KPT+
ចង់ឲ្យកូនចូលចិត្តអានសៀវភៅ ប៉ាម៉ាក់ត្រូវដឹង ៨ ចំណុចនេះ
ការអានសៀវភៅអាចជួយដល់កូនរបស់យើងបានច្រើនទាំងផ្នែកប្រាជ្ញា និងស្មារតី ប៉ុន្តែក្មេងមួយចំនួនអាចនឹងមិនមានចំណាប់អារម្មណ៍ទៅលើការអាន។ នេះមិនមែនជាបញ្ហាទេ ប៉ាម៉ាក់អាចជួយកូនឲ្យចូលចិត្តអានសៀវភៅបាន។
១. អានឲ្យកូនស្តាប់តាំងពីតូច
ការអានឲ្យកូនស្តាប់តាំងពីតូចអាចជួយឲ្យកូនស៊ាំនឹងការអានសៀវភៅ។ ប៉ាម៉ាក់អាចបង្កើតទម្លាប់នៃការអានសៀវភៅដោយជ្រើសរើសការអានឲ្យកូនស្ដាប់មុនពេលចូលគេង ឬក្រោយអាហារពេលល្ងាច។ យកល្អគួរបង្កើតទម្លាប់នៃការអានឲ្យកូនស្តាប់នេះជារៀងរាល់ថ្ងៃ។
២. ជួយរក្សាចំណាប់អារម្មណ៍កូនទៅលើសៀវភៅដែលកំពុងអាន
ដើម្បីជួយរក្សាចំណាប់អារម្មណ៍កូនទៅលើសៀវភៅដែលពួកគេកំពុងអាន ប៉ាម៉ាក់អាចសួរសំណួរទាក់ទងទៅនឹងសាច់រឿងរបស់សៀវភៅ។ ការសួរសំណួរមិនត្រឹមតែជួយរក្សាចំណាប់អារម្មណ៍របស់កូនទេ ប៉ុន្តែនៅអាចធ្វើឲ្យប៉ាម៉ាក់ដឹងពីកម្រិតនៃការយល់របស់កូនបានទៀត។ ការពិភាក្សាជាមួយកូនពីអ្វីដែលពួកគេកំពុងអានអាចជួយបណ្ដុះ IQ និងណែនាំកូនគិតទៅលើអត្ថបទណាដែលពិបាក។
៣. រកកន្លែងស្ងាត់ឲ្យកូនអាន
ប៉ាម៉ាក់គួររកកន្លែងដែលស្ងាត់មិនមានការរំខាន់ផ្សេងៗសម្រាប់កូនក្នុងការអាន។ ម៉្យាងទៀត ប៉ាម៉ាក់អាចកំណត់ពេលមិនឲ្យកូនប្រើគ្រឿងអេឡិចត្រូនិច និងងាកមកផ្ដោតលើការអានវិញ។ ការកំណត់នេះអាចក្នុងអំឡុងពេលចុងសប្ដាហ៍ដែលអនុញ្ញាតឲ្យកូនអានសៀវភៅ ឬធ្វើសកម្មភាពផ្សេងៗដែលមិនទាក់ទងនឹងការប្រើប្រាស់គ្រឿងអេឡិចត្រូនិច។
៤. ផ្តល់រង្វាន់ដល់កូនពេលអាន
កូនក្មេងតែងចង់ធ្វើអ្វីមួយដែលប៉ាម៉ាក់មិនអនុញ្ញាតឲ្យធ្វើដូចជាការចូលគេងយប់។ ប្រសិនជាប៉ាម៉ាក់អនុញ្ញាតឲ្យពួកគេចូលគេងយឺតប៉ុន្តែពួកគេត្រូវចំណាយបន្ថែមក្នុងការអានសៀវភៅ នោះកូននឹងជ្រើសរើសយកការអាននេះដើម្បីធ្វើអ្វីដែលត្រូវបានហាមឃាត់មិនឲ្យធ្វើ។ បន្ថែមពីនេះទៀត ប៉ាម៉ាក់អាចផ្តល់រង្វាន់ដល់កូននៅពេលពួកគេបំពេញកិច្ចការអ្វីមួយដោយការអានជាមួយគ្នា។
៥. ធ្វើជាគំរូដល់កូន
វិធីដែលល្អគឺធ្វើជាគំរូដល់កូនដោយធ្វើសកម្មភាពនោះដោយខ្លួនឯង។ ពេលកូនឃើញ កូននឹងធ្វើត្រាប់តាម ដូចនេះវិធីនេះអាចជំរុញឲ្យកូនអានបាន។ ប៉ាម៉ាក់ក៏អាចអានជាមួយកូនបានដែលនេះជួយដល់ទំនាក់ទំនងរវាងប៉ាម៉ាក់ និងកូនទៀតផង។
៦. កុំបង្ខំកូនឲ្យអាន
បើប៉ាម៉ាក់បង្ខំកូនឲ្យអាន នោះការអានសៀវភៅនឹងក្លាយជាសកម្មភាពដ៏តានតឹងសម្រាប់កូន ជាពិសេសអំឡុងពេលកូនស្ថិតក្នុងវ័យក្មេង។ កូនត្រូវការពេលវេលាដើម្បីស៊ាំទៅនឹងទម្លាប់ថ្មីនេះ ដូចនេះប៉ាម៉ាក់ត្រូវមានភាពអត់ធ្មត់។
៧. ជ្រើសរើសសៀវភៅឲ្យកូន
ដើម្បីជំរុញឲ្យកូនអានសៀវភៅ ប៉ាម៉ាក់គួរជ្រើសរើសសៀវភៅដែលមានចំណងជើងគួរឲ្យចាប់អារម្មណ៍។ ប៉ាម៉ាក់អាចចាប់ផ្ដើមជាមួយនឹងសៀវភៅសំណើចដែលនេះធ្វើឲ្យកូនចង់អានបន្ត ឬសៀវភៅទាក់ទងនឹងសត្វ និងរុក្ខជាតិជាដើម។
៨. អនុញ្ញាតឲ្យកូនជ្រើសរើសសៀវភៅដោយខ្លួនឯង
កូនអាចនឹងមានចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់ពួកគេ ដូចនេះគួរឲ្យពួកគេជ្រើសរើសសៀវភៅដោយខ្លួនឯងទោះបីជាប៉ាម៉ាក់មិនចូលចិត្តក៏ដោយ។ ការធ្វើបែបនេះជួយឲ្យការអានរបស់កូនមានភាពងាយស្រួល ហើយការពិភាក្សាក៏កាន់តែមានចំណាប់អារម្មណ៍។ ទោះបីជាកូនចូលចិត្តអានសៀវភៅដដែលៗក៏ដោយ គួរកុំបង្ខំកូនឲ្យដូរសៀវភៅព្រោះយូរទៅពួកគេនឹងដូរសៀវភៅថ្មីដោយខ្លួនឯង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្
ចុចអាន៖ កូនចេះតមាត់ ឪពុកម្ដាយប្រើតិចនិកនេះអប់រំ ល្អជាងវាយ ឬស្រែកដាក់
ចុចអាន៖ ជំងឺរលាកសួតលើកុមារ គ្រោះថ្នាក់ណាស់! ចុះធ្វើម៉េចអាចដឹងកូនកំពុងរលាក?
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង