វិធី​បណ្ដុះបណ្ដាល​ខួរក្បាល​ឲ្យ​មាន​តែ​រឿង​សុទិដ្ឋិនិយម
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

វិធី​បណ្ដុះបណ្ដាល​ខួរក្បាល​ឲ្យ​មាន​តែ​រឿង​សុទិដ្ឋិនិយម

បានផុស

នៅ

ស្រដៀង​គ្នា​ទៅ​នឹង​ទម្លាប់​ណាមួយ​ដែរ ខួរក្បាល​របស់​មនុស្ស​ក៏​មាន​លក្ខខណ្ឌ​ការ​គិត​ និង​មាន​ឥរិយាបថ​តាម​របៀប​ជាក់លាក់​ ឬ​តាម​រយៈ​ពាក្យ​ដដែលៗ​ដូចគ្នា។  ដូច្នេះ​ត្រូវ​ទម្លាប់​បង្វឹក​ខួរក្បាល​​ឲ្យកាន់​តែ​វិជ្ជមាន​ ដើម្បី​ជួយ​បង្កើន​ការ​គិត​វិជ្ជមាន​ល្អ​ដល់​ខួរក្បាល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​វិធី ៣ យ៉ាង​ដែល​អាច​បង្វឹក​ខួរ​ក្បាល​ឲ្យ​មាន​ភាព​វិជ្ជមាន​ជាង​មុន ៖

១. ប្រឈម​នឹង​គំនិត​អវិជ្ជមាន

ចិត្ត​របស់​យើង​គឺ​ជា​ឧបករណ៍​ដ៏​មាន​ឥទ្ធិពល​មួយ យើង​អាច​បំពេញ​វា​ដោយ​គំនិត​វិជ្ជមាន​ឬ​អវិជ្ជមាន។ មនុស្ស​ជា​មធ្យម​មាន​គំនិត​រាប់ពាន់​ក្នុង​មួយ​ថ្ងៃ​ ដែល ៨០% នៃ​គំនិត​អវិជ្ជមាន​ហើយ ៩៥% ជា​គំនិត​ដូចគ្នា​នឹង​ថ្ងៃមុន។

មនុស្ស​មាន​បញ្ហា​នៅ​ពេល​ពួកគេ​កំណត់​ថា​ ពួកគេ​ជា​នរណា ​ដោយ​ផ្អែក​លើ​គំនិតខ្លួនឯង។ នេះ​មិនមែន​ជា​គំនិត​របស់​យើង​ទេ ​ដូច្នេះ​កុំ​ជឿ​អ្វី​គ្រប់យ៉ាង​ដែល​យើង​បាន​គិត។

នៅ​ពេល​ដែល​យើង​មាន​គំនិត​ដែល​មិន​ល្អ​ណាមួយ​លេច​ឡើង​មក​ សូមឈប់​ ហើយ​ពិចារណា​ថា ​តើ​ការ​គិត​នោះ​ត្រឹមត្រូវ​ឬ​អត់។ វិធី​លឿន​បំផុត​ដើម្បី​ផ្លាស់ប្ដូរ​ជីវិត ​គឺ​ត្រូវ​ផ្លាស់ប្ដូរ​ការ​និយាយ​ស្ដី​របស់​​ខ្លួន។ ការ​ផ្លាស់ប្ដូរ​រឿង​តូច​នៅ​ក្នុង​ផ្នត់​គំនិត​ខ្លួនឯង​ អាច​បង្ក​​ឲ្យមាន​ការ​ផ្លាស់ប្ដូរ​យ៉ាង​ខ្លាំង​ នៅ​ក្នុង​របៀប​ដែល​យើង​យល់ថា ​ខ្លួនឯង​ អ្នកដទៃ​និង​ពិភពលោក ​គឺ​រួបរួម​គ្នា។

២. ហ៊ុំព័ទ្ធ​ខ្លួន​ជាមួយ​មនុស្ស​វិជ្ជមាន

ជោគជ័យ​របស់​យើង​នៅ​ក្នុង​ជីវិត​ត្រូវ​បាន​កំណត់​ដោយ​ផ្នែក​ធំ​ នៃ​បរិស្ថាន​របស់​យើង។ ប្រសិនបើ​យើង​ចង់​ក្លាយ​ជា​មនុស្ស​សុទិដ្ឋិនិយម ​ត្រូវ​តែ​ព័ទ្ធ​ជុំវិញ​ខ្លួន​ជាមួយ​មនុស្ស​សុទិដ្ឋិនិយម​ដូចគ្នា។​ កុំរអ៊ូថាយើងមានតែទុក្ខជាប់ខ្លួននោះ បើជីវិតយើងព័ន្ធជុំវិញមនុស្សមុខមិនញញឹម នាំតែទុក្ខមករាល់ថ្ងៃ។

លោក Jim Rohn ធ្លាប់​បាន​និយាយ​ថា “ អ្នក​ជា​មធ្យម​ក្នុង​ចំណោម​មនុស្ស ៥ នាក់​ដែល​អ្នក​ចំណាយ​ពេល​ច្រើន​បំផុត​ជាមួយ។ ” ចំណាយ​ពេល​បន្តិច​ហើយ​គិត​អំពី​មិត្តភ័ក្ដិ​ជិតស្និទ្ធ​របស់​យើង។ តើ​ពួកគេ​ជា​មនុស្ស​លើក​ទឹកចិត្ត​និង​ជំរុញ​​លើកស្ទួយ​ឬ​ផ្ដល់​អំណាច​ដល់​យើង​ដែរ​ឬទេ? ឬ​តើ​ពួកគេ​ខ្ជិល​ អវិជ្ជមាន​ ​បំពុល​យើង? បើ​ពួកគេ​មិនល្អ​ គួរ​បំបែក​ ហើយ​រាប់អាន​អ្នកថ្មី។

នៅ​ពេល​យើង​នៅ​ជុំវិញ​ជាមួយ​មនុស្ស​វិជ្ជមាន​ យើង​នឹង​ទទួល​បាន​ការ​ពង្រឹង​សិទ្ធិ​អំណាច​ និង​មើល​ឃើញ​ថា​ ជីវិត​កំពុង​កើតឡើង​តែ​រឿង​ល្អៗ។ សម្រេចចិត្ត​ថា​ យើង​ចង់​ក្លាយ​ជា​នរណា​ ហើយ​ស្វែងរក​មនុស្ស​ដែល​មាន​ចរិត​លក្ខណៈ​ទាំងនោះ។ នៅ​ពេល​យើង​បង្កើន​ស្តង់ដារ​ នោះ​រង្វង់ជិវិតយើង​នឹង​ផ្លាស់ប្ដូរ​ ។

៣. ធ្វើ​​ឲ្យ​សុខភាព​ផ្លូវ​ចិត្ត​និង​សុខុមាលភាព​ជា​អាទិភាព

ជំងឺ​រាតត្បាត​បាន​ធ្វើ​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​បញ្ហា​សុខភាព​ផ្លូវចិត្ត។ ភាព​ឯកោ​ ការភ័យខ្លាច​ ភាព​មិន​ប្រាកដ​ប្រជា​ និង​ភាព​វឹកវរ​ផ្នែក​សេដ្ឋកិច្ច​ ដែល​មនុស្ស​កំពុង​ជួបប្រទះ​​នៅ​ជុំវិញ​ពិភពលោក ​គឺ​ជា​កន្លែង​បង្កាត់​ពូជ​សម្រាប់​ភាព​តានតឹង​ខាង​ផ្លូវ​ចិត្ត។

យើង​ដឹង​ថា​ ចិត្ត​និង​រាងកាយ​មាន​ទំនាក់ទំនង​គ្នា ប្រសិនបើ​ព្រងើយ​កន្តើយ​នឹង​បញ្ហា​មួយ ​អ្នក​ផ្សេង​ទៀត​នឹង​រងទុក្ខ​ដូចគ្នា។ ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ការ​ថែរក្សា​ខ្លួនប្រាណ​និង​បញ្ញា​ស្មារតី អាច​ជះឥទ្ធិពល​ដល់​សុភមង្គល និង​បង្វឹក​ខួរក្បាល​យើង ឱ្យ​មាន​ភាព​វិជ្ជមាន។

ការ​មើលថែ​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​មានន័យថា​ បង្កើត​ពិធី​ថែរក្សា​សុខភាព​ប្រចាំថ្ងៃ​ដែល​រួម​មាន​ការ​បរិភោគ​អាហារ​ដែល​មាន​សុខភាព​ល្អ ​ធ្វើ​លំហាត់​ប្រាណ​ ​សមាធិ ​យូហ្គា​ រក្សា​ទំនាក់ទំនង​ជាមួយ​មិត្តភ័ក្ដិ​ ធ្វើ​កំណត់ហេតុ ​អាន និង​ការ​អនុវត្តន៍​ផ្សេងៗ។

ពេល​នេះ​គឺ​ជា​ពេល​វេលា​ដើម្បី​បណ្ដុះបណ្ដាល​ខួរ​ក្បាលឲ្យមាន​សុទិដ្ឋិនិយម ហើយ​ផ្នត់គំនិត​គឺ​អ្វីៗ​ទាំងអស់។ យើង​មិន​អាច​គ្រប់គ្រង​ពិភព​ខាង​ក្រៅ​របស់​យើង​បាន​ឡើយ ​ដូច្នេះ​ហើយ ​ទើប​វា​ជា​ការ​ចាំបាច់ ​ដើម្បី​ដាំ​​ដុះ​ពិភព​ខាងក្នុង​ឲ្យ​​រឹងមាំ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖lifehack

ចុចអាន៖មូលហេតុ ៧ យ៉ាងធ្វើឲ្យមនុស្សបរាជ័យងើបមុខមិនរួច

ចុចអាន៖អតីតកាលជារឿងកន្លងហួស បើមិនចង់កើតទុក្ខច្រើន គួររៀនដោះលែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services