Connect with us

KPT+

បុរសៗ​គួរ​ដឹង​ពី​របៀប​តុបតែង​ដែល​ជួយ​បន្ថែម​មន្ត​ស្នេហ៍​និង​ទំនុកចិត្ត

បានផុស

នៅ

ភាព​ស្រស់​សង្ហា​របស់​បុរស​ មិន​ផ្ដោត​តែ​លើ​សម្រស់​ពី​ធម្មជាតិ​តែ​មួយ​មុខ​ទេ ការ​រៀបចំ​ខ្លួន​នឹង​ជួយ​ឲ្យ​ប្រុសៗ​កាន់​តែ​សង្ហា ឬ​អាច​អាក្រក់​ជាង​មុន​ក៏​ថា​បាន។ សំលៀកបំពាក់ នាឡិកា ឬ​ស្បែកជើង​ដែល​ពួកគេ​យក​ទៅ​ប្រើ​អាច​បង្កើន​ភាព​ទាក់ទាញ និង​អាច​លែង​ឲ្យ​គេ​ចង់​ក្បែរ​ដូចគ្នា។

ដូច្នេះ បុរសគ្រប់រូប គួរស្វែងយល់ពីរបៀបតុបតែងខ្លួនយ៉ាងណាឲ្យបានសមរម្យ និងចុះ​ចំណោម​គេ​ឯង​ដូច​ខាងក្រោម៖

ស្ទីល​ម៉ូដសក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ទីលម៉ូដសក់ជាផ្នែកសំខាន់បំផុតនៃខ្លួនបុរស ពីព្រោះអាចបញ្ជាក់ពីរបៀបរៀបរយ និង​ភាព​ស្រស់សង្ហា​បាន។ ហេតុនេះ គួរចៀសវាង​ប្រើប្រាស់ផលិតផលលាបសក់​ច្រើនពេក ព្រោះ​អាច​បង្កើត​ភាព​រញ៉េរញ៉ៃ  និង​គួរតែលាបដោយបរិមាណ​តិចតួចហើយប្រើម្រាមដៃសិតសក់​ជាការ​ល្អ។ ម្ដងម្កាល​គួរ​ប្ដូរ​ស្ទីល​ម៉ូដសក់​កាន់​តែប្រសើរ។

អាវដៃវែង និង​ក-ឌុប

នារីៗស្រឡាញ់បុរសពាក់ដៃអាវវែង ហើយបើសិនមូរដៃអាវត្រឹមកំភួនដៃ រឹតតែ​ទាក់ទាញ​ខ្លាំងឡើង។ ស្រីៗ​មិនចំណូលបុរសលេងខ្លួនបែបស្ទាវឡើយ បើទោះនាងហក់លោត​បន្តិចក៏​ដោយ។​ កាលបើប្រុសៗស្លៀកសម្លៀកបំពាក់បែបជាផ្លូវការ​ច្រើន នាំ​ឲ្យ​ពួកនាង​យល់ថា គេ​នោះ​ថ្លៃថ្នូរ និង​ចាស់ទុំ​គួរ​ឲ្យ​ចង់​នៅជិត។

ខោ​រឹប​ល្មម

មិនមែនមានតែស្រីៗទេ ដែលស្លៀកខោរឹត បុរស​ក៏​ត្រូវ​យកចិត្តទុកដាក់​លើ​ការ​ស្លៀក​ខោ​ដែល​តឹង​ផង​ដែរ។ តឹង មិនមែន​រឹតឡើង​ណែន តែ​មិន​រលុងនាំឲ្យបាត់រាង កម្ពស់ និង​បាត់​អស់​រូបរាង​ពី​កំណើត។

ស្បែកជើង​ស្អាត

ការ​ពាក់​ស្បែក​ជើង​កខ្វក់ ប្រាកដ​ណាស់​គ្រប់គ្នា​នឹងយល់ថា ម្ចាស់​ជា​មនុស្ស​គ្មាន​អនាម័យ ជា​ពិសេស​ភេទ​ផ្ទុយ​លែង​ចាប់​អារម្មណ៍​តែម្ដង។ ហេតុនេះ ប្រុសៗ​គួរ​យកចិត្តទុកដាក់​ជានិច្ច​ចំពោះ​ភាព​ស្អាត​លើ​ស្បែក​ជើង​របស់​ខ្លួន​ប្រចាំថ្ងៃ មិនថាស្បែកជើងជាប្រភេទបែបណាក៏ដោយ វានឹងបញ្ជាក់ថាបុរសនោះជាបុគ្គលបែបណាដូចគ្នា ។

ពណ៌

ការស្លៀកពាក់របស់បុរសខុសពីនារីបន្តិចត្រង់ថា ស្រីៗអាចប្រើសម្លៀកបំពាក់ពណ៌ឆើតៗ មិនជាបញ្ហាប៉ុន្មានទេ តែប្រុសៗវិញ ហ៊ានតែស្លៀក ច្បាស់ជាក្លាយគេថា លេងសៀកមិនខាន ។ បុរសៗអាចជ្រើសរើសពណ៌ណាដែលស្រាលៗ និងមិនមានពណ៌ច្រើន ទើបជាការសមរម្យ ហើយឆក់បានចិត្តស្រីៗ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Useful Gen

ចុចអាន៖ការ​ប្រើប្រាស់​កាំរស្មី UV មក​សម្លាប់​មេរោគ​កូវីដ១៩ ផល​ប៉ះពាល់​ដូចម្តេចខ្លះ?

ចុចអាន៖មើលចិត្តមនុស្សតាមរយៈពណ៌សំណព្វរបស់គេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម