Connect with us

KPT+

៧ យ៉ាង​គួរ​ដឹង​មុន​ពេល​ផ្លាស់​ទៅ​សិក្សា​ឬ​ធ្វើការ​នៅ​បរទេស

បានផុស

នៅ

ធម្មតា​យើង​ដឹង​ហើយ​ថា​រាល់​ការ​ផ្លាស់​ទៅ​ក្រៅ​ពី​ស្រុក​កំណើត​មិន​អាច​បន្ស៊ាំ​ទៅ​នឹង​បរិយាកាស​ថ្មី​ងាយៗទេ។ បញ្ហា​មួយ​ចំនួន​អាច​កើត​មាន​ចំពោះ​យើង ដូច្នេះ​សម្រាប់​អ្នក​ដែល​ចាំបាច់​ត្រូវ​ប្ដូរ​ការ​សិក្សា ឬ​ការងារ​ទៅ​បរទេស​មួយ​រយៈពេល អាច​មក​អាន​គន្លឹះ​ទាំង ៧ ខាងក្រោម​នេះ​សិន៖

១. ស្វែងយល់​ទីតាំង​ដែល​ត្រូវ​ទៅ​រស់នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ផ្លាស់​ទៅ​រស់នៅ​ទី​កន្លែង​ថ្មី មិនថា​ជា​ការ​សិក្សា ឬ​ការងារ​ក្ដី ត្រូវ​ប្រាកដ​ចិត្ត​ខ្លួន​ចង់​ថា​ត្រូវ​សម្រេច​អ្វី​នៅ​ពេល​នៅ​ទីនេះ? តើ​ទីនោះ​មាន​ស្ថានភាព​រស់នៅ​ស្រដៀង​នឹង​ស្រុក​យើង​ដែរ​ទេ? ហើយ​ត្រូវ​យល់​ពី​ដំណើរការ​ការងារ​រដ្ឋបាល​នៅ​ក្នុង​តំបន់​ដូចជា ការ​បង់ពន្ធ ការ​ចុះ​ឈ្មោះ​ចូល​ស្នាក់​នៅ និង​ការ​បោះឆ្នោត​ជាដើម។

២. រៀន​ភាសា​មូលដ្ឋាន

ប្រសិន​បើមិនចេះនិយាយភាសានៅក្នុងតំបន់ ត្រូវចុះ​ឈ្មោះ​ចូលរៀន​ឲ្យ​បាន​ឆាប់​តាម​ដែល​អ្នក​អាច​ធ្វើ​បាន ដោយសារ​ជា​ទូទៅ ពលរដ្ឋ​ក្នុង​តំបន់​កម្រ​ប្រើ​ភាសា​អន្តរជាតិ​ណាស់ ។ យើង​នឹង​មាន​មាន​អារម្មណ៍​កាន់​តែ​ឯកោ ប្រសិន​បើ​មិន​ចេះ​ភាសា​អ្នកស្រុក ព្រោះ​តែ​មិន​យល់​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ថា​ពួកគេ​កំពុង​និយាយ​ពី​អ្វី។

៣. ស្វែងរក​ចំណូល​ចិត្ត​ថ្មី

ពេល​នៅ​ស្រុក​កំណើត ចំណង់​ចំណូល​ចិត្ត​របស់​យើង​អាច​ផ្សេង ប៉ុន្តែ​ទៅ​ដល់​ស្រុក​គេ​ទម្លាប់​នៃ​ការ​ចូលចិត្ត​ប្រហែល​មិន​អាច​យក​ទៅ​ជាមួយ​បានទេ។ យ៉ាងណា យើង​កុំ​ទុក​ខ្លួនឯង​ឲ្យ​ត្រាំត្រែង​តែ​ជាមួយ​រឿង​ចាស់ៗ​នោះ គួរ​ស្វែងរក​ចំណូល​ចិត្ត​ថ្មី​ដែល​ស្រប​នឹង​បរិបទ​ស្រុក​គេ​ដូចជា ការ​លេង​តន្ត្រី ឬ​ហាត់​កីឡា​ជា​ដើម។

៤. រក​មិត្ត​ក្នុង​តំបន់​ដែល​មាន​ចំណូលចិត្ត​ស្រដៀង​គ្នា

យើង​នឹង​មាន​អារម្មណ៍​មិនសូវ​ឯកោ​ទេ នៅ​ពេល​រក​បាន​មិត្ត​ម្នាក់​ឬ​ពីរ​នាក់​ដែល​មាន​ចំណូល​ចិត្ត​ស្រដៀង​ដែល​អាច​ចែករំលែក​នូវ​សកម្មភាព និង​ទម្លាប់​ជាមួយគ្នា។ ដូច្នេះ​កុំ​បង្អង់​យូរ ទៅ​ដល់​ទី​ណា​ក៏​ដោយ​ត្រូវ​មាន​មិត្ត​នៅ​ទីនោះ។

ផ្ទះ​គឺ​ជា​កន្លែង​កក់ក្ដៅ​នៅ​ពេល​ផ្លាស់​ទៅ​បរទេស។ មិនថា​យើង​មាន​អាផាតមិន(Apartment) ផ្ទាល់ខ្លួន បន្ទប់​ជួល ឬ​ផ្ទះ​ល្វែង​រួមគ្នាទេ ការរៀបចំ​វា​ឲ្យ​ត្រូវ​តាម​ចំណូលចិត្ត និង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ដូច​ផ្ទះ​ចាស់​របស់​ខ្លួន​ដែរ។

៦. ចូលរួម​ជាមួយ​ម្ចាស់​ស្រុក និង​ព្រឹត្តិការណ៍​សង្គម​មួយ​ចំនួន

ពាក្យ​ចាស់ពោល​ថា “ចូល​ស្ទឹង​តាម​បត់ ចូល​ស្រុក​តាម​ទេស”។ ហេតុនេះ​ការ​ចូលរួម​សកម្មភាព​នានា​ជាមួយ​ជនបរទេស ជា​ប្រការ​ល្អ​ក្នុង​ការ​បង្កើត​ទំនាក់ទំនង និង​ស្ដែង​ឲ្យ​ឃើញ​ថា យើង​ជា​មនុស្ស​យល់​កាលៈទេសៈ​អាច​រស់នៅ​គ្រប់​កន្លែង​បាន។

៧. កសាង​បណ្ដាញ​ជាមួយ​មិត្ត​រួម​ការងារ និង​មិត្ត​រួម​ថ្នាក់

មនុស្ស​ក្នុង​សង្គម​ពិត​ជា​មាន​អត្ថប្រយោជន៍​ណាស់ ក្នុង​ការ​ពង្រីក​បណ្ដាញ​របស់​យើង។ ឧស្សាហ៍​ចេញ​ទៅ​ក្រៅ​ជាមួយ​មិត្ត​រួម​ការងារ​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​កាន់​តែ​ជិតស្និទ្ធ​នឹង​ពួកគេ។ ប្រសិន​បើ​កំពុង​សិក្សា​នៅបរទេស ការ​ជួប​ជា​មនុស្ស​ថ្មី និង​ការ​បង្កើត​មិត្តថ្មី​នៅ​ក្នុង​ថ្នាក់រៀន ជា​ប្រការ​គួរ​ធ្វើ​មុន​គេ ព្រោះ​ពួកគេ​នឹង​ជួយ​បង្រៀន​យើង​កាន់​តែ​ច្រើន​ពី​របៀប​រស់នៅ​ក្នុង​តំបន់ ក៏​ដូចជា​កិច្ចការ​ថ្នាក់ផ្សេងៗ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ EF

ចុចអាន៖ ចង់ចេញរកស៊ីខ្លួនឯង គួររៀនជំនាញ ៣ ​ចាំបាច់

ចុចអាន៖ ចំពោះអ្នកចូលចិត្តដំណើរកម្សាន្ត ការងារប៉ុន្មាននេះសក្តិសមបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម