បើ​មាន​បីយ៉ាងនេះ មិន​បាច់ពូកែក៏អាចជោគជ័យបានដែរ ធានា!
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

បើ​មាន​បីយ៉ាងនេះ មិន​បាច់ពូកែក៏អាចជោគជ័យបានដែរ ធានា!

បានផុស

នៅ

មនុស្ស​ជោគជ័យជាច្រើនគេមិនចាំំបាច់មានបទពិសោធន៍ខ្លាំង ឬមានទេពកោសល្យអស្ចារ្សទេ ក៏មិនចាំំបាច់សូកប៉ាន់ និងរណប​អ្នកណាម្នាក់យ៉ាង​អាក្រក់មើលដើម្បីឡើងធំដែរ​ ដោយត្រូវការតែសក្តានុពលទំាងនេះ បង្កប់យ៉ាងអាថ៌កំបាំងក្នុងសកម្មភាពប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ ចេះ​ទទួលស្គាល់ការពិត

មនុស្សខ្លះ​ខំប្រជែង​ចង់បាក់កជាមួយ​នឹង​អ្នកដទៃដែលមិនមែនជាដៃគូខ្លួន គឺប្រណាំងមិនមើលប្រាណ​ ដែលចុងក្រោយ​ប្រាក់ក៏បង់ថង់ក៏ធ្លាយ។ ចំណែកអ្នកចេះទទួលស្គាល់ការពិត​ ព្រមគោរព​អ្នកដែលខ្លាំងជាងខ្លួន ព្រម​ការពារមនុស្ស​ដែលខ្សោយជាង ​ហើយព្រម​ក្នុងការ​ធ្វើអ្វីមួយ​ក្នុងក្របខណ្ឌដែលខ្លួនអាចធ្វើបាន។

២ មានវិន័យ

មនុស្ស​មានវិន័យ​គឺមនុស្ស​ធ្វើអ្វីក៏មិនសូវទើសក្នុងចំណោមអ្នកផង។ ពួកគេ​កម្ររកបានណាស់​បើមានមួយៗអ្នកណាក៏ស្រលាញ់ចូលចិត្ត​និងឲ្យតម្លៃ។ មនុស្ស​នេះធ្វើការ​ច្រើន​ រអ៊ូតិច មិនរិះគន់ មិនបៀតបៀន និងមិនទំរន់។ និយាយ​យ៉ាងណា​ធ្វើយ៉ាងណោះ​ ដូច្នោះហើយបានជាសម្តីភាគច្រើន​របស់គេ តែងតែក្លាយជាសកម្មភាព រឿងអ្វីគេមិនជោគជ័យ?។

៣ មិនសេពគប់ផ្តេសផ្តាស់

មនុស្ស​នេះគ្មាន​បក្សពួកទេ! គេកម្រមានមិត្តណាស់ ​តែបើដើរជាមួយអ្នកណាគេ​​រើសបំផុត។ គេមិនចូលជាមួយក្រុមអូសក្រឡា ក្រុមភ្លើតភ្លើន​ ក្រុមពុតត្បុត​និងក្រុមអ្នកមើលបំណាំដាច់ខាត​។ មនុស្ស​នេះស៊ូឯកោ ជាជាង​យកពេលទៅ​បង្កើតភាពអវិជ្ជមាន​ដល់មនុស្ស​ដទៃនឹងខ្លួនឯង។ មនុស្ស​នេះមាន​បណ្តាញធំទូលាយព្រោះកាយវិកា​គេតែងតែ​ជាលក្ខណៈអាជីព Processional មិនមានលក្ខណៈផ្ទាល់ខ្លួនឡើយ៕

ប្រែសម្រួល៖ ចម្រើន​ តារា

ចុចអាន៖ទម្លាប់​មនុស្ស​ជោគជ័យ ​ដែល​តែង​ធ្វើ​ខុស​ពី​មនុស្ស​ធម្មតា​ផ្សេង​ទៀត

ចុចអាន៖មិនថា​អាយុតិចប៉ុណ្ណា បើសិនធ្វើប៉ុន្មានយ៉ាងនេះបាន គឺជា​បុគ្គលជោគជ័យ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

KPT+១១ នាទី មុន

អ៉ិន បូបូ ៖ តើយើងយល់បែបណា ចំពោះការរៀនអភ័យទោស?

ព័ត៌មានខ្លីៗ១៩ នាទី មុន

នៅខ្មែរយើង​នេះ លោកយាយព្រះជន្ម ១០១ឆ្នាំ នៅ​សុខភាពល្អ បាន​មក​ចាក់វ៉ាក់សាំង​ដូស​ទី​មួយ​

កូវីដ-១៩២៦ នាទី មុន

ដឹកសពតម្កល់ដល់វត្តបម្រុងធ្វើបុណ្យ បែរជាត្រូវគ្រូពេទ្យ​ដឹក​យកទៅបូជាព្រោះវិជ្ជមាន​កូវីដ១៩

ព័ត៌មានជាតិ៣០ នាទី មុន

ជំរុញឱ្យ​មន្ត្រី​ទាំងអស់​ត្រូវ​បង្កើន​ការចុះបញ្ជី​វត្តមាន​ជនបរទេស​ស្នាក់នៅ​កម្ពុជា​ឱ្យមាន​ប្រសិទ្ធ​ភាព​ខ្ពស់​

ព័ត៌មានអន្ដរជាតិ៣២ នាទី មុន

ទោះដាក់វិធានការទប់ស្កាត់កូវីដ តែទីក្រុង ហូជីមិញ អនុញ្ញាតឲ្យតាក់ស៊ី ដឹកអ្នកជំងឺទៅមន្ទីរពេទ្យបាន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services