Connect with us

KPT+

កុំ​បណ្ដោយ!​បង្វឹកការចងចាំជារៀងរាល់ថ្ងៃក្រោយវ័យ ៤០ ឆ្នាំ​ដោយវិធីនេះ

បានផុស

នៅ

ចាប់​ពី​វ័យ​​ ៤០​ ឆ្នាំឡើង អ្នក​ខ្លះ​បាន​ជួប​យើង​ហើយ​ បន្ទាប់​ពេល​ជួប​គ្នា​ជា​លើក​ទីពីរ​បែរ​ជា​មក​សូម​សួរ​ឈ្មោះ​ទៀត ជា​ធម្មតា​ទេ គឺ​ពួកគេ​«ភ្លេច»។

សូម​កុំមានអារម្មណ៍មិនល្អឬធុញទ្រាន់ឬលើថាយើងនេះ​មិនសំខាន់បានជា​គេ​មិន​ចាប់អារម្មណ៍។ មិនមែន​ដោយសារ​តែ​យើង​ទាល់តែសោះ គឺ​បញ្ហា​ប្រព័ន្ធ​ចងចាំ​ដែល​គាត់​រង​ការ​ហូរ​ចូល​នៃ​ព័ត៌មាន​ដែល​មិន​ចេះ​ចប់​និង​ចាប់ផ្ដើម​លែង​អាច​គ្រប់គ្រង​បាន​ល្អ​ដូចមុន​ទៀត​ហើយ​ក្នុង​វ័យ​នេះ។

ណាមួយ សម័យកាល​នេះ​ដែល​យើង​និយម​ឲ្យ​ទូរស័ព្ទ​រំឭក​មនុស្ស​និង​ចងចាំ​ជំនួសក្បាល សម័យកាល​ប្រើ​កាសស្យូម​ជំនួស​ការ​គិត​ពិជគណិត​មនុស្ស​មិនអាច​ចាំបាន​ល្អ​ដូច​សម័យ​មុន​ទៀត​ឡើយ។

យើង​បាន​ក្លាយជា​អ៊ិនធើណែត​ដែល​ចាប់ផ្ដើម​ជំរុញ​អ្វី​ដែល​យើង​គួរចងចាំ សូម្បីតែ​រឿង​សាមញ្ញ​ចេញ​ពី​គំនិត​ហើយ​ប្រុង​តែ Search ទើប​ឃើញ។

នេះ​ជា​គ្រោះថ្នាក់!

លោក​ វេជ្ជបណ្ឌិត Garry Saml ប្រធាន​មជ្ឈមណ្ឌល Ulong នៅវិទ្យាស្ថានសេនណេសឺរ​សម្រាប់​វិទ្យាសាស្ត្រ​ប្រសាទវិទ្យានិងអាកប្បកិរិយាមនុស្ស​សម័យ​ថ្មី បាន​និយាយអះអាង​ថា “ខួរក្បាលរបស់យើង​ស្ថិតក្នុង​ស្ថានភាព​នៃ​ភាព​តាន​តឹងរ៉ាំរ៉ៃជាង​សម័យ​កាលណាៗ​ទាំងអស់!»

លោកថា «ភាព​តានតឹងរ៉ាំរ៉ៃ​នោះ​បង្ហាញ​សញ្ញាណ​តាម​វិធីជា​ច្រើន​ដូចជា សំពាធឈាម​ខ្ពស់ ការ​ថប់បារម្ភ​ ជំងឺ​ផ្នត់គំនិត ការសង្ស័យ និង​សម្រាប់​ខ្ញុំ​ពេល​ខ្លះ​អសមត្ថភាព​ក្នុង​ការ​ចងចាំ​រឿង​សាមញ្ញ ៗ ដែល​ក្លាយ​ជា​មនុស្ស​ឆោតល្ងង់​បាន​ភ្លាមៗ រៀន​លែង​ចូល ពេល​អង្គុយ​ជជែក ងឺងក្បាល​ស្តាប់មិនបានល្អ!»

នេះគឺជាជំហ៊ានងាយៗ ៣ យ៉ាងដែលវេជ្ជបណ្ឌិតណែនាំអនុវត្តពង្រឹង​ការ​ចងចាំ​ឲ្យ​បាន​ប្រសើរ​ឡើងវិញ៖

សមាធិ(សំរាប់តែ៣នាទី)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការធ្វើសមាធិជាលំហាត់ចងចាំមួយធំនិងមានតម្លៃបំផុត។ នេះ​ពុំត្រូវការអុជទៀន​និងធូប​ហើយ​រកមគ្គុទេស​ក៍វិញ្ញាណ​អ្វីទាំងអស់ បិទភ្នែក​រាប់ដង្ហើម ពេលហៀបចាប់ធ្វើការ និង​ហៀប​ទៅផ្ទះ។ មុន​គេង​ឬពេលក្រោកមក។ ត្រឹម១ខែពិតជាមានអត្ថប្រយោជន៌ចំពោះចិត្ត​និងរាងកាយយ៉ាងសំខាន់។

ប្រសិន​អ្នកណា​ម្នាក់ ដែលអាចចំណាយពេល ១០ នាទី ទៅ១៥ជារៀងរាល់ថ្ងៃបិទភ្នែក​រាប់ខ្យល់ដង្ហើមខ្លួនឯង៥ថ្ងៃក្នុងមួយសប្តាហ៍ ឥទ្ធិពលធំធេងគឺចាប់ផ្តើមជាមនុស្ស​ឆ្លាតវ័យ ផ្តោត​បានល្អ ពេលប្រជុំឬរៀនសូត្រ ហើយ​កម្លាំងបញ្ញារឹងមាំប្លែកសឹងផ្អើកនេះខ្លួនឯង។

លោក​វេជ្ជ​បណ្ឌិត​មានប្រសាសន៍ថា“ គំនិតរបស់យើងតែងតែជជែកគ្នាឥតឈប់ឈរ” ។ អ្វីដែល​លំហាត់សាមធិ​ធ្វើគឺការបណ្តុះបណ្តាលប្រព័ន្ធ​សរសៃប្រសាទ​ផ្តោតការ​យកចិត្តទុកដាក់​សំរាកលំហែ។

ហើយនៅពេលយើង​ស្ថិតក្នុងស្ថានភាពនៃការផ្តោតបានល្អ ចិត្តយើងផ្តើម​មាន​សេរីភាព​ក្នុង​ការ​ផ្ដោត​លើ​ជំហាន​បន្ទាប់ៗ១០០ភាគរយ​ដូចក្មេងទៅរៀនចាំបានយូរ។

រៀនស្តាប់និងសួរបក

ការស្តាប់នឹងមិន Focus ទេ ប្រសិន​មិន​មាន​សំណួរ​សួរបក។​ ត្រូវរៀន​បង្កើតសំណួរ​ហោចណាស់​បី​ឃ្លា​ព្រោះ​ថា ពេលយើង​ចង់សួរ យើងត្រូវផ្ចង់ស្តាប់​សិន ដើម្បី​យល់​ទើប​អាច​រៀប​ចេញ​ជា​សំណួរ។ ការបង្វឹកនេះ នឹង​នាំមកនូវ​សកម្មភាពផ្តោតជាទម្លាប់ឱ្យដល់ខួរក្បាល។

រៀន​ចាប់ពាក្យគន្លឹះ(Key Word)

មនុស្ស​ដែល​រៀនអ្វីមិនសូវចេះចាំក៏​ដោយសារទម្លាប់​មិន​ព្រមយកចិត្ត​ទុកដាក់នឹងពាក្យគន្លឹះ។

គិត​អំពី (Why) ហេតុអ្វី ជានិច្ច​ដែល​បង្គាប់ខ្លួនឯង​ឲ្យ​រក​ចម្លើយ។ ពាក្យគន្លឹះតែងតែជះឥទ្ធិពល​យ៉ាងខ្លាំងមកលើការ​សន្ទនា និង​ទំនាក់ទំនង​ទាំងឡាយ​របស់​មនុស្សជាតិ។ សព្វថ្ងៃនេះមនុស្ស​ភាគច្រើន​ដឹងថា ខ្លួន​គេ​ខ្ចិលទៅៗ ក្នុង​ការ​ផ្តោតឬទម្លាប់​មិនសូវផ្តោតអារម្មណ៍ស្តាប់អ្វីទេ ។ ការចាប់​ពាក្យគន្លឹះអាចជួយបានច្រើនព្រោះធ្វើ​ឲ្យ​យើង​អាចយល់បាន​យ៉ាងងាយស្រួល​នូវអ្វី​ដែល​អ្នកផ្សេង​និយាយ​ឬសរសេរ​៕

ប្រែសម្រួល៖​ឡាហ្សូលី

ចុចអាន៖ជីវិត​ពិត​មហាសេដ្ឋី​កំពូលៗ​ ដែល​កំពុង​សោយសុខ​លើ​ដែនកោះ​តៃវ៉ាន់

ចុចអាន៖នៅ​ឲ្យ​​ឆ្ងាយ​ពី​មនុស្ស​អវិជ្ជមាន បើ​មិន​ចង់​ជួប​វិបត្តិ ៦យ៉ាងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម