែរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត Sunil Sekri អ្នក​ពិគ្រោះ​យោបល់​ផ្នែក​វេជ្ជសាស្ត្រ​នៃ​មន្ទីរពេទ្យ Max ក្នុង​ប្រទេស​ឥណ្ឌា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចុះ​បើ​ចាក់​ដូស​ទី១​ដៃ​ស្ដាំ យើង​អាច​ចាក់​ដូស​ទី២​ដៃ​ឆ្វេង​បាន​អត់?

ចម្លើយ ​គឺបាន។ យើង​អាច​ចាក់​ដៃ​ខាង​ណា​ដែល​យើង​ស្រឡាញ់​សម្រាប់​ដូស​ទី​២​បាន មិន​ថា​ដៃ​ឆ្វេង ឬ​ស្ដាំ​ទេ។ ទោះ​យើង​ចាក់​វ៉ាក់សាំង​នៅ​ដៃ​ណា​ក៏​ដោយ ក៏​វ៉ាក់សាំង​នៅ​តែ​មាន​ប្រសិទ្ធភាព បង្កើត​អង់ទីករ ការពារ​ខ្លួន​យើង​ពី​ជំងឺ​ដែរ ហើយ​វា​ក៏​គ្មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ពី​ការ​ផ្លាស់​ប្ដូរ​ដៃ​ចាក់​នឹង​ដែរ។

តាម ​CDC អាមេរិក ឲ្យ​ដឹង​ថា ផល​រំខាន​តិច​តួច​ដែល​បង្ក​ឡើង​ពី​ការ​ចាក់​វ៉ាក់សាំង​មាន​តែ ក្ដៅ​ខ្លួន ឈឺ​ចុក​ត្រង់​មុខ​ម្ជុល ឡើង​កន្ទួល​ក្រហម។ល។ តែ​អាការៈ​ទាំង​នេះ​សុទ្ធ​តែ​បាត់​ទៅ​វិញ​ដោយ​ឯកឯង​នៅ​រយៈ​ពេល​២-៣​ថ្ងៃ ក្រោយ​ពេល​ចាក់​វ៉ាក់សាំង​រួច គ្មាន​អី​ត្រូវ​បារម្ភ​ឡើយ។

លោក​បន្ត​ថា យើង​អាច​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ឬ​វ៉ាក់សាំង​ផ្សេង​ៗ​នៅ​ដៃ​ខាង​ណា​មួយ​ក៏​បាន តែ​ដោយសារ​ក្រោយ​ចាក់ កន្លែង​មុខ​ម្ជុល​អាច​ឈឺ​ចុក​ចាប់ ២-៣​ថ្ងៃ ដូច​នេះ​មនុស្ស​ខ្លះ​ច្រើន​យក​ដៃ​មិន​សូវ​ធ្វើ​ការ​បាន (ឧ. ដៃ​ឆ្វេង សម្រាប់​មនុស្ស​ប្រើ​ដៃ​ស្ដាំ)។ ប៉ុន្តែ សម្រាប់​មនុស្ស​មួយ​ចំនួន គិត​ថា​ដៃ​ដែល​ធ្វើ​ការ​ច្រើន ធ្វើ​ចលនា​ច្រើន​ជួយ​សម្រួល​ដល់​ភាព​ចុក​ត្រង់​មុខ​ម្ជុល​ក្រោយ​ចាក់ ក៏​សម្រេច​ចាក់​វ៉ាក់សាំង​នៅ​ដៃ​ខាង​ស្ដាំ ឬ​ដៃ​ដែល​ធ្វើ​ការ​ច្រើន ព្រោះ​ការ​ធ្វើ​ចលនា​ច្រំ​ដែល​ៗ អាច​ជំរុញ​ដល់​លំហូរ​ឈាម​ទៅ​កាន់​តំបន់​ឈឺ​ចុក​ត្រង់​មុខ​ម្ជុល​នោះ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ UN ព្រមានថា វីរុសប្រហែល ១.៧លាន កំពុងស្ថិតនៅក្នុងធម្មជាតិ ក្នុងនោះមានពាក់កណ្តាលអាចឆ្លងមកមនុស្ស

ចុចអាន៖ ដូសទី២ អាចចាក់នៅកន្លែងផ្សេង ខុសពេលចាក់វ៉ាក់សាំងលើកទី១ បានអត់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ១ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម