Connect with us

KPT+

មនុស្ស​​ធ្លាប់​ឆ្លងកាត់​ពេលវេលា​លំបាក​ ទើប​អាច​​​រឹង​មាំ​មក​ដល់​ថ្ងៃ​នេះ​បាន

បានផុស

នៅ

ជា​ការ​ពិត​ដែល​ថា ពេលវេលា​ដ៏​លំបាក​មួយ​តែង​បង្កើត​បន្ថែម​មនុស្ស​រឹងមាំ​ម្នាក់។ មនុស្ស​​មិន​ដែល​ឆ្លង​កាត់​ឧបសគ្គ ការ​ខកចិត្ត​​ មិន​ដឹង​ថា​ខ្លួនឯង​ខ្លាំង​កម្រិត​ណា​ទេ។

ពេលវេលា​កន្លង​ផុត​ទៅ ទុក្ខ​និង​សុខ​តែង​តែ​ផ្លាស់វេន​ទេ ប៉ុន្តែ​មនុស្ស​ដែល​ចេះ​ទទួលយក និង​ព្រម​ឆ្លងកាត់​រមែង​កាន់​តែ​ចាស់​ទុំ​ចិត្ត​គំនិត ឆាប់​រហ័ស​ជាង​អ្នកដទៃ។

ពេលវេលា​ដ៏​លំបាក​បានធ្វើ​ឲ្យ​មនុស្ស​ធម្មតា​ម្នាក់ៗអាចរឹងមាំទាំងក្នុងការគិត​និងរាងកាយ​សកម្មភាព​ទំនាក់ទំនង​ក្រៅ​បាន​ប្រៀប ដូចជា​ម៉ាស៊ីន​បោក​គក់​ពេល​ដែល​រមួល​បង្វិល​និង​កៀប​ដែល​នៅ​ទីបញ្ចប់ ខោអាវ​ចេញ​មក​ស្អាត​ជាង​មុន ភ្លឺ​ជាង​មុន។

អ្វីដែលគួរធ្វើក្នុងពេលកំពុងលំបាកខ្លាំងគឺ៖

កម្ចាត់​ផ្នែកតូចៗដែលនាំបញ្ហា​ឲ្យ​យើង​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេលខ្លះ​គោលដៅ​ល្អ​បំផុត​បង្កើត​កន្លែងទំនេរក្នុងចិត្ត។ អាកប្បកិរិយា​អវិជ្ជមាន​ដូចជា ការ​លេង​ហ្គេម​ស្ពឹក​មិន​ក្រោក ការ​មិន​សប្បាយចិត្ត​រ៉ាំរ៉ៃ ការ​ទៅ​ផឹក​ស្រា មិនបា​នធ្វើ​ឲ្យ​ថាមពល​ត្រឡប់មកវិញទេ? កាត់ចេញពីទម្លាប់យើង  ឬ​សូម្បី​តែ​សួរ​ខ្លួនឯង​តើ​កំពុង​មាន​ទំនាក់ទំនង មិត្តភាព​បំពុល​ទេ? បើមាន ប្រហែល​ជា​ដល់​ពេល​ដែល​ត្រូវ​អនុវត្ត​គំនូស​ព្រំដែន លែង​ជួប​គ្នា។

ការ​សម្អាត​ផ្ទះ​ដូច​គ្នា​នឹង​សម្អាតចិត្ត​ទូ​មួយ​ដែល​ពេញពេក​រកអ្វីស្លៀកមិនឃើញទេ ជីវិត​ដែល​រញ៉េរញ៉ៃ​ឥត​សណ្តាប់ធ្នាប់​ក៏​មិនងាយសុខដែរ ។ ទីបំផុតការបង្កើតកន្លែងទំនេរ​គួរធ្វើហើយ គឺ ដក​ចោល កាត់ចោល ដើរ​ចោល។

ចាប់ផ្ដើម​ជាមួយរឿងថ្មីមួយ


នៅពេលដែលយើង​ខ្ជិល គឺភាគច្រើនពេលដែល​ចិត្តយើងមាន​ថាមពលទាបធុញថប់។ តើ​ចាប់ផ្តើម​ធ្វើអ្វីថ្មីៗ នៅ​ទីណា? អតីតប្រធានាធិបតីអូបាម៉ាបាន​និយាយថា“ ប្រសិន​បើ​ចេញ​ទៅ​ក្រៅ​ហើយធ្វើរឿងល្អ ៗ ខ្លះ មនុស្ស​នឹង​បំពេញ​ក្ដី​សង្ឃឹម​ពិភពលោក​បំពេញ​ក្តី​សង្ឃឹម​ដល់​ខ្លួន​គេ​ផ្ទាល់” ។ នេះ​ជា​ការពិត មិន​មែន​ត្រឹម​ជា​ការ​និយាយ​គ្រាន់តែ​ឲ្យ​ល្អ​ស្ដាប់​ទេ។

ការ​សិក្សា​វិទ្យាសាស្ត្រ​ជាច្រើនបានបង្ហាញថា ការ​ចំណាយធ្វើ​ឲ្យ​អ្នកដទៃ​មាន​អារម្មណ៍​ធូរស្បើយ​បង្កើត​អារម្មណ៍​រីករាយ​យូរ​អង្វែង​នៅ​ក្នុងខ្លួនយើងមុន និង​អាច​ផ្ដល់​នូវ​កម្លាំង​ជំរុញ​ជា​វិជ្ជមាន​ក្នុង​រាងកាយ។

យោងតាម Stanford’s famous “Designing Your Life” សុភមង្គល​អាច​ជា​គំនិត​អរូបី​ អាច​ផ្ដល់​សុភមង្គល​ដល់​អ្នក​ដែល​បរិច្ចាគ​ឬ​អ្នក​ជួយ មិនមែន​អ្នក​ទទួល​ទេ។ រៀបចំ​រចនាសម្ព័ន្ធ​ជីវិត​យើង​ឡើងវិញ​ដែល ជំនួស​ឲ្យ​ការដេញ​តាម​សុភមង្គល​អរូបី​យើង​បង្កើត​និង​ផ្សព្វផ្សាយ​វា​ប្រចាំថ្ងៃ។

អនុញ្ញាត​ឲ្យ​ខ្លួនឯង​ដកឃ្លា

ក្នុង​អំឡុងពេល​ដ៏​មមាញឹកដែលយើងជោគជ័យយើងមិនចង់ដកឃ្លាទេ ប៉ុន្តែពេលមិនរលូន​យើងចង់ដកឃ្លា។ អូខេ​ធ្វើទៅ! កុំបង្ខំខ្លួនឯង បើមិនសប្បាយចិត្ត! សូម្បី​តែអត្តពលិកជើងឯក​ក៏ត្រូវ​ការ​ពេល​វេលា​លេង​និង​សម្រាក ជាទៀតទាត់ ព្រោះថា បើ​គ្មាន​ចន្លោះ​ដកដង្ហើម​នៅ​ចំពោះ​មុខ​ការ​ទាមទារ​ឥតឈប់ យើង​នឹងមិនមានគំនិតច្នៃប្រឌិត មិនមានសមត្ថភាព​ដោះស្រាយ ឬ​ជួយ​ខ្លួនឯង​ឲ្យ​រីករាយ​ឡើយ។

ការ​ចំណាយ​ពេល​និង​លុយ​ខ្លះ ចាកចេញ​ពី​ការងារ​គឺ​សម​នឹង​វិនិយោគ។ ចាប់ផ្ដើម​ដំបូង​ដោយ​ការ​ដើរ​ហើយ​មិន​គិតពីអ្វីទាំងអស់។ ចំណាយ​ពេល​តែត្រឹម​២០ នាទី​ពីការ​គិតរឿងដដែលៗ​ប្រចាំថ្ងៃ មក​មិន​គិតអ្វី អាច​បង្កើន​អារម្មណ៍​ល្អៗ ពង្រីក​លំហរ​គិត​វិជ្ជមាន​ប្រសើរ​ឡើង បន្ថែម​ការសម្រាក​ដល់​ប្រព័ន្ធ​ការ​ចងចាំ​ដែល​កំពុង​ធ្វើការ​តឹងតែង៕

ប្រែសម្រួល៖ សុភា

ប្រភព ៖medium

ចុចអាន៖មាន​អារម្មណ៍​ឈឺចាប់​រ៉ាំរ៉ៃ កុំ​រង់ចាំ​ស្ត្រេស​ទាន់ ឆាប់​អនុវត្ត​វិធី​នេះ​ភ្លាម

ចុចអាន៖មនុស្សស្រីធ្លាប់ជួបព្យុះភ្លៀងរាប់មិនអស់ នឹងបង្រៀនខ្លួនឯងឲ្យរឹងមាំលើរឿងទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ៣០ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម