Connect with us

KPT+

វិធី ៤ យ៉ាង​ ដើម្បី​ធ្វើ​ឲ្យ​អាជីវកម្ម​អនឡាញ​កាន់តែ​រីក​ចម្រើន​ឡើង​

បានផុស

នៅ

គ្រប់​គ្នា​ដឹង​ហើយ​ថា​ ការ​ចាប់ផ្ដើម​ធ្វើ​អាជីវកម្ម​តាម​អនឡាញ​មិនមែន​ជា​រឿង​ងាយ​ស្រួល​ប៉ុន្មានទេ ​ទោះបី​ជា​បច្ចេកវិទ្យា​សម័យនេះដំណើរការ​ទំនើបយ៉ាងណា​ក្ដី។

ចង់​ចាប់ផ្ដើម​អាជីវកម្ម​តាម​អ៊ីនធឺណិត ​ប្រសើរ​ជាង​គូ​ប្រជែង​គួរ​តែ​ស្វែងយល់​ពី​គន្លឹះ​និង​ដំបូន្មាន​ខាងក្រោម​នេះ៖

១. គិត​ពី​អ្វី​ដែល​អ្នក​ចូលចិត្ត​និង​ធ្វើ​បាន​ល្អ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិន​បើ​អ្នក​ចូលចិត្ត​ធ្វើអ្វី​មួយ​ ហើយ​​គិត​ថា​ផលិតផល​ឬ​សេវាកម្ម​នោះ​អាច​ជា​អ្វី​ដែលសង្គម​កំពុង​តែ​ត្រូវ​ការ​ ឬ​ចូលចិត្ត​ សូម​សាកល្បង​ធ្វើ​វា។

អ្នក​អាច​ចាប់ផ្ដើម​ប្លក់​គេហទំព័រ ​ឬ​បើក​គណនី​មួយ​នៅ​លើ​ទីផ្សារ​ ហើយ​ចាប់ផ្ដើម​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន។ ប៉ុន្តែ​សូម​ចងចាំ ​ត្រូវ​ទទួល​យក​ហានិភ័យ​និង​ការ​សម្រេចចិត្ត​ ហើយ​រៀន​ពី​ការ​បរាជ័យ​របស់ខ្លួនឯង។

. កំណត់​តម្រូវការ​ក្នុង​ស្រុក

អ្នក​មិន​អាចចាប់ផ្ដើម​អាជីវកម្ម​ដោយ​មិន​បាន​ស្វែងយល់​ពី​អ្វី​ដែល​មាន​នៅ​លើ​ទីផ្សារ​ និង​ពិចារណា​លើ​តម្រូវការ​ក្នុង​ស្រុក​នោះ​ទេ។ ត្រូវ​ដឹង​ពី​អ្វី​ដែល​មនុស្ស​កំពុង​ស្វែងរក​ ឬ​អ្វី​ដែល​មាន​ប្រយោជន៍​សម្រាប់​ពួកគេ។

សូម​ចងចាំ​ថា ​អ្នក​រាល់​គ្នា​កំពុង​ព្យាយាម​ស្វែង​រក​ជីវិត​និង​គន្លឹះ​ ដើម្បី​ធ្វើ​ឲ្យ​ជីវិត​របស់​ពួកគេ​កាន់​តែ​ងាយ​ស្រួល។ ដូច្នេះ​អ្នក​ត្រូវ​ស្វែង​រក​អ្វី​ដែល​ថ្មី​ មិន​ថា​ជា​ផលិតផល​ឬ​សេវាកម្ម ហើយ​គ្មាន​អ្នក​ផ្សេង​ទៀត​មាន ។

អាច​ចាប់ផ្ដើម​ស្រាវជ្រាវ​តាម​អ៊ីនធឺណិត​ នៅ​លើ​គេហទំព័រ​ណាមួយ ឬ​អត្ថបទ​ព័ត៌មាន​ ហើយ​កំណត់​បញ្ហា ​ការ​ចូលចិត្ត​ និង​តម្រូវការ​របស់​មនុស្ស។

៣. បង្កើត​ផែនការ​ទី​ផ្សារ​និង​ធនធាន​ល្អ

មិន​ថា​អ្នក​មាន​គម្រោង​បង្កើត​ក្រុមហ៊ុន​ដែល​ផ្ដោត​លើ​ផលិតផល​ឬ​សេវាកម្ម​ទេ​ អ្នក​ត្រូវ​មាន​ធនធាន​សម្រាប់​ទីផ្សារ​និង​ការអភិវឌ្ឍន៍។ ​អាច​ចាប់ផ្ដើម​បង្កើត​និង​គ្រប់គ្រង​បណ្ដាញ​សង្គម​ជំនួញ ​រួម​ទាំង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ​និង​អត្ថបទ​មាន​ប្រយោជន៍​មួយ​ចំនួន ​ដូចជា​ការ​ថតរូប​ផលិតផល​ដ៏​អស្ចារ្យ ​និង​ធ្វើ​សកម្ម​ភាពជាមួយ​អតិថិជន​ដំបូង​របស់​អ្នក។

៤. ព្យាយាម​និង​ស្វែងរក​អ្នក​ដែល​មាន​ចំណង់ចំណូលចិត្ត​ដូចគ្នា

ការ​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី​ គឺ​មិន​ងាយ​ស្រួល​ទេ ​ហើយ​អ្នក​ក៏មិន​អាច ធ្វើការ​នេះតែ​ម្នាក់ឯង​បាន​ទាំង​ស្រុង​ឡើយ។​
ជា​ការ​ពិត​ដែល​ថា​ អ្នក​ត្រូវ​ការ​អ្នក​ជំនាញ​លើ​ផ្នែក​នីមួយៗ ​នៃ​អាជីវកម្ម​ ដូចជា ​អ្នក​ទីផ្សារ​  គណនេយ្យ​ ឬ​មេធាវី​ជា​ដើម។ ហើយ​អ្នក​ក៏​​ត្រូវ​បែងចែក​ភារកិច្ច​ និង​បន្ទុក​ការងារ​ទៅ​ពួកគេ។

ចំពោះ​បញ្ហា​នេះ ​វា​ចាំបាច់​ណាស់​ ដែល​អ្នក​ត្រូវ​តែ​ស្វែងរក​មិត្ត​រួម​ការងារ​ ដៃគូ​ ឬ​អ្នក​វិនិយោគ ជុំវិញ​ខ្លួន ជាមួយ​មនុស្ស​ដែល​អ្នក​ស្គាល់​ថា ​អាច​ធ្វើការ​ជាមួយ​អ្នក​ និង​អាច​ចូលរួម​បង្កើត​គំនិត​ច្នៃ​ប្រឌិត ​រួមគ្នា​បាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖គន្លឹះ​សំខាន់​ជា​រួម ៥ យ៉ាង​ដែល​អ្នក​ធ្វើ​អាជីវកម្ម​ប្រភេទ​ណា​ក៏​ត្រូវការ​ចាំបាច់

ចុចអាន៖ចង់ជោគជ័យក្នុងជីវិត និងអាចសម្រេច​គោលដៅ​នៅ​ថ្ងៃ​អនាគត អនុវត្តវិធី​ខាងក្រោមនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម