Connect with us

KPT+

ស្រែក​ ឬ ដំឡើង​សំឡេង​ដាក់​ដៃគូ ​គឺ​ជា​អាវុធ​បំផ្លាញ​ស្នេហា​យ៉ាង​សាហាវ

បានផុស

នៅ

គ្រប់គ្នា​តែងតែ​លឺ​ពាក្យ​​ដដែលៗ​ថា​ ពេល​មាន​មិន​ចេះ​រក្សា ​ពេល​បាត់បង់​ទើប​ស្ដាយក្រោយ? តែជាទម្លាប់ មនុស្ស​យើង​​តែងបន្ត​ធ្វើ​ដោយ​ដឹងឬឥត​ដឹង​ខ្លួន​ ពេល​កំពុង​​ខឹង ដែលនិយមយក​កំហឹង​មក​រាលដាល​ដាក់​គ្នា។

ហេតុផល ៣ យ៉ាង​ដែល​​មនុស្ស​គ្រប់គ្នា​ មិនថា​ប្រុស​ឬ​ស្រី ​ត្រូវ​តែ​បោះបង់​ចោលឲ្យបានក្នុងចំណងស្នេហ៍ មុន​ពេល​ដែលអាច​បំផ្លាញ​ទំនាក់ទំនង​ស្នេហាពិបាកបកក្រោយ៖

ហេតុផល​១ បង្ក​ជា​ស្នាម​របួស

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេល​ដែលដៃគូម្ខាងទៀត​មិន​ស្ដាប់ ឬ​មិន​ទទួល​អ្វី​ដែល​​យើង​កំពុង​និយាយ យើង​អាច​គិត​ថា​​ការ​ដែល​ស្រែក​ខ្លាំងៗ​គឺ​ជួយ​បាន តាមពិតគំនិតនេះ​អាច​ប្រើ​បាន​លុះ​ត្រា​តែ​ពួកគេ​មាន​ពិការ​ភាព​ខាង​រាងកាយ​ពី​កំណើត។ បើ​យើង​ស្រែក​ដាក់គ្នា ​​ស្នាម​របួស ​នេះចូលជ្រៅក្នុងបេះដូង ​យើង​កាន់​ជាប់​មិន​លែង ។

សំឡេង​ស្រែក​មិន​បាន​ជួយ​ដល់​មុខ​របួស​ស្នូល​របស់​យើង​ ​ដែល​គេ​មិន​បាន​​ឭនិង​យល់​នោះ​ទេ។ រៀន​និយាយ​ចេញ​ពី​បេះដូង ​មនុស្ស​នឹង​ស្ដាប់ ហើយ​សំឡេង​​របស់​យើង​នឹង​មាន​ឥទ្ធិពល ដោយ​មិន​ចាំបាច់​បញ្ចេញ​សម្រែក។

ហេតុផល​២ ក្លាយជាមនុស្សមានសម្តី​ផ្ដេសផ្ដាស

យើងត្រឹមត្រូវ​រៀនចេះដឹង និងល្អជា​ទាក់ទាញ​កម្រិតណាក្តី កុំ​បំផ្លាញ​រូបភាព​យើង​និងចិត្ត​ស្នេហាដែលពួកគេ​មាន​កន្លងមកជាមួយសំឡេងស្រែក​ព្រោះគ្រប់វាចាណាក្តី​ដែលអមជាមួយ​ការគំហគ នឹងក្លាយជាសម្តីផ្តេសផ្តាសគ្មានពីណាស្តាប់ទេ។

ហេតុផល បាត់បង់ខ្លួនឯង

ឥទ្ធិពល​នៃ​ការ​ស្រែក​បាន​ជំរុញ​ឱ្យ​ភាពជាខ្លួនឯងវិនាស​ជំនួសមកវិញនូវ​មនុស្ស​ផ្សេងដ៏កម្រោលម្នាក់។ ​មនុស្ស​ធ្លាប់មាន​ចិត្ត​​ស្នេហាលើយើង​នឹង​​កាន់​តែ​ឃ្លាតឆ្ងាយ​ពីយើង​ដោយ​មិន​ដឹង​ខ្លួន។ កុំបន្ទោសអ្នកណាមកពីណា យើង​ខ្លួនឯង​ទេ ដែលបាន​គូស​បន្ទាត់​នៃ​គម្លាត​ស្នេហា​នេះ។

កំហឹង​ជា​អាវុធ​ សម្តីសជាតិ។ ​ចូរ​ផ្លាស់ប្ដូរ​ឥរិយាបថ​កោងកាច​ទាំង​នេះ​ចោល​ភ្លាមៗ ​បើ​ចង់​ឲ្យ​ជីវិតបានប្រសើរឡើង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម