Connect with us

KPT+

សកម្មភាព៥ យ៉ាង​នេះ​អាច​ធ្វើ​ភ្លាម​ក្រោយ​ពី​ប្រឡង​កុំ​ឲ្យ​ចំណាយ​ពេល​ឥត​ប្រយោជន៍

បានផុស

នៅ

ក្រោយពីប្រឡងបញ្ចប់ការសិក្សា សិស្ស-និស្សិត​មួយចំនួនពុំដឹងថា​ត្រូវធ្វើអ្វីឲ្យរសាយ​អារម្មណ៍តានតឹង ឬ​ចាប់ផ្ដើម​ធ្វើអ្វីឲ្យមានប្រយោជន៍នៅឡើយទេ។ ពួកគេ​ខ្លះបានចំណាយពេលឲ្យកន្លងទៅឥតអំពើដោយមិនបានបាន​ធ្វើអ្វីទាំងអស់។ យ៉ាងណារឿង ៥ យ៉ាងនេះអាចជួយទាំងសិស្សថ្នាក់វិទ្យាល័យ ឬនិស្សិតមហាវិទ្យាល័យអាចយកទៅប្រើការបាន ក្រោយបញ្ចប់ថ្នាក់សិក្សារបស់ខ្លួន៖

ចាប់ផ្តើមធ្វើប្លុក ឬបង្កើតគេហទំព័រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការងារនេះជាការងារមួយដែលកំពុងពេញនិយមក្នុងសម័យកាលបច្ចេកវិទ្យា។ ប្រសិនបើអ្នកចេះជំនាញព័ត៌មានវិទ្យា(IT) ខ្លះៗ ការចងក្រងឯកសារពីម្ហូបអាហារ ការថែទាំសុខភាព សម្លៀកបំពាក់ ការថតរូប និងអ្វីផ្សេងជាច្រើនទៀតចូលទៅក្នុងប្លុកឬគេហទំព័រ វាពិតជាមានប្រយោជន៍មិនត្រឹមតែផ្ដល់ឲ្យនូវអាជីពមួយប៉ុណ្ណោះទេ តែវាក៏ជួយរកចំណូលបានផងដែរ។

ទទួលយកបទពិសោធន៍ការងារ

កុំខ្លាចថា ខ្លួនក្មេងពេកក្នុងការចាប់ផ្ដើមធ្វើការងារពីពេលនេះទៅ ទោះបីទទួលបានប្រាក់ខែតិចតួចក៏ដោយ ព្រោះវានឹងផ្ដល់បទពិសោធន៍ដល់អាជីពទៅថ្ងៃអនាគត ​ហើយយ៉ាងហោចណាស់ក៏វាប្រសើរជាងដើរទាត់ខ្យល់លេងទទេៗដែរ។ ពេលនេះ ជាជាពេលវេលាដ៏ល្អដើម្បីចេញក្រៅនិងទទួលយកបទពិសោធន៍ការងារ និងស្វែងយល់នូវអ្វីដែលអ្នកចូលចិត្តធ្វើនិងអ្វីដែលមិនចូលចិត្តនៅពេលក្រោយ។

រៀនភាសាបន្ថែម

ចេះភាសាច្រើន ស្មើនឹងមានឱកាសកាន់តែច្រើន។ ពិភពលោករបស់យើងកាន់តែមានលក្ខណៈអន្តរជាតិកម្រិតណា សារសំខាន់នៃភាសាបរទេសកាន់តែមានតម្រូវការខ្ពស់។ ជំនាញភាសាគឺមានសារៈសំខាន់សម្រាប់អាជីពនាពេលអនាគតរបស់អ្នក វាមិនមែនគ្រាន់តែជាការស្ទាត់ជំនាញលើពាក្យនិងវេយ្យករណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាសំខាន់ដើម្បីពង្រីកការយល់ដឹងរបស់អ្នកតាមរយៈការនូវស្គាល់វប្បធម៌ថែមទៀត។ ក្រៅពីនេះការរៀនភាសាបរទេស វាមានប្រយោជន៍ ប្រសិនបើអ្នកទៅសិក្សានៅឯបរទេស។

ធ្វើការងារស្ម័គ្រចិត្ត

មធ្យោបាយដ៏ល្អមួយទៀតដើម្បីពង្រីកការយល់ដឹងនិងទទួលបានការកោតសរសើរ គឺគួរចុះឈ្មោះជួយការងារស្មគ្រ័ចិត្តផ្សេងៗ។ ការចាកចេញពីមិត្តភក្តិនិងក្រុមគ្រួសារនឹងក្លាយដើម្បីធ្វើការស្ម័គ្រចិត្ត វាជាការទទួលបទពិសោធច្រើនបំផុតដែលមិនធ្លាប់មាន ដោយអ្នកនឹងស្គាល់ពិភពថ្មី រសជាតិជីវិតថ្មី និងមនុស្សថ្មីៗជាច្រើនទៀត។

ធ្វើអ្វីដែលមិនធ្លាប់ធ្វើពីមុន

ប្រសិនបើអ្នកជាមនុស្សដែលមកពីគ្រួសារមានទ្រព្យគួរសម ដំណើរកម្សាន្តឆ្ងាយៗជារឿងល្អបំផុតដើម្បីភ្លក់រសជាតិថ្មីៗ។ ប៉ុន្តែបើអ្នកមិនសូវមានលុយកាក់ វាក៏មិនមែនជាបញ្ហាដែរ ព្រោះអ្នកក៏អាចចាប់ផ្ដើមធ្វើអ្វីថ្មីបានដូចគ្នា។ អ្វីដែលអ្នកមិនធ្លាប់ធ្វើពីមុន សាកចាប់ផ្ដើមធ្វើវាឥឡូវនេះទៅ! ទោះបីតូចៗក៏ដោយ វាសុទ្ធរឿងគួរធ្វើដែលផ្ដល់មេរៀនថ្មីសម្រាប់ជីវិត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ EF

ចុចអាន៖នេះហើយ ជាសញ្ញាប្រាប់ថាសិស្សសាលាកំពុងមានជំងឺបាក់ទឹកចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម