ស្នេហាជារឿងបេះដូង វាកើតឡើងដោយនិស្ស័យ តែវាត្រូវការយុទ្ធសាស្ត្រល្អក្នុងការថែរក្សា។
រឿងដែលបុរសៗព្រមចុះចាញ់ ហើយចង់នៅជាមួយនារីម្នាក់ជារៀងរហូតរួមមាន៖
១ នាងចេះផ្តល់ឱ្យគាត់នូវគម្លាត
បុរសត្រូវការពេលវេលា។ កុំទូរសព្ទ កុំតាមស្អិត កុំផ្ញើសារ កុំជជីកសួរមិត្តភក្តិរបស់គេ អំពីរឿងអតីតកាលគេ សេរីភាពជាអំណោយដ៏ធំនៃជីវិតមនុស្សប្រុសម្នាក់ៗ ចិត្តត្រជាក់ រក្សាបានយូរ។
២ ចេះដោះស្រាយបញ្ហា
ធ្វើជាមនុស្សធំជាងគាត់ ហើយចូលរួមដោះស្រាយ កុំធ្វើរំអុកដូចក្មេង ព្រោះដំបូងៗចរិតក្មេងគួរឱ្យស្រលាញ់ តែបុរសឆាប់ធុញទ្រាន់និងការដែលរករឿងកិកកុក។
៣ ស្លៀកពាក់ដូចអ្នកថតរូបនានាកំពុងតាមប្រមាញ់
បុរសចង់ឃើញយើងស្អាតនៅកន្លែងសាធារណៈ គេសប្បាយចិត្តដែលអ្នកផ្សេងមើលមកដោយច្រណែនគេ។
៤ ចចារតាមរបៀបស៊ីវិល័យ
កុំដ្រាម៉ា ចូរឆ្លើយឆ្លងសិចស៊ី ហើយមានទំនុកចិត្ត។ មនុស្សស្រីខ្លះឆ្លើយឆ្លងរាប់ម៉ោងលើ Comment នៃហ្វេសប៊ុកអ្នកដទៃ។ វាជាសញ្ញាផ្លូវចិត្ត ដែលប្រុសៗខ្លាចបំផុត។ គ្មានអ្នកណាទៅស្រលាញ់មនុស្សស្រីដែលដុតផ្សែងហុយទ្រលោមលើហ្វេសប៊ុករាល់ថ្ងៃទេ។
៥ មានផែនការជីវិត
ធ្វើខ្លួនរវល់។ អ្នកមិនមែនជាមនុស្សស្រីដើរតាមមនុស្សប្រុស មើលទៅទំនេរៗ តោងប្តីឬសង្សារដើរតាមគ្រប់ច្រកល្ហកទេ។ អ្នកមានអាជីពអ្នកមានសង្គមរបស់អ្នក ហើយដែលគេមកក្បែរអ្នកគេសំណាង មិនមែនអ្នកសំណាងដែលទៅក្បែរគេទេ។
៦ និយាយថាទេចំពោះការរួមភេទ
ទោះបីជាអ្នកចង់លើសពីអ្វីដែលយើងគិតក៏ដោយ បើអ្នកទប់ចិត្តមិនបាន អ្នកបានបំផ្លាញរូបភាពអស្ចារ្សក្នុងគំនិតគេរួចទៅហើយ។
៧. គ្មានអ្នកណាអាចទាយទុកជាមុនការសម្រេចចិត្តរបស់អ្នកបាន
បើជម្រៅចិត្តអ្នកមិនជ្រៅ អ្នកមិនមែនជាមនុស្សស្រីឡើយ។ ឱ្យគេស្គាល់ចិត្ត តើគេនៅស្រលាញ់អ្នកទៀត?
៨. សារភាពកំហុស ប៉ុន្តែកុំអង្វរ
ពិតជាអស្ចារ្យណាស់ដែលមនុស្សម្នាក់ៗរៀនចេះសារភាពថាបានធ្វើខុស។ តែគ្រប់ការប្រយុទ្ធគ្នា ត្រូវការមនុស្សពីរនាក់មិនត្រឹមតែម្ខាងទេ។ កុំអង្វរករ ព្រោះគ្មានអ្នកសុំទានណាម្នាក់ដែលមានតម្លៃឡើយ៕
ប្រែសម្រួល៖ ស្រស់
ចុចអាន៖ រឿងសម្ងាត់ ៧ យ៉ាងរបស់ស្រីៗដែលប្រុសៗស្មានមិនត្រូវ