Connect with us

KPT+

សេដ្ឋី​ជេកម៉ា​ថា ចង់​មានបាន ចូរ​កាត់​ចោល​ចំណុច​ទំាង​នេះ​បន្ទាន់

បានផុស

នៅ

ការ​ក្លាយជាអ្នកមាន មិនមែន​ព្រេង​វាសនាទេ តែ​គឺជាការរួមបញ្ចូលគ្នា IQ កម្រិតវៃឆ្លាត វិន័យ ការច្នៃប្រឌិត ការ​ផ្តោតអារម្មណ៍​យកចិត្ត​ទុកដាក់  ការ​វិភាគសិក្សាជានិច្ច ហ់ើយចុងក្រោយគឺការលះបង់។ នេះបើតាមការលើកឡើងរបស់សេដ្ឋីJack Ma។

ជម្រើស​របស់សេដ្ឋីអាលីបាបាគឺសាមញ្ញណាស់ លោកថាខំច្រើនយ៉ាងណាក៏ដោយ បើមិនឆ្លាតវៃ​ មិនច្នៃស្ថានការណ៍ មិនយកចិត្ត​ទុកដាក់ មិនមានវិន័យ​គឺអសារបង់។

សកម្មភាព​ខ្លីៗខាងក្រោមនេះ ​​បើនៅបន្ត​អនុវត្តគ្រប់គ្នានឹងមិនអាចក្លាយជាអ្នកមាន​បានឡើយ។ មានអ្វីខ្លះ?

ទីមួយ មិនប្រើគណិតវិទ្យាមូលដ្ឋានក្នុងការ​រស់នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរកលុយគឺជាដំណើរការគណិតវិទ្យា។ ចំនួនទឹកប្រាក់ដែលគ្រប់គ្នា រកបានក្នុងមួយម៉ោងៗ នឹងត្រូវ​ចំណាយមួយចំណែកទៅការ​ហូបចុក ជ្រកកោន បង់ពន្ធហើយ បន្ទាប់ទុកខ្លះវិនិយោគរកប្រាក់ចំណេញបង្កើតជាចំណូល។ អ្នកដែលមិនធ្វើវិធីនេះ គឺជាអ្នកក្រ។​ ពួកគេ​ចាយអស់ៗនូវចំណូល បានន័យថាគ្មានចំណូល។

ទីពីរ សុខចិត្ត​សន្សំទុកក៏មិនយកទៅបង្កើន​ប្រាក់ចំណូល

នេះគឺជាភាពខុសគ្នាដ៏សំខាន់មួយ​រវាងមនុស្សដែលកំពុងធ្វើការសកម្ម ដើម្បីក្លាយជាអ្នកមាន និងអ្នកដែលព្យាយាមឲ្យខ្លួនឯង«មិនក្រ»។

ការ​សន្សំលុយជាផ្លូវរបស់វណ្ណៈកណ្តាលដែល​អាចនឹងក្រភា្លមៗពេលណាគាត់មានបញ្ហា​ ឧទាហរណ៍​គ្រោះថ្នាក់ឬុជម្ងឺ ប៉ុន្តែហើយ​ទោះគ្មានអ្វី​កើតឡើង​ក៏គ្មានថ្ងៃ​ក្លាយជាមហាសេដ្ឋីបានដែរ។

មធ្យោបាយតែមួយគត់ដើម្បីក្លាយជាអ្នកមានគឺត្រូវរកប្រាក់បាន ហើយវិនិយោគវាបន្ត។ វាជាដំណើរការសាមញ្ញមួយបានន័យ​ថា គ្រប់គ្នា​ត្រូវ​ធ្វើការ​ដើម្បី​រកលុយ បន្ទាប់មក​យកលុយនោះខ្លះ ទៅ​វិនិយោគ​ក្នុងគំរោងផ្សេងទៀតដែលអាចបង្កើតលុយឡើងមកបន្ថែម។ គេធ្វើបែ​បនេះម្តងហើយ​ម្តងទៀតទើប​អាចក្លាយជាអ្នក​មាន​ទ្រព្យធនធានា​សម្រាប់ជីវិត​បាន។

ទីបី ការ​ចំណាយ​ដែល​ច្រើន​ជាង​ចំណូល

ប្រសិនបើចំណាយច្រើនជាងលុយដែល​រកបានមក នោះ​មិនត្រឹមតែនក្លាយជាអ្នកមានទេ ទំនងជានឹងកាន់តែក្រឡើងៗ។ សម្រាប់ហេតុផលខ្លះ មនុស្ស​បច្ចុប្បន្ន យកចិត្តទុកដាក់​ចំពោះ​ការ​បង្ហាញសម្ភារៈ សម្រាប់ទទួលបានការសរសើរ។ ពួកគេ​បានព្យាយាម​ចាយវាយ​លើសពីអ្វី​ដែល​ខ្លួន​រកបាន​ដើម្បី​បង្អួត​អ្នកដទៃ ឬ​ផ្គាប់ចិត្ត​របស់​ខ្លួនឯង។ការ​ខ្ចី​ប្រាក់​ដើម្បីទិញរបស់របរ​ដែល​តាមពិត​មិន​ចាំបាច់ គឺ​ជា​សកម្មភាពអ្នកក្រ។

ទីបួន  ការ​ខ្វះវិន័យ

ការកសាងអ្វីៗគ្រប់យ៉ាង​ត្រូវការពេលវេលា ការតាំង​ចិត្ត និងវិន័យ។ភាព​ជោគជ័យ​គឺជាផលបូកនៃសកម្មភាពតូចតាច ដែល​ធ្វើ​ឡើង​វិញ​ជា​រៀងរាល់ថ្ងៃ​ក្នុងរយៈពេលយូរ មនុស្ស​គ្មាន​វិន័យ មិនដែលតស៊ូបានទេ។មនុស្ស​ដែល​មាន​វិន័យ គេ​អាច​ធ្វើអ្វីៗ​គ្រប់យ៉ាងទោះបី​ពួកគេ​មាន​អារម្មណ៍​យ៉ាងណាក៏ដោយពួកគេបង្ខំខ្លួនឯង​ឲ្យបញ្ចប់វា។ ប្រសិនបើជាយើង​មិន​អាចធ្វើជាម្ចាស់​នៃ​សកម្មភាព​ខ្លួនឯង​បាន យើង​ចង់​ឲ្យ​​គេ​បង់ប្រាក់ហើយ​គ្រប់គ្រង​ជីវិត​យើង? អញ្ចឹង​យើងនឹងជោគជ័យ ឬ​ក្លាយ​ជា​អ្នកមាន​ដោយ​វិធី​ណា?

ទី៥ រង់ចាំ​សំណាង

បើយើងស្ថិតក្នុងចំណោមមនុស្ស​ណា​ដែលគិតថា អ្នកផ្សេងៗ​ជោគជ័យ​ព្រោះ​តែពួកគេ​មានសំណាង យើង​នឹង​គ្មានថ្ងៃទៅណារួច​ក្រៅ​ពីស្ថានភាព​ដដែលនេះទេ។ សំណាងគឺជាជំនឿ តែវាមិនមែនជាការសម្រេចចិត្តទេ។ អ្នកកំពុងមាន​សំណាងរួចហើយដែលអានប៉ះអត្ថបទនេះ ។ ចង់និយាយថា​អ្នកណាដែលដឹងខ្លួនទាន់់ពេលឡើងវិញ​ចាប់ផ្ដើម វិនិយោគ និង​មានវិន័យ​ចំពោះការ​ចាយវាយ​អ្នកនោះនឹងមានបាន។

ទី៦ ចូលចិត្ត​ឲ្យ​អ្នកដទៃ​ជួល​ប្រើ

អ្នកក្រខ្លះ អាចលោតចូលវណ្ណៈកណ្តាលបាន ប្រសិនបើពួកគេមានឆន្ទៈ មានទេពកោសល្យ មានពិសោធន៍ និងទទួលបានប្រាក់ខែខ្ពស់។

វណ្ណៈ​កណ្តាល អាចមាន​ស្ថានការណ៍រស់នៅប្រសើរឡើង អាស្រ័យ​លើ​ជំនាញដែលពួកគេ​មាននិងឱកាស​​ទទួលបានប្រាក់ខែច្រើន  ប៉ុន្តែ​ចូរចាំ​ថា គ្មានអ្នកណា​ចាយលុយ​ច្រើនៗមកជួលយើង ឲ្យ​ធ្វើការងារ​ស្រួលៗនោះទេ។អ្នកដែលទទួលបានប្រាក់ខែខ្ពស់ៗ គឺត្រូវ​បាន​គេ​ជួលមក​ដើម្បី​ដោះស្រាយ​បញ្ហាធំ ៗ ឬដោះស្រាយ​បញ្ហា​បុគ្គលិកផ្សេងរាប់រយនាក់​ជំនួស​គេ ឬ​ចូលមករកលុយ​ឲ្យ​គេ។ នេះគឺជាច្បាប់មួយក្នុងចំនោមច្បាប់នៃហ្គេមក្នុងពាណិជ្ជកម្ម ហើយត្រូវចាំថា យើង​ឆ្លាតប៉ុណ្ណាក៏ដោយ យើងមានតែ មានតែ ២៤ ម៉ោងក្នុងមួយថ្ងៃប៉ុណ្ណោះ ហើយ​យើង​លក់​អស់៨ម៉ោង​ដែលជាម៉ោងសកម្មបំផុត​នោះ​ឲ្យ​ទៅគេទៅហើយ ​បើលុយដែលយើងរកមកនោះ មិន​បាន​វិនិយោគបន្ថែមទេ​នៅពេលដែលយើង​ឈឺឬចាស់ យើង​នឹង​ប្រឈម​មុខ​ការលំបាកវិញ។ ចំណែក​ការក្លាយជាអ្នកមាន​គឺគ្មាន​ផ្លូវទេ៕

ប្រែសម្រួល៖ ចម្រើន​តារា

ចុចអាន៖តើ Jack Ma កំពុងនៅឯណា? ពេលនេះ ក្រុមហ៊ុន Alibaba ចេញមុខបញ្ជាក់

ចុចអាន៖៣ ម៉ាត់របស់ Jack Ma ជំរុញសហគ្រិននានាទទួលផលល្អក្នុងអាជីវកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម