Connect with us

KPT+

អ្វី​ដែល​ភរិយា​គ្រប់គ្នា​តែង​ត្រូវការ ​តែ​ស្វាមី​ភ្លេច​ពី​ភាព​សំខាន់​ទាំង​នោះ

បានផុស

នៅ

រៀបការ​ប្រើ​ជីវិត​គូ​ជាមួយគ្នា​ មិនមែន​ដូច​លេង​បាយ​ឡុក​បាយឡ​ឡើយ។ អ្នក​ទាំងពីរ​ត្រូវ​ចេះ​យោគយល់​អធ្យាស្រ័យ​និង​អនុគ្រោះ​គ្នា​ទៅវិញទៅមក។​ ចុះ​បើ​សិន​ភរិយា​ហាក់​ដូចជា​នៅ​ឆ្ងាយ​ឬ​មិន​ពេញចិត្ត​នៅ​រឿង​ខ្លះ ​ដែល​ប្ដី​មិន​ដឹង​ តើ​គួរ​ធ្វើ​យ៉ាង​ម៉េច។

ខាង​ក្រោម​នេះ​នឹង​ប្រាប់​យើង​ពី​មូលហេតុ​ជា​ច្រើន​ដែល​ស្វាមី​ខ្លះ ​ខកខាន​មិន​បាន​បំពេញ​សេចក្តី​ត្រូវការ​របស់​ភរិយា​ដូច​ថ្ងៃ​ស្រលាញ់​ដំបូង។

១. ភាព​ស្និទ្ធស្នាល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះមិនមែន​មានន័យថា​ ភាព​ស្និទ្ធស្នាល​ខាង​ផ្លូវ​ភេទ​តែមួយមុខប៉ុណ្ណោះ​ទេ។ ជា​ការ​ពិត​សម្រាប់​ស្ត្រី​ភាគ​ច្រើន​ អ្វី​ដែល​ពួកគេ​ប្រាថ្នា​ចង់​បាន​គឺ​ភាព​ស្និទ្ធស្នាល​ខាង​អារម្មណ៍។ ក្នុង​នាម​ជា​ស្វាមី​គឺ​ជា​មនុស្ស​ដែល​ស្គាល់​នាង​ច្បាស់ ​​និង​ទុកចិត្ត​បំផុត​ដូចគ្នា។

ការដែលឲ្យនាង​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ជាង​រងគ្រោះ​ គឺ​ជា​រឿង​ចាំបាច់​សម្រាប់​ស្ត្រី​គ្រប់គ្នា។ ប៉ុន្តែ​គូ​ស្វាមី​ភរិយា​ជា​ច្រើន​បាត់បង់​ធាតុ​នេះ​ នៅ​ពេល​ទំនាក់ទំនង​របស់​ពួកគេ​កាន់​តែ​ដើរ​ទៅ​មុខ។​​ នៅ​ពេល​សារៈសំខាន់​នៃ​ភាព​ស្និទ្ធស្នាល​ខាង​អារម្មណ៍​ត្រូវ​បាន​គេ​បំភ្លេច​ចោល​ គូ​ស្វាមី​ភរិយា​នឹង​បែក​គ្នា។

២. មិត្តភាព

ទំនាក់​ទំនង​រឹងមាំ​បំផុត​គឺ​ជា​គ្រឹះ​នៃ​មិត្តភាព​​គូ​ស្វាមី។ នេះ​មាន​ន័យ​ថា​អ្នក​ទាំងពីរ​បាន​ចំណាយ​ពេលរីករាយ​​ជាមួយគ្នា​ និង​បន្ធូរ​អារម្មណ៍​ដូចជា​មិត្តភ័ក្ដិ​ម្នាក់។  មិន​ចាំ​បាច់​ធ្វើ​ក្រចក​ឲ្យ​នាង មិន​ចាំ​បាច់​មើល​រាល់​ការ​ប្រកួត​បាល់​ជាមួយគ្នា​ទេ (លើកលែង​តែ​អ្នក​ទាំងពីរ​រីករាយ​នឹង​របស់​ទាំង​នោះ) ។

ការ​ដើរ​លេង​​ និង​មាន​មាន​វត្តមាន​ជាមួយ​គ្នា​នា​ពេល​បច្ចុប្បន្ន​នេះ​ នៅ​ពេល​ដែល​អ្នក​ទាំងពីរ​រីករាយ​នឹង​គ្នា​គឺ​ជា​អ្វី​ដែល​ភរិយា​ជា​ច្រើន​កំពុង​តែ​ស្វែងរក​ពី​ស្វាមី​របស់​ពួកគេ។

៣. ការទទួល​ស្គាល់​ពី​បុរស

នាង​ធ្វើ​ច្រើន មិន​ថា​កំណត់​រចនា​សម្ព័ន្ធ​នៃ​ទំនាក់ទំនង​របស់​អ្នក​ទាំងពីរ​យ៉ាងម៉េច​ក៏​ដោយ ​ក៏​នាង​ធ្វើអ្វី​ៗ​ជា​ច្រើន​ដើម្បីឲ្យ​ជីវិត​អ្នក​ជា​ស្វាមី​មាន​ដំណើរការ​ទៅ​មុខ។ ហើយ​នាង​ក៏​ចង់​ដឹង​ថា ​តើ​ប្ដី​របស់​នាង​ដឹង​ពី​បំណង​នេះ​ទេ។

យើង​ទាំងអស់​គ្នា​ចង់​ឲ្យ​គេ​ទទួល​បាន​ការ​ដឹងគុណ​និង​ឲ្យ​តម្លៃ។ តួយ៉ាង​ដូចជា​អារម្មណ៍​ដែល​មិន​ត្រូវ​បាន​គេ​កត់សម្គាល់​និង​យក​ចិត្តទុកដាក់​ គឺ​ជា​អារម្មណ៍​​ដ៏​ធំ​មួយ​របស់​ស្ត្រី​មាន​ចំពោះ​ប្ដី​របស់​ពួកគេ។

៤. ការទាក់ទាញ

ប្រពន្ធ​មិន​មែន​នៅ​អាយុ ២០ ឆ្នាំ​ដូចមុន​ទៀត​ទេ ​ឬ​ដូចជា​តារា​បង្ហាញ​ម៉ូត​ដ៏​អស្ចារ្យ​ម្នាក់​ ប៉ុន្តែ​នាង​ជា​ប្រពន្ធ​របស់​យើង​ ហើយ​នាង​នៅ​តែ​គិត​ថា​ប្ដី​នឹង​ចាប់​អារម្មណ៍​ចំពោះ​នាង​ដដែល។ កុំ​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​មិនល្អ​ ហើយ​លែង​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​នាង​ដូច​កាល​ពី​អ្នកទាំងពីរ​នៅ​ស្រលាញ់​គ្នា​ដំបូង។

. ការគោរព

ការ​គោរព​ពេល​ខ្លះ​អាច​មាន​អារម្មណ៍​ថា​មិន​ត្រឹម​តែ​ពិបាក​ទទួល​ទេ​ ប៉ុន្តែ​ពិបាក​ផ្ដល់។ បង្ហាញ​នាង​ថា​យើង​គោរព​តាម​សមត្ថភាព​ ការ​ព្យាយាម​និង​ធ្វើ​ឲ្យនាង​ដឹង​ថា​ជីវិត​របស់​យើង​ប្រសើរ​ឡើង​​ តាំង​តែ​ពី​បាន​រស់​នៅ​ជាមួយ​នាង។

៦. សើច

ការ​សិក្សា​បាន​បង្ហាញ​ថា​ការ​ដែល​ធ្វើ​ឲ្យគូ​របស់​អ្នក​សើច​ និង​ចែក​រំលែក​សំណើច​ជាមួយគ្នា​ អាច​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​កាត់បន្ថយ​ឧបសគ្គ​និង​រក្សា​ភាព​ជិតស្និទ្ធ​ជាង​អ្វីៗ​ផ្សេង​ទៀត។

មិន​ចាំបាច់​ព្យាយាម​គ្រប់​រឿង​ឡើយ ​គ្រាន់​តែ​ស្គាល់​នាង​​ឲ្យបាន​គ្រប់គ្រាន់ ​ហើយ​ធ្វើ​​ឲ្យនាង​ញញឹម​ជាង​ទឹកភ្នែក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្រែក​ ឬ ដំឡើង​សំឡេង​ដាក់​ដៃគូ ​គឺ​ជា​អាវុធ​បំផ្លាញ​ស្នេហា​យ៉ាង​សាហាវ

ចុចអាន៖តិចនិក​បន្ថែម​រសជាតិ​ស្នេហា ​ឲ្យ​កាន់​តែ​មាន​ន័យ​ទ្វេដងក្នុងគម្លាតឌីជីថល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម