Connect with us

KPT+

ទុក​ចោល​រឿង​ណា​យើង​មិន​អាច​គ្រប់គ្រង​បាន​​ ងាក​មក​ធ្វើ​ជា​ម្ចាស់​លើ​​អ្វី​ដែល​អាច​គ្រប់គ្រង​បាន

បានផុស

នៅ

ជីវិត​មិន​មាន​ភាព​ស្មុគស្មាញ​ណាស់​ណា​ទេ​ ប្រសិន​យើង​មិន​បន្ថែម​ភាព​ស្មុគ​ឲ្យ​វា។ ទោះបី​ជា​យើង​ភាគច្រើន​មាន​អ្វីៗ​ត្រូវ​គ្រប់គ្រង​និង​ដោះស្រាយ​ជានិច្ច តែ​តាម​ការ​ពិត មាន​រឿង​មួយ​ចំនួន​ដែល​យើង​ពិត​ជា​អាច​គ្រប់គ្រង​បាន។

ចាប់ផ្ដើម​ផ្លាស់ប្ដូរ​ជីវិត​និង​រៀន​ពី​របៀប​ធ្វើ​ជា​ម្ចាស់​លើ​ខ្លួនឯង​ កំណត់​សុភមង្គល​និង​ជោគជ័យ ជាមួយ​ទម្លាប់​សាមញ្ញ ៗ និង​ទៀងត្រង់ ឬ​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​វិជ្ជមាន​ម្ដង​បន្តិចៗ។

ទុកចោល​រឿង​ទាំងអស់​ដែល​យើង​មិន​អាច​គ្រប់គ្រង​បាន ហើយ​ចាប់ផ្ដើម​ប្រើ​ពេល​វេលា​ធ្វើ​ជា​ម្ចាស់​លើ​អ្វី​ដែល​យើង​ម្នាក់ៗ​តាមពិត អាច​គ្រប់គ្រង​បាន​ដែល​នាំ​យើង​ទៅ​រក ជីវិត​រស់នៅ​ល្អ​បំផុត​មួយ

១ ដង្ហើម​នីមួយៗ​នាំ​មក​នូវ​ភាព​ធូរស្រាល​ប្រសិន​យើង​ផ្ដោត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្ស​ភាគច្រើន​មិន​គិត​អំពី​សង្វាក់​ដង្ហើម​ខ្លួន​ទេ​ ទោះបី​ដឹង​ថា​មាន​សារៈសំខាន់​ណាស់ ​ប៉ុន្តែ​មិន​ផ្ដោត​អារម្មណ៍។ តើ​យើង​អាច​មាន​អារម្មណ៍​ថា​ទ្រូង​រីក​ធំ​ទេ​នៅ​ពេល​ដែល​កំណត់ចំណាំ​ការ​ស្រូប​ខ្យល់​ចូល​ និង​មាន​សភាព​ទន់​នៅ​ពេល​ពន្លែង​ដង្ហើម​ចេញ​វិញ?

ការ​ដកដង្ហើមជ្រៅ ៗ ហើយកុំផ្តោតលើស្ថានភាពដែលគួរឲ្យរន្ធត់​នានា ប៉ុន្តែ​ត្រូវ​ចេះ​ដក​ដង្ហើម​ផ្ដោត​អារម្មណ៍ រាប់“ មួយ” នៅ​ពេល​ដក“ ពីរ” ពេល​ចូល។ នៅ​ពេល​ដែល​រាប់ដល់ ១០ សូម​ចាប់ផ្ដើម​សារ​ឡើង​វិញ​ម្ដង​ទៀត។ គ្រប់គ្នា​ចាប់ផ្ដើម​មាន​អារម្មណ៍​ធូរស្រាល​វិញ​បាន​ភ្លាមៗ។

២ និយាយ​ជាមួយ​ខ្លួនឯង

យើងទាំងអស់គ្នាមានសម្លេងនៅក្នុងក្បាលរបស់យើង។ សំលេងនោះច្រើនតែមានសារៈសំខាន់ហើយឈានទៅបង្កើតសុភមង្គលនិងភាពជោគជ័យក្នុងផ្លូវចិត្ត​របស់យើង។ ប្រសិនបើអាចរៀនស្គាល់ សំលេងខាងក្នុងហើយប្រើវាមកលើកទឹកចិត្ត អត់ទោសឲ្យ​អាកប្បកិរិយារបស់យើង ជិវិតនឹងចាប់ផ្តើមផ្លាស់ប្តូរ។ ព្យាយាមនិយាយជាមួយខ្លួនដោយមេត្តាធម៌។ ឧទាហរណ៍​ជំនួស​ឲ្យ​ការ​ប្រាប់​ខ្លួនឯង​ថា មិញ​នេះ​ធ្វើ​រឿង​យ៉ាប់ ចូរ​និយាយ​ថា​យើង​សក្ដិសម​នឹង​បានការ​ស្រឡាញ់ លើកទោស និង​យកចិត្តទុក​ដាក់​សារជាថ្មី ឬ​មិនអីទេក្នុងការធ្វើខុស យើងទាំងអស់គ្នាធ្វើឡើងវិញ​បាន​ជិវិត​ជា​របស់​យើង!

៣  ការ​ដឹងគុណ​ជីវិត​

ប្រសិន​បើ​អ្នកណា​ម្នាក់​អាច​អនុវត្ត​ការ​ដឹង​គុណ​ជា​រៀងរាល់ថ្ងៃ សុភមង្គល​និង​ផលិតភាព​របស់​គេ​នឹង​កើន​ឡើង​ជាង​បុគ្គល​អវិជ្ជមាន​។ ពិសោធន៍​នៃ​ការ​ដឹងគុណ និង​ស្កប់ស្កល់​តែង​បង្កើត​សុខុមាលភាព​ក្នុង​ជីវិត​ប្រចាំថ្ងៃ។ ការ​បណ្ដុះ​ការ​ដឹង​គុណ​ក្នុង​ចិត្ត ជំរុញ​យើង​ឲ្យ​ផ្ដោត​លើ​ក្ដី​សង្ឃឹម​លើ​អំពើល្អ រក្សា​ទំនាក់ទំនង​ បំផុស​គំនិត​សុទិដ្ឋិនិយម ផ្តល់​ឲ្យ​យើង​នូវ​ភាព​ក្លាហាន​និង​ភាព​ធន់​ដើម្បី​តស៊ូនៅ​ចំពោះមុខការលំបាក មិនមើលឃើញជីវិតអវិជ្ជមាន​ទេ។

៤ ភាសា​កាយវិកា​

យោងទៅតាមចិត្តវិទូសង្គមអាមីខេឌូ មនុស្ស​យើង​អាច​បង្ហាញ​ពី​ថាមពល​និង​ទំនុកចិត្ត​ដោយ​គ្រាន់​តែ​ផ្លាស់ប្ដូរ​របៀប​ធ្វើ​កាយវិកា​ក្នុង​សង្គម​បាន។ មានន័យថា​បើ​យើង​ដើរ​ដោយ​មាន​ទំនុកចិត្ត​ យើង​នឹង​មាន​ទំនុកចិត្ត​ពិតមែន​។

បើ​យើង​ធ្វើមុខ​ខឹង​ចិត្ត​យើងនឹ​ង​ខឹង​មែនទែន​ដែរ។ រើស​យក​កាយវិកាយ​ណា​ដែល​ចិត្ត​យើង​ធូរស្រាល។ មនុស្ស​ដែល​ធ្វើ​សកម្មភាព​គោរព និង​វិជ្ជមាន ​ចិត្ត​គេ​ពេញ​ដោយ​សេចក្ដី​ខុស​ពេញ​មួយ​ថ្ងៃ។

៥- សុខភាព​ផ្លូវចិត្ត​និង​រាងកាយ

ការធ្វើលំហាត់ប្រាណស្តាប់តន្ត្រី កម្សាន្តធម្មជាតិ ពិតជាអស្ចារ្យណាស់ ហើយជាអ្វី​ដែល​យើង​អាច​គ្រប់គ្រង​បាន​ដើម្បី​នាំ​មក​នូវ​សុភមង្គល​ដល់​ជីវិត។ បំបាត់​ការ​ឈឺចាប់​កុំ​​ឲ្យ​បន្លាយ​លើស​ពីមួយថ្ងៃព្រោះ ការឈឺចាប់ នឹង​ចេញ​ទៅ​ប្រសិន​យើង​មិន​ស្វាគមន៍​វា។ រៀន​លើកលែង​ហើយ​បំភេ្លច។

របប​អាហារមានរសជាតិឆ្ងាញ់ក៏ដោយ អាហារឥតបានការគឺជា​អវិជ្ជមាន​សុទ្ធដែល​ឆ្ងាញ់​អណ្ដាត​តែ​ធ្វើ​ឲ្យ​ខួរក្បាល​និង​រាងកាយ​ដំណើរការ​យឺត​និង​សោកសៅ។ ការ​ប្រើប្រាស់​ស្ករ​ច្រើន អំបិល ឬ​រស់​ចាស់​ពេក ពេក​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ស្ថានភាព​អវិជ្ជមាន​ខាង​វេជ្ជសាស្ត្រ​គ្រប់​ប្រភេទ (រួម​ទាំង​រោគ​សញ្ញា​មេតាប៉ូលីស​និងជំងឺសរសៃឈាមបេះដូង) មិន​និយាយ​ពី​ការ​ផ្លាស់ប្ដូរ​អារម្មណ៍ សម្ពាធ ដែល​សម្លាប់​ផលិតភាព​ទាំង​នៅ​ក្មេង​ខ្ចី។ លើស​ពី​នេះ​ទៀត​អាហារ​កែច្នៃ​ត្រូវ​បាន​បង្ហាញ​ថា កាន់​តែ​ផ្ដល់​ផលវិបាក​ធ្ងន់ធ្ងរ​បង្ក​ឲ្យ​មាន​ជំងឺរ៉ាំរ៉ៃ​ដូចជា ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​ធាត់​និង​មហារីក​សុដន់(ពិសេស​អាហារ​សម្រន់​ចល័ត​ងាយៗ​យក​តាម​ខ្លួន មាន​រសជាតិ​ឆ្ងាញ់)។

៦ ការ​គេង

ការ​គេង​មាន​សារសំខាន់​សម្រាប់​ការ​ផ្ដោត​អារម្មណ៍​ការងារ​និង​ការ​អនុវត្ត​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​ចំណង់​អាហារ​របស់​យើង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​និង​ជា​លទ្ធផល​នៃ​សុខភាព​វិជ្ជមាន​ដទៃ​ទៀត។ ត្រូវ​កំណត់​ទម្លាប់ ត្រឹម​ម៉ោង ៩ យប់​ហើយ​ខ្ញុំភ្ញាក់ឡើងដើម្បីមើលព្រះអាទិត្យរះ។ មើល​ការរះឡើងនៃព្រះអាទិត្យ​គឺ​ស្រស់​ស្អាត​ណាស់​ហើយ​មាន​តែ​មនុស្ស​វិជ្ជមាន​ដែល​ឃើញ​សម្រស់​នេះ។ ប្រសិន​បើ​ខួរក្បាល​មិន​អាច​ស្ងប់ស្ងៀម​បាន​នៅ​ពេល​ដែល​កំពុង​ដេក​សូម​ប្រាប់​ខ្លួន​អ្នក​ថា “ខ្ញុំពិត​ជាមាន​មោទនភាព​ចំពោះ​ការងារ​ដែល​ខ្ញុំ​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ​ខ្ញុំនឹង​ទុក​ឲ្យ​ខួរក្បាល​និង​រាងកាយ​របស់​ខ្ញុំសម្រាក” ៕

ប្រែសម្រួល៖ សុភា

ប្រភព https://greatist.com

ចុចអាន៖ធ្លាប់ត្រូវ​គេមើលងាយស្នាដៃ ខ្ញុំបានពិន័យ​ខ្លួនឯងពី ២-៥ ម៉ោង ដើម្បីរៀនបន្ថែម​តាមយូធ្យូប

ចុចអាន៖ជំនាញ​ទាំង ៩ដែល​ចាំបាច់​ខ្លាំង សម្រាប់​ក្លាយ​ជា​អ្នក​វិភាគ​ហិរញ្ញវត្ថុ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម