Connect with us

KPT+

សញ្ញា​សម្ងាត់​​ជា​តម្រុយ​ថា ​មិត្ត​ស្រី​កំពុង​តែ​បែក​ចិត្ត​អាច​ឈានដល់ការ​ក្បត់​ចិត្ត

បានផុស

នៅ

មនុស្ស​ប្រុស​ទោះ​មិន​អាច​បង្ហាញ​អារម្មណ៍​ដូច​មនុស្ស​ស្រី​ តែ​គេ​ក៏​មាន​កូន​ចិត្ត​ខ្លះ​​ ខ្លាច​មិត្ត​ស្រី​បោកប្រាស់​ដែរ។ វា​ជា​អារម្មណ៍​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច ​ប៉ុន្តែ​ទោះ​ខ្លាច​ អ្នក​ក៏​ត្រូវ​ប្រឈម​ដែរ។

នៅ​ក្នុង​អត្ថបទ​នេះ​គឺ​ជា​សញ្ញា​ចំនួន ៥ ដែល​បង្ហាញ​ថា​ មិត្ត​ស្រី​កំពុងតែ​ចង់​បែក​ពី​អ្នក​ហើយ៖

១. ចាប់ផ្ដើម​រំខាន​លែង​យកចិត្តទុកដាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​តែងតែ​យក​ចិត្ត​ទុក​ដាក់​តែ​ម្នាក់ឯង ហើយ​និយាយ​រឿង​ដដែលៗ​ទៅ​នាង​ តែ​សង្សារ​ហាក់​ដូចជា​មិនបាន​​ស្ដាប់​ឬ​មិន​រវល់​ជាមួយ។  បើ​នាង​បោកប្រាស់​អ្នក ​នាង​នឹង​រក​វិធី​ផ្ដាច់​ទំនាក់ទំនង​តាម​វិធី​ជាច្រើន ដើម្បី​កុំ​ឲ្យ​ខ្លួនឯង​មាន​កំហុស​ នៅ​ពេល​ដែល​នាង​ផ្ដាច់​រឿងរ៉ាវ​ជាមួយ​អ្នក។

យោង​តាម​អ្នក​ព្យាបាល​រោគ​គ្រួសារ David Klow បាន​និយាយ​ថា “ ប្រសិន​បើ​សកម្មភាព​របស់​ដៃគូ​អ្នក​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​ នោះ​វា​អាច​ជា​សញ្ញា​នៃ​ភាព​មិន​ស្មោះត្រង់​មួយ ” ។

. ស្លៀកពាក់​និង​តុបតែង​ខ្លួន​ជាង​មុន

នៅ​សុខ​ៗ​មិត្ត​ស្រី​របស់​អ្នក​ ស្រាប់​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​រូបរាង​នាង​ម្ដង​ទៀត​ ដោយ​កាល​ពីមុន​តែងតែ​ស្លៀក​ខោ​ខោវប៊យ​ពាក់​អាវ​យឺត ​រួម​ទាំង​មាន​សក់​រញ៉េរញ៉ៃ​។

លោក Jonathan Bennett ជា​អ្នក​ផ្ដល់​ប្រឹក្សា​ដែល​មាន​ការ​ទទួល​ស្គាល់​និង​ជា​សហ​ម្ចាស់​នៃ Double Trust Dating និយាយ​ថា​ ​” ប្រសិន​បើ​ដៃគូ​ចាប់ផ្ដើម​ប្ដូរ​ម៉ូត​សក់​ភ្លាមៗ​ រី​ឯ​ការ​តុបតែង​ខ្លួន​ក៏​ប្រែ​ប្លែក​ខុស​ពី​មុន​ នោះ​មាន​ន័យ​ថា​ គេ​កំពុង​ចង់​ទាក់ទាញ​បុរស​ថ្មី “ ។

. មិន​នាំ​អ្នក​ទៅ​ណែនាំ​មិត្តភ័ក្ដិ

សញ្ញា​មួយ​បង្ហាញ​ថា ​មិត្ត​ស្រី​របស់​អ្នក​កំពុង​តែ​ក្បត់​ គឺ​នាង​ចាប់ផ្ដើម​លែង​នាំ​អ្នក​ទៅ​ខាងក្រៅ​ជួបជុំ​មិត្ត​ដូច​កាល​ពី​មុន​ទៀត។ នាង​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​ ដោយ​ចំណាយ​ពេល​ច្រើន​ជាមួយ​មិត្តភ័ក្ដិ​​ ប៉ុន្តែ​ទុក​ឲ្យ​អ្នក​នៅ​តែ​ឯង។

ទាំង​នេះ​គឺ​ជា​សញ្ញា​ទាំងអស់​ដែល​បង្ហាញ​ថា ​នាង​កំពុង​ព្យាយាម​ចង់​បែក​ពី​អ្នក​ ដោយ​គ្មាន​ទោសពៃរ៍​អ្វី​ទាំងអស់។

៤. ចាប់ផ្ដើម​និយាយ​រឿង​អនាគត​តាម​របៀប​ផ្សេង

កាល​មុន​នាង​ធ្លាប់​និយាយ​ពី​អនាគត​ហើយ​ប្រើ​ពាក្យ​ថា“ យើង” ប៉ុន្តែ​ឥឡូវ​នាង​បែរ​ជា​និយាយ​ពី​រឿង​ដែល​នាង​ចង់​ធ្វើ​តែ​ម្នាក់ឯង​វិញ។

នេះ​ជា​រឿង​មួយ​ដែល​នាង​ចាប់ផ្ដើម​បញ្ចេញ​សញ្ញា​អាក្រក់​ៗ​ សម្រាប់​អនាគត​អ្នក​ទាំងពីរ។ ប្រសិន​បើ​​មិន​ប្រយ័ត្នប្រយែង​នឹង​ទំនាក់ទំនង​មួយ​នេះ ​​អ្នក​អាច​ក្លាយ​ជា​ជនរងគ្រោះ​នឹង​ស្នេហា។

៥. រវល់​តែ​ជាមួយ​ទូរស័ព្ទ​ដៃ

ជា​រឿង​ធម្មតា​ដែល​មនុស្ស​គ្រប់គ្នា​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ ចំពោះ​ទូរស័ព្ទ​របស់​ពួកគេ ​នា​ពេល​បច្ចុប្បន្ន​នេះ។ ប៉ុន្តែ​ប្រសិន​បើ​មិត្ត​ស្រី​កំពុង​រវល់​ផ្ដោត​អារម្មណ៍​តែ​ជាមួយ​ទូរស័ព្ទ​ ហើយ​ចាប់ផ្ដើម​ប្ដូរ​លេខ​កូដ​សម្ងាត់ ​ក្នុង​បណ្ដាញ​សង្គម ​ឬ​ឆ្លើយតប​សារ​ជា​ជាង​និយាយ​ជាមួយ​អ្នក ​សូម្បី​តែ​ចូល​បន្ទប់ទឹក​ពេល​ងូតទឹក​ក៏​យក​ទៅ​តាម។

វា​ជា​សញ្ញា​មួយ​បង្ហាញ​ថា​ មិន​ល្អ​ចំពោះ​ស្នេហា​របស់​អ្នក​ ហើយ​ក៏​ដល់ពេល​ដែល​អ្នក ​ត្រូវ​សួរ​នាង​ពី​រឿង​នេះ​ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖បែកគ្នាក្រោមហេតុផលអ្វីក៏ដោយ បើចង់កាត់ចិត្តបានលឿនស្រីៗគ្នាយើង គួរព្រមបណ្ដោយ

ចុចអាន៖សញ្ញា​បង្ហាញ​ថា​បុរស​ដែល​មាន​ប្រពន្ធ​ហើយ​ចាប់ចិត្ត​ស្រលាញ់​យើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម