Connect with us

KPT+

មូលហេតុ ៤ ធំៗ ​ដែល​មនុស្ស​ខ្លះមិន​ស្ដាប់​ដំបូន្មាន​​ ឬ​គ្រាន់តែ​ស្ដាប់​ហើយ​មិន​អើពើ

បានផុស

នៅ

ធ្លាប់​មាន​អារម្មណ៍​ខក​ចិត្ត​ទេ​ នៅ​ពេល​ដែល​បាន​ព្យាយាម​ជួយ​មិត្តភ័ក្ដិ​ដោះស្រាយ​បញ្ហា​របស់​ពួកគេ​ បែរជាមិនឃើញគេ​ទទួល​យក​ដំបូន្មាន​ទាំងនេះ? អាច​ជា​រឿង​ពិបាក​បន្តិច ​ក្នុង​ការ​ជួយ​មនុស្ស​នៅ​ពេល​ពួកគេ​​​មិន​ស្ដាប់​ហេតុផល​របស់​យើង។

មនុស្ស​ជា​ច្រើន​មក​រក​យើង​ដើម្បី​ចង់​បាន​ដំបូន្មាន​ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​បាន​ព្យាយាម​ផ្ដល់​ការ​ណែនាំ​វិជ្ជមាន ​មាន​អ្នកខ្លះ​ មាន​ឥរិយាបថ​បង្ហាញ​ថា​មិន​ទទួល​យក។

នេះជាមូលហេតុ ៤ យ៉ាង​របស់​ពួកគេ ៖

១. ពួកគេ​មិន​ផ្ដល់​តម្លៃ​ដល់​ជីវិត​ខ្លួនឯង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្ស​គ្រប់គ្នា​ដែល​ជួប​រឿង​មិន​ល្អ​ ក៏​ចាប់ផ្ដើម​ធ្វើ​​ឲ្យ​ពេលវេលា​របស់​ពួកគេ​គ្មាន​តម្លៃ។ អ្នកខ្លះ​បាន​បាត់បង់​គ្រប់យ៉ាង ​តែ​​មិនបាន​ផ្ដល់​តម្លៃ​ដល់​ជីវិត​របស់​គេ​ទេ។ ឬ​អ្នក​ខ្លះ​ទៀត​ ទទួល​យក​ដំបូន្មាន​ ប៉ុន្តែ​មិន​ធ្វើអ្វី​ទាំងអស់​ជាមួយ​បញ្ហា។ គេចូលចិត្តស្ដាប់ តែមិនអនុវត្ត ហើយគិតថាជីវិតគ្មានតម្លៃអ្វីត្រូវទទួលយក។

២. ពួកគេ​មាន​ការ​ភ័យខ្លាច​ចំពោះ​ភាព​ជោគជ័យ

ពួកគេ​អាច​គិត​ពី​រឿង​ដែល​ពួកគេ​បាន​ជៀសវាង ​ព្រោះ​ខ្លាច​ភាព​ជោគជ័យ​មិន​អាច​មកដល់។
រឿង​ណា​ក៏ដោយ​ បើ​អាច​ចៀសវាង​បា​ន​ ពួកគេ​នឹង​ជៀស ​គឺ​ដោយសារ​តែ​មិន​ដឹង​លទ្ធផល​ទៅ​ជា​របៀប​ម៉េច។

បញ្ហា​ចម្បង​ដែល​មនុស្ស​ខ្លាច​ភាព​ជោគជ័យ ​គឺ​ពួកគេ​គិត​ថា​គ្រប់យ៉ាង​អាច​​នឹងគ្មាន​ដំណើរការ ​ឬគ្មាន​ផ្លូវ​អាច​ចាកចេញ​បាន។ ពួកគេ​មិន​សូវ​ចូលចិត្ត​មាន​ក្ដី​សង្ឃឹម​ ថា​ថ្ងៃ​ស្អែក​នឹង​ប្រសើរ​ជាង​នេះ​ឡើយ​ ដោយសារ​ពួកគេ​មិន​ចូលចិត្ត​ធ្វើអ្វី​ដើម្បី​កែ​បញ្ហា​ថ្ងៃនេះ​ឡើយ។

ទោះបី​យើង​ព្យាយាម​ប្រាប់​មិត្តភ័ក្ដិ​ពី​រឿង​នេះ ​ប៉ុន្តែ​ពួកគេ​នៅ​តែ​បន្ត​ដោយ​ភាព​អស់​សង្ឃឹម​ដដែល។

. ពួកគេ​បដិសេធ​ហើយ​គិត​ថា​គំនិត​គេ​ល្អ​ជាង

ការ​បដិសេធ​ធ្វើ​ឲ្យរំខាន​ដល់​សមត្ថភាព​ក្នុង​ការ​ធ្វើ​សកម្មភាព​គ្រប់​រឿង។ ពួកគេ​អាច​គិត​ថា​គំនិត​របស់​គេ​ល្អ​ជាង​យើង ​ដែល​ចូលចិត្ត​ផ្ដល់​ដំបូន្មាន​ឲ្យ​គេ។ ហើយ​បើ​យើង​ផ្ដល់​ដំបូន្មាន​ឲ្យ​ពួកគេ​រឿង​ស្នេហា​ ទៀត​គេ​រឹត​តែ​លែង​ជឿ​ បើ​សិន​គេ​បាន​បែកបាក់​គ្នា ​ឬ​ឈ្លោះ​គ្នា​ជាដើម។

៤. ពួកគេ​មិន​មាន​ទស្សនវិស័យ​នឹង​ពេលវេលា

តើ​យើង​ធ្លាប់​បាន​កត់សម្គាល់​ទេ​ថា​ មនុស្ស​ដែល​មក​យឺត​ ហើយ​ឲ្យ​អ្នកដទៃ​រង់ចាំ​ជានិច្ច​ មិន​ដែល​សម្រេច​នូវ​អ្វី​ដែល​មាន​អត្ថន័យ​នៅ​ក្នុង​ជីវិត​របស់​គេ​ទេ?

ដើម្បី​សម្រេច​កិច្ចការ​បាន​ យើង​ត្រូវ​មាន​ចក្ខុវិស័យ​ច្បាស់លាស់​ថា​ តើ​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន។ បន្ទាប់មក​យើង​ត្រូវ​រៀបចំ​ផែនការ​ជំហាន​នីមួយៗ​ ឲ្យ​សម​នឹង​ពេល​វេលា​ដែល​បាន​បែងចែក។

បើ​យើង​ព្រងើយ​កន្តើយ​នឹង​បញ្ហា ​ហើយ​ទុក​ពេល​វេលា​​ឲ្យខ្លី​ ឬ​មិន​គិត​ថា​វា​ត្រូវ​ការ​ពេល​ប៉ុន្មាន​ យើង​នឹង​ត្រូវ​បរាជ័យ។

មិត្តភ័ក្ដិ​ខ្លះ​ដែល​និយាយ​ថា​ ពួកគេ​យល់​ពី​អ្វី​ដែល​យើង​កំពុង​ប្រាប់​ពួកគេ​​​ឲ្យ​ធ្វើ។ ពួកគេ​យល់ស្រប ​ស្ដាប់​មើល​ទៅ​ដូចជា​ដំណោះស្រាយ​ចំពោះ​ភាព​លំបាក​របស់​ពួកគេ។ បញ្ហា​តែ​មួយ​គត់​គឺ​ពេល​ក្រោយមក ​ពួកគេ​មិន​បាន​ចាប់ផ្ដើម​ធ្វើ​តាមយើងឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ចិត្តសាស្ត្រ! សង្កេតកាយវិការសម្គាល់អារម្មណ៍មនុស្ស

ចុចអាន៖ហេតុអ្វី​បាន​ជា​កូនៗ ជិតស្និទ្ធ​ជាមួយ​ជីដូនជីតា​ជាង​ឪពុកម្ដាយ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម