Connect with us

សុខភាព

ការព្យាបាល​តម្រង​កែវភ្នែក​ស្រអាប់​ ដោយ​កាំរស្មី (YAG-Capsulotomy)

បានផុស

នៅ

​ជំងឺ​ភ្នែក​ឡើង​បាយ​ គឺជា​ជំងឺ​ដែល​កែវភ្នែក​ភ្លឺ​ថ្លា​ពី​ធម្មជាតិ​របស់​អ្នក​ ប្រែជា​ស្រអាប់​ស ធ្វើ​ឲ្យ​គំហើញ​របស់​អ្នក​ធ្លាក់​ចុះ​ស្រវាំង​បន្ដិច​ម្ដងៗ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំងឺភ្នែក​ឡើង​បាយ​ អាច​ព្យាបាល​ជាសះស្បើយ​ តាមរយៈ​ការវះកាត់ និង​ការ​ប្រើ​ម៉ាស៊ីន Phacoemulsification បូម​យក​កែវភ្នែក​ដែល​ស្រអាប់​ចេញ ដោយ​រក្សាទុក​នូវ​ស្រទាប់​តម្រង​កែវ​ធម្មជាតិ​របស់​អ្នកជំងឺ​ ដើម្បី​ដាក់​កែវ​សិប្បនិម្មិត​ថ្លា​ចូល​ក្នុង​តម្រង​កែវ​នេះ​វិញ​។ ក្រោយ​ការវះកាត់​ភ្នែក​ឡើងបាយ​ អ្នកជំងឺ​អាច​មើល​ឃើញ​ច្បាស់​ឡើងវិញ​។ តាម​ការសិក្សា​ស្រាវជ្រាវ​នៅ​លើ​ពិភពលោក​ក្នុង​រយៈពេល ពី​២ ទៅ ៥​ឆ្នាំ អ្នក​ដែល​បាន​បក​បាយ​ភ្នែក​រួចហើយ ​អាច​មាន​បញ្ហា​ស្រទាប់​តម្រង​កែវ​ធម្មជាតិ​ឡើង​ស្រអាប់​ ដោយ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​ ដូច​មាន​បាយ​ភ្នែក​ម្ដងទៀត​។ អាការៈ​ទាំង​នោះ ​រួមមាន​ដូច​ខាង​ក្រោម​៖

-​ស្រវាំងភ្នែក​ជាង​មុន​បន្តិច​ម្ដងៗ​ លក្ខណៈ​ស្រដៀង​នឹង​មុន​ពេល​បក​បាយ​

-​ចាញ់​ពន្លឺ​ថ្ងៃ​

-​មើល​ឃើញ​ចំណាំង​ផ្លាត​ពន្លឺ​ខុសធម្មតា​

-​អាច​ហៀរ​ទឹកភ្នែក​ពេល​ ត្រូវ​ពន្លឺ​ខ្លាំង​

​ក្នុង​ករណី​ មាន​រោគសញ្ញា​ដូច​ខាង​លើ សូម​មក​ពិនិត្យ និង​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ចក្ខុរោគ ដើម្បី​ទទួល​ការព្យាបាល​ ដោយ​ការ​បាញ់​កាំរស្មី​ឡេ​ស័​រលាង​ទម្លុះ​ស្រទាប់​កែវ​ ដែល​ឡើង​ស្រអាប់​នេះ ​ដោយ​បច្ចេកទេស YAG-Capsulotomy ដើម្បី​ឲ្យ​អ្នកជំងឺ​អាច​មើល​ឃើញ​ច្បាស់​ឡើងវិញ​។ បច្ចេកទេស​នេះ​ ជា​ការ​ព្យាបាល​ ដែល​មិន​មាន​ការឈឺចាប់ មាន​ប្រសិទ្ធិ​ភាព និង​សុវត្ថិភាព​ខ្ពស់ ដោយមាន​ផលប៉ះពាល់​តិចតួច​បំផុត​។ ការព្យាបាល​ ចំណាយ​ពេល​ត្រឹមតែ ៥ ទៅ ១០​នាទី ដោយ​មិន​ចាំ​បាច់​មានការ​វះកាត់​ម្តង​ទៀត​នោះ​ទេ​។​

​សូម​ទំនាក់ទំនង​សួរ​ព័ត៌មាន និង​ប្រឹក្សា​យោបល់​បន្ថែម​ចំពោះ​ការពិនិត្យ និង​ព្យាបាល​បញ្ហា​ស្រទាប់​តម្រង​កែវ​ស្រអាប់​នេះ ​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ចក្ខុរោគ​ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​ការ​ស្វែង​យល់​អំពី ជំងឺ​រលាក​លំពែង​ស្រួចស្រាវ (pancréatite aiguë)!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម