Connect with us

KPT+

សញ្ញា​ទាំង ៧ បញ្ជាក់​ថា​ យើង​ជា​មនុស្ស Pluviophile (ងប់ងុល​នឹង​ភ្លៀង)

បានផុស

នៅ

មនុស្ស​មួយ​ចំនួន តែង​គិត​ថា ​រដូវ​វស្សា​គឺ​ជា​រដូវ​ដែល​មាន​អាកាសធាតុ​អាក្រក់ ​ប៉ុន្តែ​មនុស្ស​ដែល​ចូលចិត្ត​ទឹកភ្លៀង (Pluviophile)  មិន​បាន​គិត​ដូច្នេះ​ទេ។  ពួកគេ​មើល​ឃើញ​ខុស​គ្នា​នឹង​មនុស្សដទៃ​​ និង​ឃើញ​ពិភពលោក​ក៏​ខុស​គេ​ដែរ។

នេះ​គឺ​ជា​សញ្ញា​ទាំង ៧ ដែល​ធ្វើ​ឲ្យយើង​ក្លាយ​ជា​អ្នក Pluviophile ៖

១. យក​ទឹកភ្លៀង​ជា​ការ​លួងលោម​ចិត្ត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វី​មួយ​ពី​ទឹក​ភ្លៀង ​ដែល​នាំ​យើង​ទៅ​កាន់​និព្វាន​នៃ​ចិត្ត​ស្ងប់​បាន។ ​យើង​អាច​សម្រាក​និង​ស្ថិត​ក្នុង​ស្ថានភាព​សុខសាន្ត​ជាមួយ​ខ្លួនឯង។ ពេល​មាន​ភ្លៀង ​ភាព​អាប់​អួ​ ​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​យើង​នឹង​រក​ឃើញ​អំណរ​និង​សុភមង្គល​ពី​មេឃ​ភ្លៀង។

. ចូលចិត្ត​នៅ​ខាងក្រៅ​ពេល​មេឃ​ភ្លៀង

គ្រប់គ្នា​អាច​ធុញទ្រាន់​ខ្លាំង​ បើ​សិន​មេឃ​ភ្លៀង​ តែ​ចំពោះ​អ្នក​បែរ​ជា​មិន​ខ្វល់​ទៅ​វិញ។ អ្នក​តែងតែ​ចូលចិត្ត​ដើរ​នៅ​តាម​ដង​ផ្លូវ​ មើល​មនុស្ស​ផ្សេង​ទៀត​ប្រញាប់​ចាកចេញ​ពី​ភ្លៀង ​តែ​អ្នក​បែរ​ជា​រីករាយ​នឹង​ការ​ជិះ​តាក់ស៊ី​ដ៏​យូរ​អង្វែង ព្រោះ​អាច​សម្លឹង​មើល​ដំណក់​ភ្លៀង​តាម​មាត់​បង្អួច​បាន។

៣. ចូលចិត្ត​ក្លិន​ទឹក​ភ្លៀង

ក្លិន​ទឹកភ្លៀង​នៅ​តាម​ផ្លូវ​ក្រោយ​មេឃ​រាំង​ គឺជា​ក្លិន​ម៉្យាង​ដែល​បង្កប់​នៅ​ការ​លោម​ចិត្ត​អ្នក​ឲ្យ​ធូរ​ស្បើយ។ វា​ដូច​ជា​ខ្យល់​ដង្ហើម​ស្រស់​ថ្លា និង​សំណើម​នៃ​ភាព​ត្រជាក់​របស់​វា។

. ចូលចិត្ត​ភាព​ងងឹត​របស់​មេឃ

អ្នក​តែងតែ​ស្អប់​ផ្ទៃមេឃ​មាន​ពន្លឺថ្ងៃ ប៉ុន្តែ​នៅ​ពេល​ដែល​មេឃ​កំពុង​ភ្លៀង​ ហើយ​មាន​ពណ៌​ប្រផេះ ​អ្នក​បែរជា​ក្រឡេក​មើល​ដោយ​ក្ដី​រីករាយ ​នឹង​ទិដ្ឋភាព​នេះ​ខុសគេ​ទៅវិញ។

. តែងតែ​សម្លឹង​មាត់​បង្អួច

តែងតែ​ចូលចិត្ត​មើល​ភ្លៀង​ធ្លាក់​ពី​លើ​មេឃ ចូលចិត្ត​រាប់​ទឹក​ភ្លៀង​នៅ​លើ​មាត់​បង្អួច ចូលចិត្ត​មើល​ការ​ប្រណាំង​នៃ​ដំណក់​ទឹក​ភ្លៀង​ ដែល​ធ្លាក់​ដល់​ដី​ ហើយ​មើល​ថា​តើ​មួយ​ណា​នឹង​ឈ្នះ។ ចូលចិត្ត​សម្លឹង​មើល​ពិភពលោក​ផ្សេងគ្នា​ និង​ស្រឡាញ់​តែ​ភាព​ងងឹត ​គិត​ថា​​ស្រស់​ស្អាត​ជាង​ពន្លឺ​ភ្លឺ។

៦. មិន​ខ្វល់​នឹង​ការ​ត្រាំ​ក្នុង​ទឹក​ភ្លៀង​រាប់ម៉ោង

អ្នក​ក្លាយ​ជា​មនុស្ស​លែង​ខ្វល់​ពី​ជំងឺ​ផ្ដាសាយ​ ទោះ​បី​ត្រូវ​នៅ​ត្រាំត្រែង​ជាមួយ​ទឹកភ្លៀង​រាប់​ម៉ោង​ក៏ដោយ។ តែ​អារម្មណ៍​អ្នក​បែរ​ជា​ធូរស្បើយ​ លែង​ព្រួយ​បារម្ភ​បញ្ហា​និង​ការ​ភ័យខ្លាច​ ពីព្រោះ​រាល់​បញ្ហា​ទាំងអស់ ​អ្នក​បាន​យក​មក​បោះចោល​នៅ​ក្រោម​ដំណក់​ទឹកភ្លៀង​អស់​ទៅ​ហើយ។

. គេង​ស្ដាប់​សំឡេង​ទឹកភ្លៀង​សឹង​រាល់ថ្ងៃ

សំឡេង​ទឹកភ្លៀង​គឺ​ជា​តន្ត្រី​ដ៏​អន្លង់អន្លោច​មួយ​ ដែល​ពីរោះ​រណ្ដំ​នា​រដូវ​មាន​ភ្លៀង​ធ្លាក់​នេះ។ វា​ធ្វើ​ឲ្យ​មាន​សំឡេង​ខុស​គ្នា ​រាល់​ពេល​ដែល​ទឹក​ភ្លៀង​ប៉ះ​នឹង​អ្វី​ដែល​ប្លែក​ ដូចជា​ស័ង្កសី​ ឬ​ធ្លាក់​ចុះ​មក​នៅ​លើ​ចិញ្ចើម​ផ្លូវ ​ប៉ះ​ស្លឹកឈើ ​ឬ​ដើមឈើ​ជាដើម។

មិន​ថា​ភ្លៀង​​តិច​ឬ​ច្រើន​ វា​មាន​ល្បឿន​លឿន​ មាន​គ្រាប់​ធំ​តូច ​តែ​សំឡេង​វា​គឺ​ពិត​ជា​ធូរស្បើយ​និង​ពីរោះ​ស្ដាប់ ​ជាង​អ្វី​ទាំងអស់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖វិធី ៨ យ៉ាង​ ធ្វើ​​ឲ្យ​ថ្ងៃ​នីមួយៗ​របស់​យើង​កាន់តែ​មានន័យ​​

ចុចអាន៖ក្លិន​ផ្កា​ម្លិះ​​ ធ្វើឲ្យ​អារម្មណ៍​ស្ងប់ អាច​បង្ការ​ជំងឺ​បាក់​ទឹក​ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៧ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣០ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម