Connect with us

KPT+

សាកល្បង​វាស់​ខ្លួន​ឯង​ ​​មាន​ចិត្ត​ចង្អៀតចង្អល់​ប៉ុនណា​​ក្នុង​ចំណោម ៨ នេះ

បានផុស

នៅ

មនុស្ស​យើងតែងមានអារម្មណ៍ មនោសញ្ចេតនា កំហឹង ស្រលាញ់ និង​ស្អប់ ដែលបង្ហាញពីស្ថានភាពផ្លូវចិត្ត។ ថ្ងៃនេះ “Hello គ្រូពេទ្យ” និយាយពីបញ្ហាផ្លូវចិត្តវិញម្ដង។ ខាងក្រោមនេះ ជាទម្លាប់⁣​អាក្រក់​ប្រចាំ​ថ្ងៃ ៨ យ៉ាង ​បញ្ជាក់​ថា​ យើង​ជា​មនុស្ស​ចង្អៀតចង្អល់៖

១- គុំកួន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអត់ទោសឲ្យ​អ្នកដទៃ មិនមែនមានន័យថា ធ្វើឲ្យ​គេមានកំហុសតិចជាងមុន ឬមិនសូវធ្ងន់ធ្ងរទេ។ ធម្មតា​ រឿង​​ហួសហើយ គ្មាន​អី​អាច​កែបាន​ទេ មាន​តែ​ទទួល​យក ឬ​សម្រួលលើក​លែង​ទោស​​ ដើម្បី​បញ្ចប់​បញ្ហា។ ការអត់ទោស​ឲ្យ​អ្នក​ដទៃ ឬ​មិន​គុំកួន អាចចូលរួមកាត់បន្ថយភាពស្មុគស្មាញ ស្ត្រេស បាក់ទឹកចិត្ត អារម្មណ៍បដិសេធ បន្ថែមការគោរពខ្លួនឯង។

២- មិនអត់ទោសឲ្យខ្លួនឯង

មិនអត់ទោសឲ្យខ្លួនឯងចំពោះកំហុសអតីតកាល​ នឹងធ្វើឲ្យជីវិតជូរចត់។ សាកល្បងធ្វើអ្វីល្អៗពេលបច្ចុប្បន្នវិញ។ កុំព្យាយាម​ធ្វើ​ជា​មនុស្ស​តានតឹង ឬ​តុលាការ ចំពោះ​សកម្មភាព​រស់​នៅ​ប្រចាំ​ថ្ងៃរបស់ខ្លួន​ឯង​បែប​ដាច់ខាតពេក។

៣- ចាំចាប់តែកំហុសគេ

ផ្នត់​គំនិត​យក​ចិត្ត​ទុក​ដាក់​តែ​លើ​កំហុស​គេ ជាង​អ្វី​ដែល​គេ​បាន​ធ្វើ​ល្អៗ។ រៀន​មើល​​គេ​​ក្នុង​​ផ្លូវ​​ល្អ​​ខ្លះ​​ផង កុំ​​ចាំ​​តែ​​មាន​​កំហុស មាន​​បញ្ហា ឯង​​នេះ​រាប់​​កំហុស​​គេ​រាប់​​រយ ឯ​​ខ្លួន​​ឯង​​វិញ​​ចាំ​​តែ​​ត្រូវ​​រហូត។

៤- ស្ដង់ដារតែគេ

បើ​យើង​ខកចិត្ត​ញឹកញាប់​ដោយ​សារ​អ្នកដទៃ នោះ​បណ្តាល​មក​ពី​យើង​កំណត់​ស្តង់ដារ​អាកប្បកិរិយា​ឲ្យ​​គេ​ខ្ពស់​ហួស​ហេតុ​ពេក⁣ ដែល​សម្បី​តែ​ខ្លួន​យើង​ផ្ទាល់​មិន​បាន​អនុវត្តសោះ។ ការ​ពិត​ទៅ បញ្ហា​នេះ​នឹង​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​មនុស្ស​ពិបាក​ខ្លាំង និង​ពូកែ​ខក​ចិត្ត​បំផុត។

៥- គេមិនល្អ

ទីណា​គ្មាន​ក្តី​សង្ឃឹម ទីនោះ​គ្មាន​ជីវិត។ ឲ្យ​​តែ​និយាយ​ដល់​អ្នក​ដទៃ ក្រៅ​ពី​ខ្លួន​ឯង ក្នុង​ក្បាល​គិត​ភ្លែត​ ដល់​ចំណុច​អាក្រក់ៗ​គេ ឬ​គេ​ធ្វើ​នេះ​មិន​ល្អ ធ្វើ​នោះ​មិន​ល្អ ឬ​ដឹង​តែ​គេ​ធ្វើ​មិន​បាន ១០០% ជាដើម។

៦- លេសឲ្យខ្លួនស្អីក៏មាន

បើ​សូម្បីតែ​ខ្លួន​ឯងមិន​អាច​គ្រប់គ្រង​ខ្លួន​ឯង​បាន​ផង តើ​អ្នកណា​អាច​ធ្វើ​ជំនួស​បាន? ឈប់​​គេច​វេស​ពី​ការ​ទទួល​ខុស​ត្រូវ និង​ការ​ភ័យ​ខ្លាច​នេះ​ទៅ។

ពេល​​ខ្លះ ​លួច​គិត​​ដែរ​​ថា​​ខ្លួន​ធ្វើ​ហ្នឹង ឬ​គិត​ចឹង ប្រហែល​ហួសហេតុ តែ​បែរ​​ជា​​ទម្លាក់​កំហុស​ទៅ​ធម្មជាតិ​ថា​ ចរិត​ខ្លួន​ពិបាក​កែ កែ​មិន​បាន ឬ​អញតែ​ប៉ុណ្ណឹង​ ជា​ដើម។ និយាយ​ឲ្យ​ចំ មិន​ហ៊ាន​ទទួល​ខ្លួន​ខុស។ លេស​មិន​ស្វាង ឬ​មិន​ហ៊ាន​ទទួល​ស្គាល់​ការពិត។

៧- ចូលចិត្តកំណត់លទ្ធផល

ដូច​បញ្ជាក់ ចំណុច​អាក្រក់​មួយ​ទៅ​ណា​មិន​ឆ្ងាយ គឺ​ចូលចិត្ត​ធ្វើ​ខ្លួន​ចេះដឹង ដឹង​ទាំង​លទ្ធផល​មុន​ទៀត។ ធ្វើ​ខ្លួន​ដូច​ច្បាស់​ណាស់​អ៊ីចឹង តាំង​រឿង​មិន​ទាន់​កើត ឬ​ចាប់​ផ្ដើម​ផង បែរ​ជា​ច្បាស់​លើ​លទ្ធផល មុន​មិន​ស្វាង។

៨- សម្បូរតែគំនិតអវិជ្ជមាន

និយាយ​ឲ្យ​ចំ អារឿង​មិន​ល្អហ្នឹង ​សម្បូរ​ខ្លាំង។ ក្នុង​ខ្លួន ចូលចិត្ត​គិត ភ្នកដល់​រឿង​មិន​ល្អ​ជា​និច្ច។ គឺជាគំនិតដែលគិតថា បើសិនបរាជ័យរឿងអ្វីមួយ ​ដូច​បរាជ័យគ្រប់យ៉ាងពេញមួយជីវិត។ នេះជាដើមហេតុចម្បងនៃជំងឺស្ត្រេស បាក់ទឹកចិត្ត ឬអាចឲ្យហ៊ានធ្វើអត្តឃាតទៀតផង៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖កុំ​ធ្វើ​បី​យ៉ាង​នេះ​លើ​ហ្វេសប៊ុក ប្រសិន​មិន​ចង់​មាន​វិប្បដិសារី​ទៅ​ថ្ងៃ​ក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៥ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ១៨ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម