Connect with us

KPT+

ជួយ​កូនចៅ​យើង​បាន​រស់នៅ​ដោយ​សុខដុម​នឹង​ថាមពល​បៃតង ​គ្រាន់​តែ​រឿង​ទាំង​នេះ

បានផុស

នៅ

រស់នៅ​ប្រកបដោយ​និរន្តរភាព ​មិនមែន​ជា​អ្វី​ដែល​យើង​ធ្វើ​បាន​ ពីរ​បី​សប្ដាហ៍ ​ឬ​ជា​ខែ​ឡើយ។ យើង​ត្រូវ​ព្យាយាម​ឲ្យ​អស់ពី​សមត្ថភាព​ ដើម្បី​ឲ្យ​វា​នៅ​​ជាមួយ​យើង​រហូត។

នេះ​គឺ​ជា​គន្លឹះ​ងាយ​ៗ ​ដើម្បី​ចាប់ផ្ដើម​ការ​រស់នៅ​ប្រកប​ដោយ​និរន្តរភាព ​នៃ​ជីវិត​ពណ៌បៃតង។

១. បោះបង់​ប្លាស្ទិក

មធ្យោបាយ​សាមញ្ញ​បំផុត​មួយ​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក​ គឺ​ត្រូវ​ទិញ​ដប​ដែក​អ៊ីណុក​យក​ទៅ​ជាមួយ​គ្រប់​ទីកន្លែង​ ដែល​អ្នក​ទៅ។ គន្លឹះ​មួយ​ទៀត​ គឺ​ត្រូវ​ទិញ​សាប៊ូ​ដុំ​ ជំនួស​ឱ្យ​សាប៊ូ​រាវ។ ទោះ​យ៉ាង​ណា​ប្លាស្ទិក​ទុក​ចោល​យូរ​ពេក ​ពេល​ដែល​វា​ត្រូវ​ពន្លឺ​ព្រះអាទិត្យ ​វា​នឹង​បញ្ចេញ​សារធាតុ​គីមី​ និង​គ្រោះថ្នាក់​ចូល​ទៅ​ក្នុង​ទឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
២. ទិញ​ទំនិញ​ក្នុងស្រុក

កុំ​ងាក​អី​បន្តិច​រក​តែ​អាហារ ​ឬ​បន្លែ​ក្រៅ​ស្រុក។ បើ​ចង់​បាន​របស់​ធម្មជាតិ ​គួរ​តែ​កែប្រែ​ទម្លាប់​ទិញ​ផលិតផល​ក្នុង​ស្រុក​វិញ។ ការ​ដែល​អ្នក​ងាក​មក​ទិញ​ទំនិញ​ឬ​បន្លែ​ក្នុង​ស្រុក ​វា​ក៏​ជួយ​ជំរុញ​សេដ្ឋកិច្ច​ជាតិ​ដែរ។

លើស​ពី​នេះ​ទៅ​ទៀត​ វា​ក៏​មាន​សុវត្ថិភាព​ដែល​យើង​បាន​​ដឹង​ច្បាស់​ថា ​អាហារ​ទាំង​នោះ​មក​ពី​ប្រភព​ណា។

៣. សំចៃ​ថាមពល​អគ្គិសនី

យើង​ទាំងអស់​គ្នា​ប្រើប្រាស់​អគ្គិសនី​ច្រើន​ពេក​ ដោយ​មិន​ដឹង​ខ្លួន។ វា​ធ្វើ​ឲ្យយ​ប៉ះពាល់​ដល់​បរិស្ថាន ​រួម​ទាំង​វិក្កយបត្រ​ថ្លៃ​ភ្លើង​ច្រើន​ផង​ដែរ។

កុំ​ភ្លេច​ដក​ដុយ​ទុក​ ពេល​អ្នក​​លែង​ប្រើប្រាស់ ទាំង​ម៉ាស៊ីន​សម្ងួត​សក់​ និង​បិទភ្លើង​នៅ​ពេល​​ចាកចេញ​ពី​បន្ទប់។ ដូចគ្នា​នេះ​ដែរ ​ការ​ប្រើ​អំពូលភ្លើង​ធម្មតា​ អាច​ជួយ​សន្សំសំចៃ​ថាមពលបាន​ដល់ ៨០% ហើយ​​ប្រើ​បាន​យូរ​ជាង​មុន​ដល់​ទៅ ៣ ដង។

៤.ដើរ

ពេល​ធ្វើដំណើរ​ចេញ​ទៅ​ក្រៅ​ សូម​ព្យាយាម​ជិះ​រថយន្ត​ជាមួយ​មិត្តភ័ក្ដិ​ ឬ​អ្នក​ជិតខាង ​មិន​ចឹង​ក៏​ជិះ​រថយន្ត​ក្រុង​សាធារណ​ជំនួស​ឲ្យ​ការ​បើកបរ​ដោយ​ខ្លួនឯង។

អ្នក​អាច​ជ្រើសរើស​ការ​ដើរ​ដ៏​សាមញ្ញ ​គឺ​ល្អ​សម្រាប់​បរិស្ថាន​និង​សុខភាព​របស់​អ្នក​ផង​ដែរ។ វា​ក៏​ជួយ​បន្ធូរ​អារម្មណ៍​និង​ជួយ​សង្គ្រោះ​ខ្លួន​អ្នក ​ពី​ភាព​តានតឹង​នៃ​ការ​កកស្ទះ​ចរាចរណ៍ ​ឬ​ចំណត​រថយន្ត។

៥. ទទួលទាន​សាច់​មួយ​ថ្ងៃ​ខាន​មួយ​ថ្ងៃ

យើង​មិន​បាន​ឲ្យ​អ្នក​មិន​ទទួលទាន​សាច់​នោះ​ទេ។ ទោះ​យ៉ាងណា ​អ្នក​អាច​ជួយ​ពិភពលោក​ដោយ​គ្រាន់​តែ​ទទួលទាន​មួយថ្ងៃ​អាច​ខាន​មួយ​ថ្ងៃ​ ឬ​មួយ​សប្ដាហ៍​ទទួលទាន ៣ ទៅ ៤ ដង​ក៏​បាន។

៦. ច្នៃ​អំណោយ​ពី​ធម្មជាតិ

តើ​អ្នក​ដឹង​ទេ​ថា​ មាន​អំណោយ​ជា​ច្រើន​ សុទ្ធ​តែ​កែច្នៃ​ឡើង​ដោយ​លោហ​ឬ​វត្ថុធាតុ​ដើម​ផ្សេងៗ។ សូម្បី​តែ​​គ្រឿង​សំអាង​ដែល​មាន​ម៉ាក់​យីហោ​ធំ​បំផុត ​និង​ពេញ​និយម ​ក៏​សុទ្ធ​តែ​​ជា​មូលហេតុ​បំផ្លាញ​បរិស្ថាន​ដែរ។

ជំនួស​ឲ្យ​របស់​កែច្នៃ​ យើង​អាច​ប្រើ​អំណោយ​ជា​ផើង​ផ្កា​ ដែល​ជា​រុក្ខជាតិ​ជំនួយ​ដល់​ធម្មជាតិ​ ឬ​អ្វី​ដែល​ច្នៃ​ឡើង​មិន​បំផ្លាញ​ពិភពលោក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ចរិត​លក្ខណៈ​ពិសេស​របស់​មនុស្ស​ចូលចិត្ត​ពណ៌​ខ្មៅ

ចុចអាន៖ស្រីៗដែល​ស្គាល់អាថ៌កំបាំង​ទាំង ៦ របស់ប្រុសៗ អាច​ជួយឱ្យកាត់បន្ថយការខូចចិត្ត​បាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម