Connect with us

KPT+

នៅពេលមិត្តស្រី ចេញ​តម្រុយ​ឈប់មានយើងសំខាន់ក្នុងបេះដូងដូចមុន

បានផុស

នៅ

កាលៈទេសៈនេះ មនុស្ស​ប្រុសមិនថាគេថាយើង តែង​មានវិបត្តិ ប្រសិននាងជាមនុស្ស​ដែលយើង​ឱ្យតម្លៃ​ទុកជាគូជីវិត​តទៅ។

ក្តីអស់សង្ឃឹម អំពីលទ្ធភាពនៃការធ្វើឱ្យមិត្តស្រីធ្លាក់ក្នុងអន្លង់ស្នេហ៍ដដែលម្តងទៀត គឺឈឺខ្លាំង ជាពិសេសប្រសិនបើនាងនិយាយថា ទំនាក់ទំនង​និងនិស្ស័យចិត្ត អារម្មណ៍ មិនដូចមុនទៀតឬសារភាព​ត្រង់ៗថាចង់ បែកគ្នាសិន​ ព្រោះស្ត្រេសការងារ ចង់នៅម្នាក់ឯងមួយ​រយៈ។ល។

9 Behaviors That Put You in the Friend Zone - BUNCH of WISDOM
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណឹងល្អគឺថាតាមពិត​បុរសៗ ដែលជាអ្នកចាស់ អាច​ផ្លាស់ប្តូរអារម្មណ៍របស់នាងឡើងវិញ ធ្វើឱ្យនាងលង់ស្នេហ៍ជាមួយខ្លួនយើង​វិញ​​ម្តងទៀតបានពិតមែន ដោយគិតរបៀបនេះ៖

១ មិត្តស្រីឈប់ស្រឡាញ់ មិនមានន័យថានាងនឹងមិនអាច​ស្រលាញ់ឡើងវិញនោះទេ

5 Inspirasi Foto Pre-Wedding Ala Pasangan Selebriti Indonesia - Tribun Jogja

រកនឹកទៅ ថា អារម្មណ៍គោរពនិងទាក់ទាញពីមុននៅពេលណា ដោយហេតុការណ៍អ្វី? ភ្ជាប់ទំនាក់ទំនងជាមួយនាងដោយក្ដីស្រឡាញ់ពិតៗនិងចេះអត់ធ្មត់រង់ចាំ​ចៀសវាង ព្រួយបារម្ភ ចេញចរិត​តាមដាន​រកកំហុស ដូច​ប៉ូលិស​ចាប់ចោរ ឬហួងហែង​រិះគន់ដៀលត្មះ។ល។ ទាំងនេះ មិនដែលជួយ​សម្រាលអ្វីបានឡើងវិញឡើយ។

ជារឿយៗ បុរស​ដែលកំពុងក្រពុលមុ​ខនឹងវិបត្តិ​ស្នេហ៍ រមែង​ចាប់ផ្តើមធ្វើកំហុសថ្មីបន្ថែម​ឡើងពីមួយពេលទៅមួយពេលជានិច្ច ដែលនឹងធ្វើឱ្យនាង រឹតតែមិនស្រណុកចិត្ត​ជាមួយទំនាក់ទំនង​របស់យើង​ខ្លាំងឡើងៗដែរ ហើយជំរុញឱ្យនាងចង់តែចាកចេញកាន់តែឆ្ងាយរឹតតែស្រួលចិត្ត​។

២ កុំ​សួរនាងថា «ហេតុអ្វីសាវ៉ា?»

See the new bloody "Friend Zone", the scariest is the heterosexual friend  of my best friend!

ជារឿងធម្មតាទេដែលបុរសនិងស្ត្រីចាញ់ស្នេហ៍ តែង​តែ​ទទូច​ចង់ដឹងថាតើខ្លួនបានធ្វើអ្វីខុស​ខ្លះដែលធ្វើឱ្យមិត្តស្រី ឬសង្សា​ ដៃគូឈប់ស្រឡាញ់?

ស្តាប់! នារីៗនឹងមិនអង្គុយចុះ ហើយពន្យល់បង្រៀនមនុស្ស​ប្រុស ពីរបៀបក្លាយជាបុរសសំខាន់​មានឥទ្ធិពលក្នុងបេះដូងនាងនោះទេ ព្រោះនោះមិនមែនជាតួនាទីខាងស្រី។ នាងតែង​ចង់បានបុរសដែលត្រៀមខ្លួនរួចជាស្រេច និង​ដឹងពីរបៀបធ្វើឱ្យស្ត្រីម្នាក់ធ្លាក់ខ្លួនស្រលាញ់គេកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។ ពេលបានបេះដូងនាងហើយ យើងទុកនាង​ចោលយូរពេក ដោយមិនថែទាំដើមផ្កាមនោសញ្ចេតនា ​ស្រោចទឹក ជ្រំជី តើនាងមានពាក្យអ្វីនិយាយប្រាប់យើង​នៅពេលឆ្អែតចិត្ត?

នៅដំណាក់កាលនៃទំនាក់ទំនងមួយ​ដែលលែងល្អដូចពីដំបូង មិត្តស្រីមានសល់អារម្មណ៍តិចតួច ឬមិនដឹងខ្លួននាង​ថា នៅស្រលាញ់ឬចង់ចប់តែម្តង នាងនៅអាណិត នៅលាក់ការណ៍ ហើយ​ស្រាប់តែ​ខាងប្រុស ​មកស្នើសុំឱ្យនាងពន្យល់ពីកំហុសទៀត រឹតតែធ្វើឱ្យនាងគិតថា “ប្រសិនបើមិនយល់ពីអ្វីដែលគាត់ត្រូវធ្វើ ក្នុងចំណងមនោសញ្ចេតនាផង តើជីវិត​ទៅមុខ​គិតពីខាងយើងជាអ្នកបង្រៀនឬ​ទាមទារ​រហូតទៅ?ហត់ទេ?

៣ កុំដើរតួកម្សត់ខ្សឹកខ្សួល អង្វរ ឬសម្លុត

หมู ชยนพ เผยที่มาของเพลงประกอบภาพยนตร์ Friend Zone

រឿងធម្មតាទេ ដែលគ្រប់គ្នា​តែង​មានអារម្មណ៍សោកសៅ ឈឺចាប់ និងរំជួលចិត្តនៅពេលនេះ​មិនថាខាងយើងឬខាងនាង ។ ទោះជាយ៉ាងណាក៏ដោយ ប្រតិកម្មអាក្រក់ៗដែលអាចមានដូចជា ស្រែកយំ ឬអង្វរករ ដៀលត្មិះ សម្លុត បរិហារ មិនអាចឱ្យនាងផ្លាស់ប្តូរគំនិតទេ។

អ្វីដែលស្ត្រីម្នាក់ឈប់ស្រឡាញ់ខាងបុរស គឺដោយសារតែនៅក្នុងកំឡុងពេលទំនាក់ទំនង នាងឈប់មានអារម្មណ៍គោរព ឬរំភើប នាងបាត់បង់ការចាប់អារម្មណ៍ចំពោះយើង ហើយទីបំផុត នេះជាសញ្ញានៃការ​មិនបាច់ជួបគ្នា ក៏មិនអី។

ប្រសិនបើខាងយើង ប្រឈមមុខនឹងទឹកភ្នែកដូចជាក្មេង ចង់ធ្វើឱ្យនាង​អាណិតនាងនឹងបាត់បង់ការគោរពកាន់តែខ្លាំង។ ជាតិជា​ស្ត្រី តែងរំភើបចំពោះ​បុរសណាដែលមានភាពរឹងមាំខាងផ្លូវចិត្ត និង​មានសមត្ថភាព ក្នុងការដោះស្រាយបញ្ហា គ្រប់កាលៈទេសៈ។ ចំណែក បុរសដើរតួកំសត់ពិតជាវេទនាភ្នែក ហើយកាន់តែដាក់គម្លាតបេះដូង៕

ប្រែសម្រួល៖ សុភា

ប្រភព៖ themodernman

ចុចអាន៖ លក្ខណៈ​សម្គាល់​បុរស​ពូកែ​អៀន ​ពេល​ចែចង់​មនុស្ស​ស្រី

ចុចអាន៖ ក្រោយរៀបការរួច ស្រីៗគួររៀបចំខ្លួនយ៉ាងណា ទើបស្អាតសមសួន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២៤ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣៧ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម