KPT+
តើមានន័យយ៉ាងណានៅពេលខាងបុរសចាប់ផ្ដើមព្រងើយកន្តើយនឹងស្នេហា?
ហេតុអ្វីបានជាដៃគូមិនអើពើនឹងអ្នក? ខាងក្រោមនេះគឺជាកត្តាមួយចំនួន ដែលអាចជាមូលហេតុធ្វើឲ្យគាត់ព្រងើយកន្តើយ។
១. ទំនាក់ទំនងចាប់ផ្ដើមប្រែឆ្ងាយ
ប្រសិនបើគាត់ព្យាយាមបង្ហាញអ្នកថា គាត់លែងសូវចាប់អារម្មណ៍នឹងអ្នក នេះប្រហែលមកពីដៃគូលែងមានអារម្មណ៍ស្រលាញ់ ហើយក៏មិនចង់បន្តទំនាក់ទំនងទៀតដែរ។ វិធីមួយដែលបុរសភាគច្រើនជ្រើសរើស បង្ហាញពីការមិនចាប់អារម្មណ៍លើទំនាក់ទំនងនេះ គឺតាមរយៈការមិនអើពើនឹងនារីដែលពួកគេកំពុងណាត់ជួប។
មិនមែនមនុស្សប្រុសទាំងអស់ អាចបញ្ចប់ទំនាក់ទំនង ដោយវិធីទល់មុខគ្នានោះទេ ភាគច្រើនគេអាចប្រើភាពព្រងើយកន្តើយ ដើម្បីជាឧបករណ៍បំបែកអ្នកចេញ។ វិធីនេះនឹងធ្វើឲ្យអ្នកធុញទ្រាន់ ហើយទីបំផុតនឹងបញ្ចប់ទំនាក់ទំនងដោយខ្លួនឯង ។
២. ទុកទំនាក់ទំនងនៅចំណុចបន្ទាប់
មូលហេតុដែលអាចធ្វើឲ្យគាត់ព្រងើយកន្តើយចំពោះអ្នក នៅពេលដែលអ្នកចង់ណាត់ជួប នេះអាចមកពីគាត់ចង់ផ្លាស់ប្ដូរស្នេហាអ្នកចំណុចបន្ទាប់ទៀត ឬប្រហែលចង់លោតទៅទំនាក់ទំនងមួយ មិនដូចការចាប់ផ្ដើមស្រលាញ់គ្នាដំបូងឡើយ។
ប៉ុន្តែពេលខ្លះ ស្នេហាអ្នកនិងដៃគូ គ្រាន់តែចង់រក្សាគំលាតពីគ្នាមួយរយៈសិនប៉ុណ្ណោះ។
៣. ធ្វើខ្លួនរវល់គ្រប់រឿង
ពេលខ្លះគូស្នេហ៍អ្នកព្រងើយកន្តើយ អាចមកពីគាត់រវល់ខ្លាំង មិនអាចដកឃ្លាទៅរកអ្នកបាន។ ក្នុងនាមជាដៃគូ សូមផ្ដល់ឲ្យគាត់នូវពេលវេលាខ្លះ ដើម្បីធ្វើការងារផ្ទាល់ខ្លួន កុំគិតថាដៃគូនឹងនៅជាមួយអ្នកពេញ ២៤ ម៉ោងឲ្យសោះ។
៤. ភាគីបុរសចង់នៅតែឯង
មិនសំខាន់ទេ ថាតើអ្នកទាំងពីរជិតស្និទ្ធយ៉ាងណាក្នុងនាមគូស្នេហ៍ តែអ្នកក៏ត្រូវតែផ្ដល់កន្លែងទំនេរខ្លះដល់ដៃគូ។ ប្រសិនបើអ្នកតឹងរ៉ឹង ដៃគូអាចនឹងធ្វើការជ្រើសរើស ដោយមិនរវីរវល់នឹងអ្នកឡើយ។ គេក៏ត្រូវការពេលវេលាតែម្នាក់ឯង ដើម្បីបញ្ចូលថាមពលឲ្យខ្លួនគេដែរ។
ប៉ុន្តែបើសិនអ្នកអ្នក នៅតែទទូចចង់ធ្វើជាផ្នែកមួយនៃរឿងផ្ទាល់ខ្លួនរបស់ដៃគូ គេអាចនឹងរុញច្រានអ្នកចេញឆ្ងាយមួយរយៈ។
៥.ដៃគូចាប់ផ្ដើមបង្កើតអារម្មណ៍ទៅអ្នកផ្សេង
បើមានឱកាស គាត់នឹងមិនខ្ចីខ្វល់នឹងអ្នកឡើយ ប្រសិនបើគាត់បានឃើញនរណាម្នាក់ផ្សេងទៀតល្អជាងអ្នក។ ហើយអារម្មណ៍របស់គាត់ចំពោះអ្នកនឹងអស់បន្តិចម្តងៗ នៅពេលដែលដៃគូបានចាប់ផ្ដើមបង្កើតអារម្មណ៍សម្រាប់អ្នកផ្សេងទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សញ្ញាសម្ងាត់ជាតម្រុយថា មិត្តស្រីកំពុងតែបែកចិត្តអាចឈានដល់ការក្បត់ចិត្ត
ចុចអាន៖អាការៈប្លែកៗ នៃអ្នកណាម្នាក់ដែលកំពុងស្ថិតក្រោមឥទ្ធិពលនៃស្នេហា
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង