សុខភាព
សារៈសំខាន់នៃការពិនិត្យអេកូសាស្ត្រទារក ក្នុងផ្ទៃ!
ការពិនិត្យអេកូទារកក្នុងផ្ទៃមានសារៈសំខាន់ណាស់ មិនអាចខ្វះបាន សម្រាប់ការអនុវត្តជាក់ស្តែងនៅផ្នែកសម្ភព។ គឺជាការផ្តល់ភាពសុក្រឹត និងអត្ថប្រយោជន៍ជាច្រើន ក្នុងករណីមានការចូលរួមពីលោក-លោកស្រីជាមាតា បិតា។ ខាងក្រោមនេះជាការណែនាំនូវចំណុចទាំងឡាយដែលលោក-លោកស្រីគួរចងចាំ នៅពេលពិនិត្យអេកូ៖
១) ការពិនិត្យដើម្បីរកអាយុគភ៌ និងកាលបរិច្ឆេទគ្រប់ខែ៖
ស្ត្រីដែលមានផ្ទៃពោះទាំងអស់ ចាំបាច់គួរពិនិត្យនៅពេលគភ៌មានអាយុពី ១១ ទៅ១៤សប្តាហ៏ គឺជាការពិនិត្យដែលផ្តល់ភាពសុក្រិតជាងគេ ហើយស្ត្រីត្រូវចងចាំនូវកាលបរិច្ឆេទគ្រប់ខែនោះរហូតដល់ពេលសម្រាលកូន។
២) ការពិនិត្យកាយសម្បទារបស់ទារកក្នុងផ្ទៃ៖
ស្ត្រីដែលមានផ្ទៃពោះគួរធ្វើការពិនិត្យនៅសប្តាហ៍ទី២២ ដល់ ២៤ គឺជាពេលវេលាសមស្រប ដែលអាចឲ្យយើងពិនិត្យ បានងាយស្រួល ព្រោះសរីរាង្គទារកធំល្មម និងបរិស្ថានជុំវិញទារកមានសភាពស្រឡះល្អ។ ការពិនិត្យមុន ឬក្រោយ ពេលនេះមានលក្ខណៈពិបាក និងមិនសព្វជ្រុងជ្រោយ។ ៨០%នៃជំងឺរបស់ទារកក្នុងផ្ទៃ ត្រូវបានពិនិត្យឃើញ ដោយសារការធ្វើអេកូសាស្ត្រ។
៣) ការពិនិត្យសម្រាប់វាយតំលៃការសម្រាល៖
ការពិនិត្យអេកូត្រូវធ្វើឡើងនៅចន្លោះពី ៣២ ទៅ ៣៤ សប្តាហ៍ ព្រោះអាចឲ្យយើងដឹងអំពីទម្រង់ ទំហំ ទម្ងន់របស់ទារក ទីតាំងសុក និងបរិមាណទឹកភ្លោះ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងលទ្ធភាពនៃការសម្រាលកូន។
៤) ការណែនាំផ្សេងៗទៀត៖
– ការពិនិត្យអេកូផ្ទៃពោះមិនមានផលប៉ះពាល់ដល់សុខភាពរបស់ម្តាយ និងទារកឡើយ។
– ការពិនិត្យអេកូត្រូវធ្វើឡើងយ៉ាងតិច៣ដង ក្នុងអំឡុងពេលពីមានផ្ទៃពោះរហូតដល់គ្រប់ខែ ក្នុងករណីការវិវត្តន៍របស់ ផ្ទៃពោះធម្មតា។ គ្រប់ការពិនិត្យអេកូត្រូវមានការណែនាំជាមុនពីគ្រូពេទ្យជំនាញ ដើម្បីជៀសវាងការពិនិត្យច្រើនដង ឥតប្រយោជន៍ខាតពេលវេលានិងថវិកា។ ករណីផ្ទុយពីនេះ ការពិនិត្យអេកូត្រូវធ្វើឡើងបន្ថែមទៀត តាមការតាមដានរបស់គ្រូពេទ្យជំនាញ ទៅតាមករណីដែលបានជួបប្រទះ។
– គ្រប់ការពិនិត្យអេកូផ្ទៃពោះមិនចាំបាច់ពិសាទឹកជាមុន ដើម្បីឲ្យមានទឹកនោមក្នុងប្លោកនោមទេ។ លើកលែងតែក្នុងករណីការពិនិត្យអេកូផ្ទៃពោះក្នុងខែដំបូង ការពិនិត្យទីតាំងសុក និងវាស់ប្រវែងរបស់មាត់ស្បូន។
“រាល់ពេលមកពិគ្រោះជាមួយអ្នកជំនាញរោគស្ត្រី និងសម្ភព និងមកទទួលពិនិត្យអេកូសាស្ត្រទារកនៅមន្ទីរពេទ្យកាល់ម៉ែត សូមលោក-លោកស្រី ជម្រាបគ្រប់ព័ត៌មានអំពីស្ថានភាពសុខភាពនៃមាតា និងបម្រែបម្រួលនៃទារក”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ម្ដាយឆ្លងកូវីដ-១៩ ពេលពពោះ កូនក្នុងផ្ទៃមានហានិភ័យអីខ្លះ?
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថ្ងៃពិសេសកូនប្រុសម្ដង ភរិយាសេដ្ឋី Ambani ពាក់គ្រឿងអលង្ការតម្លៃ ៦៦.៥ លានដុល្លារបង្អួតភ្នែកមហាជន