អូបាម៉ា​៖​ “​ប្រសិនបើ​ស្ត្រី​ជាអុ្នកគ្រប់គ្រងពិភព​លោក ​សង្រ្គាម​នឹង​កាត់បន្ថយ​”
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

អូបាម៉ា​៖​ “​ប្រសិនបើ​ស្ត្រី​ជាអុ្នកគ្រប់គ្រងពិភព​លោក ​សង្រ្គាម​នឹង​កាត់បន្ថយ​”

បានផុស

នៅ

​អតីត​ប្រធានាធិបតី​អាមេរិកបារ៉ាក់អូបាម៉ា​ បានធ្វើការកត់សម្គាល់ថា ​“ប្រសិនបើ​ស្ត្រីកាន់តែ​ច្រើនត្រូវ​បាន​ទទួល​បន្ទុក​ឲ្យ​គ្រប់គ្រង​ពិភពលោក​ សង្គ្រាម​​ច្បាស់​ជា​មានតិច​ ​ចំណែក​កុមារ​នឹងត្រូវបាន​ការថែទាំង​និងថែ​រក្សា​ឲ្យ​បាន​ល្អ​ជាង​មុន​ ហើយ​នឹង​មាន​ការ​ប្រសើ​ឡើងនៃ​​កម្រិត​ជីវភាពនិង​លទ្ធផល​ប្រជាជន​” ។ ​លោក​អូបាម៉ា​ធ្លាប់បាន​ធ្វើអត្ថាធិប្បាយ​ស្រដៀងគ្នា​កាល​ពីពេល​កន្លងមកថា “​ផ្តល់​អំណាច​ដល់​ស្ត្រី ពី​ព្រោះ​បុរស​ហាក់​ដូច​ជា​កំពុង​មាន​បញ្ហា​​​សព្វ​ថ្ងៃនេះ​” ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសិក្សា​ស្រាវជ្រាវ​ដែល​សហការ​ជាមួយលោក​ Paromita Sen ​បង្ហាញថា​ អ្វីដែល​លោក អូបា​ម៉ា បានលើក​ឡើង​គឺទាំង​ត្រូវនិង​ខុសព្រមគ្នា​។ ​ខណៈ​ពេលដែល​ការស្រាវជ្រាវ​បង្ហាញថា ​ស្ត្រីកាន់​តែច្រើន​នៅក្នុង​នីតិបញ្ញត្តិ​បង្កើន​គោលនយោបាយ​និង​សន្តិភាព ​យើង​ឃើញថា ​ប្រទេសដែលមានស្ត្រីជាមេដឹកនាំ ​ដូច​ជា​នាយក​រដ្ឋមន្រ្តី​ ប្រធានាធិបតីជាដើមនោះ ​បានចូលរួមដោះស្រាយ​ជម្លោះ​ហឹង្សា​ក៏កាន់​តែច្រើន​។ ​ដោយសារ​តែសង្គម​ភាគច្រើន​ ​រួមទាំង​ជន​​ជាតិអាមេ​រិកាំង​ ​ចាត់ទុក​ស្រ្តី​ជាមនុស្ស​ទន់ខ្សោយ ​ដោយនិយាយទៀតថា​ ​មេដឹកនាំ​ស្ត្រីតែងតែ​ផ្តល់​សំណងមកវិញ​បានតែ​ភាពទន់​ខ្សោយលើសកម្មភាពរបស់នាងប៉ុណ្ណោះ​។​

អតីត​ប្រធានាធិបតី​លោកអូប៉ាម៉ា​បានសង្ខេប​រួមព្រមទាំង​សន្មត់ថា ​ស្ត្រីអាចយក​ឈ្នះ​បានយ៉ាង​ឆាប់រហ័ស​នូវ​ភាព​លម្អៀង​របស់​គំនិត​មនុស្សចាស់​ ​ជាពិសេស​បុរស​ចំណាស់​ ​ដែលមិន​អាច​ទទួលយក​បានពីការចាក​ចេញ​ពីសង្គ្រាម​និងរកសុខ​សន្តិភាព​។​ ​សង្គម​យល់​ឃើញ​ថាស្ត្រី​ពូកែ​សម្របសម្រួល​ ​ប៉ុន្តែមាន​អ្នក​បោះឆ្នោត​តិចតួច​ណាស់​ដែលចង់​ឲ្យមេដឹកនាំ​សម្របសម្រួល​បញ្ហានានា​ដែលខិតទៅជិត​សន្តិសុខជាតិ​៕

ប្រែសម្រួល៖ មួង ពិសី

ចុចអាន៖ ៨ យ៉ាង​អំពី​អនុសញ្ញា​ជាតិ​ប្រជាធិបតេយ្យ​ នៅ​អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានខ្លីៗ១២ នាទី មុន

ខេត្តបន្ទាយមានជ័យ កសិករ​ធ្វើ​ស្រូវបានផល​ខ្ពស់ តែ​តម្លៃស្រូវ ចុះថោក

ព័ត៌មានខ្លីៗ៣៩ នាទី មុន

ប្រភព​មួយ​បញ្ជាក់​ពី​ការងារ​និស្សិតខ្មែរពីររូប ​ក្រោយ​រៀនចប់​ជំនាញនុយក្លេអ៊ែរ

ព័ត៌មានជាតិ៨ ម៉ោង មុន

បន្ទាន់! បាត់​ខ្លួន​មេធាវី​មួយ​រូប​តាំង​ពី​ម៉ោង៤ល្ងាច ​បន្ទាប់​ពី​ចុះ​ងូត​ទឹក​នៅ​ឆ្នេរ​អូត្រេះ​

កូវីដ-១៩១០ ម៉ោង មុន

អាជីវករ​ផ្សារ​ដើម​គ​ជាង​៣០០​នាក់​ ដែល​ក្រុម​គ្រូពេទ្យ ពិនិត្យ​យក​សំណាក​មិនមាន​វិជ្ជាមាន​កូ​វីដ​-១៩​ទាំងអស់ ប៉ុន្តែ​ផ្សារ​ត្រូវ​បិទ​៣​ថ្ងៃ

ជីវិតកម្សាន្ដ១០ ម៉ោង មុន

មក​ស្គាល់​ស្នាដៃ​និង​ចម្រៀង​ល្បីៗ​ជាច្រើន​របស់​កវី​ដ៏​ឆ្នើម ហ៊ុយ ពុធ នៅក្នុង​វិស័យ​សិល្បៈខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services