Connect with us

KPT+

ហេតុអ្វី​មនុស្ស​ជា​ច្រើន​ប្រើ​ជីវិត​ខុស​ព្រោះ​រត់​តាម​ភាព​លោភលន់?

បានផុស

នៅ

ពាក្យ​មួយ​ឃ្លា​របស់​ទស្សនវិទូ​អេហ្សីប​ប្រាប់​មក​អ្នក​ជំនាន់​ក្រោយ​គេ​ថា “ មិនមែន​ឲ្យ​ភ្លឺ​រលោង​សុទ្ធ​តែ​ជា​មាស​សុទ្ធ​ទេ” ហើយ​លោក​ពន្យល់​ទៀត​ថា «ភាព​លោភលន់​» បាន​លួច​ឆក់​បំបាត់​ចោល​សម្បត្តិ​ដ៏​ស្រស់​ស្អាត​នៃ​ជីវិត​មនុស្ស​ជា​ច្រើន​ នោះ​គឺ​ជា​ សុភមង្គល ។

​ចង់​រក្សា​សុភមង្គល​សូម​គិត​រឿង​ទាំង​នេះ៖

១. កុំឲ្យ​តម្លៃ​ទៅ​លើ​ទ្រព្យសម្បត្តិ​ហួសហេតុ​ពេក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លុយ​ផ្ដល់​​ឲ្យ​យើង​នូវ​​អំណាចទទួលបានភ្លាមៗនូវ​គ្រប់យ៉ាងដែលគេដាក់លក់។ មាន​លុយ​កាន់​តែ​ច្រើន ​ក៏​អាច​ទិញ​បាន​កាន់​តែ​ច្រើន​ដូចគ្នា។ តែចៃដន្យមានកាន់តែច្រើន កាន់តែចង់​បានទៀត។ នេះ​ជា​ចរិតមនុស្ស​ភាគច្រើន​ដែល​ប្ដូរ​សុភមង្គល​ពិត​ រើស​យក​របស់​ដែល​គ្មាន​ប្រយោជន៍ ​ហើយ​បញ្ចប់​លទ្ធផល​ជីវិត​​ដោយ​ភាព​លិចលង់​ នៅ​ក្នុង​ការ​ចង់​ឈ្នះ​ចាញ់​ពី​បុគ្គល​ដែល​គេ​ឈ្នានីស។

២. ចូរ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​អ្វី​ដែល​យើង​មាន​មិនមែន​អ្វី​ដែល​យើង​​ចង់​បានទេ

តើ​យើង​យល់​ថា​ខ្លួនឯង​ចង់​បាន​អ្វី​ឲ្យ​ប្រាកដ?

បើ​មនុស្ស​គ្រប់គ្នា​យល់​ថា ​លុយ​គ្រាន់តែ​ជា​ក្រដាស​គ្មាន​ជីវិត ​ជា​និមិត្តរូប​នៃ​ការ​ចង់​បាន​ មិនមែន​ត្រូវ​ការ​ ហើយ​ក៏​កុំ​ដាក់​តម្លៃ​លើ​ក្រដាស​នោះ​ពេក ។

ឈប់​ស្វែង​រក​អ្វី​ដែល​មិន​បាន​ផ្ដល់​ឲ្យ ត្រឡប់មកវិញ​ហើយ​ចាប់ផ្ដើម​ដាក់​កិច្ច​ខិតខំ​ប្រឹងប្រែង ​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ដែល​នៅ​ជុំវិញ​​ខ្លួនឯង។ បើកភ្នែក​របស់​យើង​ នោះ​នឹង​មើល​ឃើញ​សម្រស់​នៅ​ក្នុង​ពិភពលោក​នេះ​មិនខាន។ កុំ​មើល​តែ​ជ្រុង​ម្ខាង ​ហើយ​វាយ​តំលៃ​ជា​រួម ​ត្រូវ​រក្សា​ចិត្ត​ទូលាយ​មិន​ផ្អៀងផ្អង់​ទៅ​ខាង​ណា ​ទើប​អ្នក​មាន​សុភមង្គល​ពិត​កើត​ឡើង​ក្នុង​ជិវិត​ដូចគ្នា។

៣. ប្រាថ្នា​ចង់​ការរ​ស់នៅ​ដែល​ល្អ​ល្មម​ចងចាំ​ តែ​មិនមែន​លុយ

ដើម្បី​អនុវត្ត​វិធី​រីករាយ​ក្នុង​ជីវិត ត្រូវ​បញ្ឈប់​ការ​ប្រើប្រាស់​ដោយ​ឥត​ប្រយោជន៍​ ទៅ​លើ​របស់​ដែល​មិន​ត្រូវការ។ ដូចជា​ទូរស័ព្ទ​ថ្មី​ទាំង​ដែល​ខ្លួនឯង​មាន​ប្រើ​រួច​ទៅ​ហើយ ​តែ​ចង់​ឡូយឆាយ​តាម​គេ​តាម​ឯង ​ក្នុង​សង្គម​ស៊ីវិល័យ​នេះ។ អ្វី​ដែល​យើង​ត្រូវ​ការ​ គឺ​ចេញ​ទៅ​ខាងក្រៅ​មើល​​ពិភពលោក​នេះ ​ដោយ​ផ្ទាល់​ភ្នែក​ទាំងគូ​របស់​យើង​ ឬ​ជជែក​ផ្ទាល់​ទល់មុខ​នឹង​មនុស្ស​ដ៏​សំខាន់។ គ្រប់យ៉ាង​លើ​លោក​នេះ​សុទ្ធតែ​ជា​របស់​ក្រៅ​កាយ​​ មាន​តែ​ខ្លួន​យើង​ទេ​ដែល​ទៅ​វិញ​តាម​រូបកាយ​នេះ។

ចិត្ត​មួយ​ទៀត​ដែល​មនុស្ស​ត្រូវការ​ គឺ​អាផាតមិន​ធំ​ជាង​នេះ ​ឬ​ផ្ទះ​ធំ​ជាង​នេះ។ អ្វី​ដែល​យើង​ត្រូវ​ការ​គឺ​ត្រូវ​កោតសរសើរ​ចំពោះ​ខ្លួនឯង​ ដែល​មាន​ដំបូល​ជ្រក​ មាន​អាហារ​ញុំា មាន​គ្រែ​កក់ក្ដៅ​សម្រាប់​គេង​ មាន​ទូរ​ទឹកកក​ពេញ​ដោយ​របស់​ញុំា ​និង​មាន​កន្លែង​សម្រាប់​ហៅ​ទៅ​ផ្ទះ​ នៅ​ពេល​យើង​មាន​អារម្មណ៍​ថា​ហត់នឿយ​គ្រប់យ៉ាង។

ហត់​នឿយ​នៅ​ពេល​ប្រណាំងប្រជែង​នៅ​ទីក្រុង​ដ៏​អស្ចារ្យ​នេះ​មែនទេ?

ត្រលប់​ទៅ​ផ្ទះ​របស់​យើង ​ដែល​មាន​អ្នក​មាន​គុណ​ទាំងពីរ​ចាំ​មើល​ផ្លូវ​​គ្រប់​ពេល។ បន្ទាប់មក​ដេក​ចង​អង្រឹង​ក្រោម​ដើម​ស្វាយ អានសៀវភៅ ​ស្រូប​យក​ក្លិន​ផ្អែម​នៃ​ខ្យល់​ ឬ​ក្លិន​ទឹកភ្លៀង​ ស្ដាប់​សំឡេង​សើច​របស់​ក្មេងៗ​ក្នុង​ភូមិ​ជាប់​របង ​គឺ​ជា​ថ្នាំ​ទិព្វ​ដែល​មិន​អាច​មាន​ថ្នាំ​ណា​ជំនួស​បាន។ គ្រប់យ៉ាង​ទាំង​អស់​នេះ​សុទ្ធ​តែ​ប្រាក់​មិន​អាច​ទិញ​បាន។

អ្នក​មាន​ពិត​ប្រាកដ​មិន​មែន​ជា​អ្នក​ដែល​មាន​លុយ​រាប់​លាន​ដុល្លារ​ ឡាន​ដប់ និង​ដី​រាប់​ហិច​តា​ទេ។ អ្នក​មាន​ពិត​ប្រាកដ​ បាន​បើក​ភ្នែក​របស់​ពួកគេ​ទៅ​រក​ភាព​សម្បូរ​បែប​នៃ​ជីវិត​ ហើយ​ហួស​ពី​ទ្រព្យសម្បត្តិ​ដែល​មិន​អាច​យក​ទៅតាម​ខ្លួន​បាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ពេល​ជីវិត​ក្លាយ​ជា​អ្នកមាន ការ​ប្រែប្រួល​ទាំង ៦ នេះ​នឹង​កើតឡើង

ចុចអាន៖ចិត្តសាស្ត្រ! សង្កេតកាយវិការសម្គាល់អារម្មណ៍មនុស្ស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៥៤ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម