Connect with us

KPT+

ទម្លាយប្រាក់ចំណូលកប់ក្ដោងរបស់មេធំក្រុមហ៊ុនផលិតវ៉ាក់សាំងធំៗទាំង ៥

បានផុស

នៅ

ជំងឺរាតត្បាតបានរុញច្រានឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ជាមួយនឹងការជាប់គាំងអាជីវកម្ម និងការរំខានដល់ការងារលើគ្រប់វិស័យ។ ប៉ុន្តែទោះបីជាមានបញ្ហាទាំងនេះក៏ដោយ ក៏ប្រធានក្រុមហ៊ុនជីវសាស្រ្តគីមីមួយចំនួនដែលកំពុងបង្កើតវ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ នៅតែអាចបង្កើនប្រាក់ចំណូលប្រចាំឆ្នាំរបស់ពួកគេច្រើនជាងមុនទ្វេដង។

ដោយសារគ្មានប្រភពបង្ហើបពីតួលេខនៃប្រាក់ខែគោលឱ្យបានជាក់លាក់ ដូចនេះប្រាក់ចំណូលដែលនឹងលើកមកនិយាយនេះ ជាប្រាក់ចំណូលដែលហៅថា “ប្រាក់សំណង” ។ ប្រាក់នេះរួមបញ្ចូលទាំងប្រាក់ខែគោល ប្រាក់លើកទឹកចិត្ត ធានារ៉ាប់រង និងអត្ថប្រយោជន៍ផ្សេងទៀតដែលក្រុមហ៊ុននីមួយៗបានកំណត់។

មួយវិញទៀត ដោយមូលហេតុឆ្នាំថ្មី ២០២១ នៅមិនទាន់មានរបាយការណ៍ណាចេញផ្សាយពីប្រាក់សំណងរបស់នាយកប្រតិបត្តិក្រុមហ៊ុនផលិតវ៉ាក់សាំងទាំង ៥ ដែលនឹងទទួលបាននៅឡើយ ដូច្នេះក្នុងអត្ថបទនេះ យើងនឹងមកដឹងអំពីចំណូលប្រចាំឆ្នាំ ២០២០ របស់ពួកគេ។

១. លោក Albert Bourla នាយកប្រតិបត្តិក្រុមហ៊ុន Pfizer

Pfizer CEO's Jewish Past Inspired Vaccine Work - Atlanta Jewish Times
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Albert Bourla ប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន Pfizer ទទួលបានប្រាក់សំណងចំនួន ២១ លានដុល្លារក្នុងឆ្នាំ ២០២០ ក្រោយក្រុមហ៊ុនរបស់លោកសហការជាមួយក្រុមហ៊ុន BioNTech របស់ប្រទេសអាល្លឺម៉ង់។

យោងតាមការវិភាគរបស់ Bloomberg អំពីកញ្ចប់សំណងរបស់ Bourla សម្រាប់ឆ្នាំ ២០២០ គឺមានការកើនឡើង ១៧% លើសកញ្ចប់ឆ្នាំចាស់  ដែលឆ្នាំ ២០១៩ លោកមានប្រាក់ចំណូល ១៧.៩ លានដុល្លារអាមេរិក។

២. លោក Ugur Sahin នាយកប្រតិបត្តិក្រុមហ៊ុន BioNTech

OOOM 100: The World's Most Inspiring People - OOOM Magazine

លោក Sahin នាយកប្រតិបត្តិក្រុមហ៊ុន BioNTech ទទួលបានប្រាក់ចំនួន ៧,០៦៤,០០០ ដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ ដែលនេះជាថវិកាសំណងសរុប។ យោងតាមវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចបានផ្សាយថា បុរសរូបនេះ មានប្រាក់ខែ ៣១១,០០០ ដុល្លារប៉ុណ្ណោះ។

ដោយឡែក ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា លោក Sahin គឺជាម្ចាស់ភាគហ៊ុនតែមួយគត់របស់ក្រុមហ៊ុនអាល្លឺម៉ង់ដែលគ្រប់គ្រងភាគហ៊ុនច្រើនជាងគេចំនួន ១៨ ភាគរយ។ ។ បន្ទាប់ពីទទួលបានកិច្ចព្រមព្រៀងអភិវឌ្ឍន៍ជាមួយក្រុមហ៊ុន Pfizer និងកិច្ចព្រមព្រៀងចែកចាយវ៉ាក់សាំង ទ្រព្យសម្បត្តិសុទ្ធរបស់លោក Sahin បានកើនឡើងដល់ ៥.១ ប៊ីលានដុល្លារ ដែលធ្វើឱ្យលោកក្លាយជាអ្នកមានបំផុតទី ៤៩៣ នៅលើលោក។

៣. លោក Stéphane Bancel នាយកប្រតិបត្តិក្រុមហ៊ុន Moderna

Moderna CEO cheers coronavirus vaccine safety as 'gamechanger,' with 20M  doses available by end of year | Fox Business

យោងតាមប្រភពពី SEC បានឱ្យដឹងថា នាយកប្រតិបត្តិ Moderna លោក Stéphane Bancel បានចំណូលចំនួន ១២.៨៥ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២០។ ក្នុងនោះប្រាក់ខែគោលរបស់លោក Bancel គឺ ៩៥០,០០០ ដុល្លារអាមេរិក។

៤. លោក Alex Gorsky នាយកប្រតិបត្តិក្រុមហ៊ុន Johnson & Johnson

Alex Gorsky Discusses COVID-19 at Fortune Brainstorm Health | Johnson &  Johnson

លោក Alex Gorsky ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុនជីវវិទ្យាសាស្ត្រ Johnson & Johnson បានទទួលសំណងជាផ្ទះដែលគិតជាលុយមានចំនួន ២៥,៣៦៥,៨០០ ដុល្លារអាមេរិក។ ចំណែកប្រាក់សំណងប្រចាំខែរបស់លោកបានកើនឡើង ៤.២ លានដុល្លារ នៅឆ្នាំ ២០២០ ។

៥. លោក Pascal Soriot នាយកប្រតិបត្តិក្រុនហ៊ុន AstraZeneca

Coronavirus: AstraZeneca CEO Pascal Soriot says vaccine is 100 per cent  effective

នៅឆ្នាំ ២០២០ លោក Pascal Soriot បានយកសំណងផ្ទះចំនួន ២១.៤ លានដុល្លារជាថ្លៃសំណងប្រចាំឆ្នាំ។ ដោយឡែក ប្រាក់ខែគោលរបស់លោកគឺ ១.៧៩ លានដុល្លារ។ ក្រៅពីនេះ លោកបានទទួលប្រាក់រង្វាន់ប្រចាំឆ្នាំចំនួន ៣.១៩ លានដុល្លារអាមេរិក ក៏ដូចជាប្រាក់លើកទឹកចិត្តរយៈពេលវែងចំនួន ១៥.៤ លានដុល្លារអាមេរិកពីក្រុមហ៊ុន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ BioSpace

ចុចអាន៖ ចំណូល CEO ក្រុមហ៊ុនវ៉ាក់សាំង Sinovac មួយខែរកបានមិនក្រោម១០ម៉ឺនដុល្លារ

ចុចអាន៖ មកដឹងបទពិសោធន៍ការងារនិងប្រាក់ចំណូលរបស់មេធំក្រុមហ៊ុនផលិតវ៉ាក់សាំង Sinopharm

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម