លេង Facebook កាន់តែ​តិច អារម្មណ៍​មិន​ល្អ ក៏កាន់តែ​តិច​ដែរ
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

លេង Facebook កាន់តែ​តិច អារម្មណ៍​មិន​ល្អ ក៏កាន់តែ​តិច​ដែរ

បានផុស

នៅ

នា​សម័យ​បច្ចេកវិទ្យា​ជឿនលឿន បណ្ដាញ​ទំនាក់ទំនង​សង្គម ក៏កាន់តែ​សម្បូរបែប​ដែរ ដូចជា Facebook និង Instagram ហើយ​ការប្រើប្រាស់​វិញ គឺ​ម្នាក់ៗ រាប់ម៉ោង/ថ្ងៃ។ តែ​ការសិក្សា​របស់​អាមេរិក រកឃើញ​ថា ការកាត់បន្ថយ​ពេលវេលា​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម ជួយ​ឲ្យ​មាន​បញ្ហា​បាក់ទឹកចិត្ត ឬ​ឯកា កាន់តែ​តិចដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Young woman play mobile game ⬇ Video by © ryanking999 Stock Footage  #255436332

ការសិក្សានេះ ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ Pennsylvania របស់​អាមេរិក លើ​និស្សិត ១៤៣​នាក់ រយៈពេល ៣​សប្ដាហ៍។ និស្សិត​ទាំង​នេះ បែងចែក​ជា ២​ក្រុម ដោយ​ក្រុមទី​១ បន្ដ​ប្រើប្រាស់​បណ្ដាញ​សង្គម​ដូច​មុន​ដដែល ចំណែក​ក្រុមទី​២ កម្រិត​ឲ្យ​ប្រើប្រាស់​បណ្ដាញ​សង្គម ត្រឹមតែ ១០​នាទី​ប៉ុណ្ណោះ/ថ្ងៃ។

Facebook Secretly Using iPhone Camera as App Users Scroll News Feed

លទ្ធផល រកឃើញ​ថា និស្សិត​ក្នុង​ក្រុម​ទី២ ដែល​កម្រិត​ឲ្យ​ប្រើប្រាស់​បណ្ដាញ​សង្គម មាន​ការ​ធ្លាក់ចុះ​រោគសញ្ញា​បញ្ហា​បាក់ទឹកចិត្ត។ និស្សិត​ម្នាក់ បញ្ជាក់​ក្នុង​ការសិក្សា​ថា “ការមិន​ប្រៀបធៀប​ជីវិត​របស់​ខ្ញុំ ទៅ​ជីវិត​របស់​អ្នក​ផ្សេង មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ជាង​ខ្ញុំ​រំពឹងទុក​ទៅ​ទៀត។ ខ្ញុំមាន​អារម្មណ៍​វិជ្ជមាន​ជាងមុន អំឡុង​ការសិក្សា“។

sad facebook user - SiliconANGLE

ពីមុន ក៏ធ្លាប់មាន​ការសិក្សា​ជាច្រើន រកឃើញ​ទំនាក់ទំនង​គ្នា​រវាង បណ្ដាញ​សង្គម និង​សុខភាព​ផ្លូវចិត្ត ប៉ុន្ដែ​ការសិក្សា​របស់​អាមេរិក​មួយ​នេះ បាន​អះអាង​មុន​គេ​ពី​ទំនាក់ទំនង​យ៉ាង​ច្បាស់ រវាង​ការកាត់បន្ថយ​ការប្រើប្រាស់​បណ្ដាញ​សង្គម និង​ការ​ធ្វើឲ្យ​ប្រសើរឡើង នៃ​បញ្ហា​បាក់ទឹកចិត្ត និង​ឯកា៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ មនុស្ស ៣ ប្រភេទដែលអ្នកគួរប្រយ័ត្ន និងមិនគួរ​ Add friend ក្នុង Facebook

ចុចអាន៖ បើមិនចង់នាំទុក្ខដាក់ខ្លួនមិនគួរធ្វើរឿង ៧ យ៉ាងនៅលើ Facebook ទេ

ចុចអាន៖ ចរិត ​​៨ ប្រភេទ​លើ ​FACEBOOK ​ធ្វើ​ឲ្យ​គេ​ឈឺ​ក្បាល​វិល​មុខ​ចង់​តែ UNFRIEND ចោល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services