Connect with us

KPT+

ប្រធាន​ក្រុម Sam Media ” ទោះ​មាន​ផល​លំបាក ​ក្រុម​របស់​យើង​មិន​ដែល​មាន​គំនិត​បោះបង់​ចោល​ឡើយ “

បានផុស

នៅ

ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​គេហទំព័រ​កម្ពុជា​ថ្មី​ លោក Zero បាន​និយាយ​ថា​ លោក​បាន​បង្កើត​ក្រុម​នេះ​ ​ដំបូង​នៅ​ថ្ងៃ​ទី ១៥ ខែ ​វិច្ឆិកា​ឆ្នាំ ២០១៩ ដោយ​មាន​សមាជិក​សុទ្ធ​តែ​ស្ម័គ្រចិត្ត​ទាំងអស់។

ចំណែក​កត្តា​ដែល​នាំ​ឲ្យ​លោក​បង្កើត​ក្រុម​នេះ​ឡើង​មក ​ ក៏​ដោយសារ​តែ​បច្ចុប្បន្ន​នេះ​ជា​សម័យ​ទំនើប​អាច​រក​លុយ​បាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ ដូច្នេះ​ទើប​លោក​ចាប់ផ្ដើម​មាន​គំនិត​បង្កើត​វីដេអូ​នេះ​​ ណាមួយ​ក៏​ពាក់ព័ន្ធ​ជាមួយ​នឹង​សង្គម​សព្វថ្ងៃ​នេះ​ច្រើន​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មកទល់​បច្ចុប្បន្ន​នេះ ​ក្រុម​របស់​លោក​បាន​ផលិត​វីដេអូ​ចំនួន ៩២ ទាំង​លើ​ផេក​និង​យូធូប​ឆានេល។ ចំណែក​វីដេអូ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជាង​គេ ​គឺ​រឿង ” សុភមង្គល​នៅ​ឯណា? “ ​វីដេអូ​មួយ​នោះ​បាន​លើក​ឡើង​ពី​ជីវិត​គ្រួសារ​ ដែល​មាន​ប្រពន្ធ​តែង​គិត​ថា​ប្ដី​ចេញ​ទៅ​មាន​ស្រី​នៅ​ខាងក្រៅ ​ឬ​ការ​មិន​ទុកចិត្ត​គ្នា​ជា​ដើម។

ក្នុង​ពេល​ដែល​វីដេអូ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ ទន្ទឹម​នឹង​នោះ​ក៏​មាន​ការ​រិះគន់​ច្រើន​ដូច​គ្នា​ដែរ ។​ លោក​បន្ថែម​ថា​ ដោយសារ​ក្នុង​វីដេអូ​យើង​ភាគច្រើន​គឺ​សំដែង​លើស​ ដោយ​មិន​មាន​ក្នុង​ជីវភាព​សព្វថ្ងៃ​នេះ។ ប៉ុន្តែ​ការ​ពិត​ទៅ​អ្វី​ដែល​យើង​កត់សំគាល់​ សង្គម​យើង​គឺ​ពិត​ជា​មាន​រឿង​បែបនេះ​ពិតមែន ​ទើប​មាន​វីដេអូ​បែប​នេះ​កើតឡើង​ដែរ។

ដូចគ្នា​នេះ​ដែរ​ មនុស្ស​គឺ​មាន​ទស្សនៈ​ផ្សេងគ្នា​ ហើយ​ការ​យល់​ឃើញ​នៅ​ពេល​ទស្សនា​ក៏​ខុស​គ្នាៗ​ដែរ​ ហើយ​ក្រុម​របស់​យើង​ក៏​ចង់​បង្ហាញ​ពី​អ្វី​ដែល​មនុស្ស​គ្រប់គ្នា​តែង​មើល​រំលង​ជានិច្ច។ យើង​ក៏​បាន​យក​មតិ​រិះគន់​នោះ​មក​ពិភាក្សា​គ្នា​ថា ​តើ​ការ​រិះគន់​នោះ​ពិត​ជា​ត្រឹមត្រូវ​ដូច​មហាជន​ថា​ពិតមែន​ទេ ​ឬ​មាន​វិធី​កែលំអ​របៀប​ម៉េច។

រឿង​ដែល​ពិបាក​ជាង​គេ​សម្រាប់​ក្រុម​ទាំងមូល​គឺ ​​ទី​តាំង​និង​ការ​រំខាន​ពី​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន ​ដែល​ជា​បញ្ហា​ធំ​ចម្បង​​ក្នុង​ការ​ផលិត​វីដេអូ។ ចំណែក​ឃ្លិប​វីដេអូ​មួយ​គឺ​ត្រូវ​ចំណាយ​ពេល ២ ថ្ងៃ ​រហូត​ដល់ ១ អាទិត្យ​ ទើប​អាច​បង្ហោះ​ផេក​និង​ឆានេល​យូធូប​បាន។

លោក zero បាន​និយាយ​ទាំង​ទឹក​មុខ​សប្បាយ​ចិត្ត​ថា​ មក​ដល់​សព្វថ្ងៃ​នេះ​ ឆានេល​យូធូប​ទទួល​បាន​អ្នក​ចូលចិត្ត​ចំនួន ៨០Kហ្វេសបុក ៥០០K ចំណែក​ថ្ងៃ​អនាគត​ក្រុម​របស់​លោក Zero មាន​បំណង​យក​ប៉ូតុង​ពី​យូធូប​ដែរ​ ប៉ុន្តែ​ឥលូវ​នេះ​សំខាន់​ក្រុម​ទាំងមូល​កំពុងតែ​ផ្ដោត​លើ​ហ្វេសបុក​ជា​មុន​សិន។ ប៉ុ​បើ​ក្រុម​របស់​លោក​មាន​ការ​រៀបចំ​ក្រុម​ច្បាស់លាស់​ នឹង​ផ្ដោត​សំខាន់​លើ​យូធូប​វិញ។

ជា​ចុងក្រោយ​លោក zero តំណាង​ឲ្យ​ក្រុម Sam Mediaទាំង​មូល​ សូម​ថ្លែង​អំណរ​អរគុណ​ដល់​អ្នក​គាំទ្រ​ទាំងអស់​គ្នា​ ដែល​តែងតែ​លើកទឹកចិត្ត​កន្លងមក។

ជា​ពិសេស​តាំងពី​ក្រុម​លោក​ទើប​បង្កើត​ក្រុម​ដំបូង​គេ​ លោក​ពិត​ជា​​​អរគុណ​ដល់​ការ​បញ្ចេញ​ជា​យោបល់​និង​មតិ​ល្អៗ​ ដើម្បី​កែតម្រូវ​នៅ​វីដេអូ​លើកក្រោយ​ទៀត៕

សូមស្ដាប់បទសម្ភាសន៍​របស់លោកជាមួយ​គេហទំព័រ​កម្ពុជា​ថ្មី​ខាងក្រោមនេះ៖

អត្ថបទ៖ មេឃខៀវ

ចុចអាន៖កំហុស​៦នេះ ដែល​មនុស្ស​ភាគ​ច្រើន​បាន​ចំណាយ​ក្នុង​ជីវិត​យុវវ័យ​របស់​គេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម