Connect with us

KPT+

ចង់ជោគជ័យក្នុងជីវិត និងអាចសម្រេច​គោលដៅ​នៅ​ថ្ងៃ​អនាគត អនុវត្តវិធី​ខាងក្រោមនេះ

បានផុស

នៅ

ជា​រឿង​ងាយស្រួល​ណាស់ ​ក្នុង​ការ​ឆ្លង​កាត់​ជីវិត​ដោយ​មិន​មាន​គោលដៅ ប៉ុន្តែ​បើ​គ្មាន​គោលដៅ​ណាមួយ​ទេ​ នោះ​ជីវិត​របស់​យើង​នឹង​រសាត់ ​ហើយ​ថែមទាំងខ្វះ​គោលបំណង​និង​អត្ថន័យ​ក្នុង​ជីវិតថែមទៀត។

នៅ​ក្នុង​អត្ថបទ​នេះ ​អ្នក​នឹង​ឃើញ​ពី​មូលហេតុ​ដែល​អ្នក​គួរ​តែ​ចាប់ផ្ដើម​កំណត់​គោលដៅ ​នា​ពេល​អនាគត ​ដែល​នឹង​ជួយ​អ្នកឲ្យមាន​ជីវិត​ប្រសើរឡើង ៖

១. ចាប់ផ្ដើម​ជាមួយ​ចក្ខុវិស័យ​ផ្ទាល់ខ្លួន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនថា​ជា​គោលដៅ​ឬ​អាជីព​ផ្ទាល់ខ្លួន​ទេ ​អ្នក​ត្រូវ​មាន​ចក្ខុវិស័យ​ច្បាស់លាស់​មួយថា​ តើ​អ្នក​ចង់​បាន​អ្វី។ ចំណាយ​ពេល​ខ្លះ​ ដើម្បី​បាន​ដឹង​ថា​ លទ្ធផល​ចុងក្រោយ​នឹង​ទៅ​ជា​យ៉ាងណា។ បិទ​ភ្នែក​របស់​អ្នក​ហើយ​មើល​វា ​តើ​អ្នក​បាន​ចាប់ផ្ដើម​ជាមួយ​ចក្ខុវិស័យ​អ្វីខ្លះ តាំងពីដើមមក។

. សួរ​សំណួរ​ទៅ​ខ្លួនឯង​ទាំង​ល្អ​និង​អាក្រក់

សំណួរ​ដែល​ល្អ​បំផុត​ ​ត្រូវ​សួរ​គឺ ៖តើ​ខ្ញុំ​ត្រូវ​ធ្វើអ្វី​ខ្លះ​ទៅ ? នេះ​គឺ​ជា​សំនួរ​ដែល​មាន​ឥទ្ធិពល​ខ្លាំង ​ព្រោះ​វា​អាច​បើក​ចិត្ត​របស់​អ្នក​ទៅ​រក​លទ្ធភាព ​នៃ​ការ​សម្រេច​គោលដៅ​របស់​អ្នក។

សំណួរ​ខុស​ ដែល​ត្រូវ​សួរ​គឺ ៖ តើ​ខ្ញុំ​អាច​សម្រេច​គោលដៅ​នេះ ​ដោយ​របៀបណា? សំណួរ​នេះ​ច្រើន​តែ​ធ្វើ​ឲ្យ​ចម្លើយ​ដែល​អ្នក​ចង់​ដឹង​ថា អ្នក​មិន​អាច​ធ្វើវា​បាន។

អ្វី​ដែល​អ្នក​ចង់​ធ្វើ ក្នុងសំណួរទាំងពីរនេះ​គឺ​ការ​បើក​ចិត្ត​របស់​អ្នក​ចំពោះ​លទ្ធភាព ​និង​សកម្មភាព ​ដែល​អ្នក​ត្រូវ​ធ្វើ​ ដើម្បីឲ្យ​វា​កើតឡើង ​លេចជារូបរាងឡើងមក។

៣. មើល​ទម្លាប់​ប្រចាំថ្ងៃ

ទម្លាប់​និង​អាកប្បកិរិយា​ប្រចាំថ្ងៃ​របស់​អ្នក ​គឺ​ជា​កម្លាំង​ជំរុញ​នៅ​ពី​ក្រោយ​លទ្ធផល​ ដែល​អ្នក​ទទួល​បាន​នៅ​ក្នុង​ជីវិត។ ដោយសារ​តែ​ទម្លាប់​និង​អាកប្បកិរិយា​ប្រចាំថ្ងៃ​របស់​អ្នក ​​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​លទ្ធផល​ដែល​​អ្នក​​​ទទួល​បាន​ក្នុង​ជីវិត។

ដូច្នេះ​គួរ​តែ​ចំណាយ​ពេល​ខ្លះ​ ដើម្បី​វិភាគ​ពី​ខ្លួនឯង​ និង​អាច​កំណត់​អត្តសញ្ញាណ​នៃ លទ្ធផលអវិជ្ជមាន។ ការ​ញ៉ាំ​មិន​ត្រឹមត្រូវ​ ការ​ផឹក​សុរា​ ជក់បារី​ ត្អូញត្អែរ​ និង​ការ​និយាយ​ដើម​គេ ឬ​ចូលគេង​យឺត ​ភ្ញាក់​ពី​ដំណេក​ស្ពឹក​ស្រពន់​ ហើយ​ចំណាយ​ពេល​លេង​ហ្គេម​ក្នុង​កុំព្យូទ័រ​ពេញ​មួយ​យប់​ សឹង​រាល់ថ្ងៃ ​សុទ្ធ​តែ​ជា​ទម្លាប់​ប្រចាំថ្ងៃ​របស់​យើង។

. កំណត់​កាល​បរិច្ឆេទ

ប្រសិន​បើ​គោលដៅ​របស់​អ្នក​មិន​មាន​ពេល​វេលា​និង​កាល​បរិច្ឆេទ​ត្រឹមត្រូវ​ទេ ​អ្នក​នឹង​រក​លេស​ដោះ​សារ​សម្រាប់​ខ្លួនឯង។
ជា​ការ​ពិត ​អ្នក​អាច​កែតម្រូវ​ពេល​វេលា​កំណត់​របស់​អ្នក ​ប្រសិន​បើ​អ្នក​ឃើញ​ថា​ខ្លួនឯង​មាន​មហិច្ឆតា​ជាមួយ​គោលដៅ។

អ្នក​មិន​ចាំ​បាច់​សម្រេច​គោលដៅ​ធំៗ​ក្នុង​ឆ្នាំ​ដំបូង​ទេ ​តែ​អ្នក​ចាំបាច់​ត្រូវ​មាន​គោលដៅ​ប្រចាំ​ឆ្នាំ​ ដែល​នាំ​អ្នក​ឲ្យ​កាន់​តែ​ខិត​ជិត​គ្នា​ជា​រៀងរាល់ថ្ងៃ​។​ ចងចាំថា ខែ​និង​ឆ្នាំ ​ជាជំហានឆ្ពោះ​ទៅ​រក​គោលដៅ​ធំៗ​ នា​ពេល​អនាគត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ទោះបី​មាន​គូ​ប្រកួតប្រជែង​ច្រើន​ក៏​ដោយ គន្លឹះ​ទាំង​នេះ​អាច​ជួយ​ហាង​កាហ្វេ​នៅ​តែ​លក់​ដាច់​ខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៩ នាទី មុន

អ្នកការទូតកំពូលរបស់ចិន នឹងពិភាក្សារឿងកោះតៃវ៉ាន់ជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

បេក្ខជនជិត ២ពាន់នាក់ នឹងត្រូវចូលរួមប្រឡងជ្រើសរើសគ្រូអប់រំកាយ និងកីឡា ខណៈជ្រើសរើសតែ ១០០នាក់ប៉ុណ្ណោះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក លី ធុជ ចូលប្រជុំនៅស្វីស ដើម្បីសម្រេចគោលដៅអាទិភាព ពេលកម្ពុជារៀបចំកិច្ចប្រជុំស្ដីពីពិភពលោកគ្មានមីន

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក សេង ម៉ៅ ៖ ទោះអាយុជិត ៤០ ឆ្នាំ ក៏នៅសង្វាតជំនាញបច្ចេកទេស ព្រោះចង់បើករបរឯស្រុកកំណើត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​សេដ្ឋកិច្ច​ជប៉ុន​រង​ផល​ប៉ះពាល់ខ្លាំង ចាប់តាំងពីគ្រោះ​រញ្ជួយ​ដីថ្ងៃឆ្លងឆ្នាំ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៦ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម