Connect with us

KPT+

ប្រាក់​ចំណូល​ធ្លាក់​ចុះ កើត​ជំងឺ​ផ្លូវ​ចិត្ត​ដោយ​មិន​ដឹង​ខ្លួន

បានផុស

នៅ

សម្រាប់​គ្នាយើង​ជាអ្នក​ធ្វើការ ប្រាក់ខែ​ពិតជា​សំខាន់ណាស់​សម្រាប់​ការរស់នៅ​ផ្ទាល់ខ្លួន និង​ការ​ផ្គត់ផ្គង់​គ្រួសារ។ បើសិន​បញ្ហា​ប្រាក់ខែ ឬចំណូល​ធ្លាក់ចុះ នោះ​បញ្ហា​ចំណាយ​ចាំបាច់​នានា ក៏អាច​កើតឡើង​ផងដែរ។

បើតាម​ការសិក្សា​របស់​អាមេរិក រកឃើញ​ថា មនុស្ស​ពេញវ័យ ដែល​មាន​បញ្ហា​ប្រាក់ខែ ឬចំណូល​ប្រចាំ​ឆ្នាំ​ធ្លាក់ចុះ នឹងមាន​បញ្ហា​ផ្លូវ​បញ្ហា​ផ្លូវចិត្ត ពេល​ចាស់ទៅ។ ក្រុមអ្នកស្រាវជ្រាវ មកពី​សាកលវិទ្យាល័យ Columbia របស់​អាមេរិក បាន​សិក្សា ដោយ​ប្រមូល​ទិន្នន័យ​ចំណូល​របស់​មនុស្ស​ពេញវ័យ ៣.២៨៧​នាក់ រយៈពេល​ជាង ២​ទសវត្ស ចាប់តាំង​ពី​ឆ្នាំ​១៩៩០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​ការតេស្ត​មុខងារ​ចងចាំ នៅ​ឆ្នាំ២០១០ រកឃើញ​ថា អ្នកមាន​បញ្ហា​ចំណូល​ធ្លាក់ចុះ​ខ្លាំង មាន​ការធ្លាក់ចុះ​ការ​ចងចាំ​យ៉ាង​លឿន។ ចំណែក​តាមរយៈ​ការស្កេន​ខួរក្បាល​លើ​អ្នកចូលរួម​ក្នុង​ការសិក្សា ក៏រកឃើញ​លទ្ធផល​ស្រដៀងគ្នា​ផងដែរ។

អ្នកស្រាវជ្រាវ បញ្ជាក់​ថា អ្នកមាន​អស្ថិរភាព​ចំណូល ប្រឈម​កើត​បញ្ហា​សរសៃឈាមបេះដូង ការបាក់ទឹកចិត្ត និង​ស្ត្រេស ដែល​បណ្ដាល​ឲ្យ​មុខងារ​ចងចាំ ចុះខ្សោយ។ ជាងនេះទៅទៀត ដោយសារ​ចំណូល​ធ្លាក់ចុះ ដូច្នេះ ពួកគេ​មិន​ទៅ​ការថែទាំ និង​ព្យាបាល​សុខភាព ដែល​មាន​គុណភាព​ខ្ពស់​នោះទេ។

អ្នកស្រាវជ្រាវ​បន្ថែមថា បញ្ហា​សេដ្ឋកិច្ច បណ្ដាល​ឲ្យ​មនុស្ស​មាន​ទម្លាប់​មិនល្អ ដូចជា ជក់បារី ផឹកស្រា និង​គ្មាន​សកម្មភាព​នានា ហើយ​ជាលទ្ធផល បណ្ដាល​ឲ្យ​មាន​បញ្ហា​ផ្លូវចិត្ត ខ្សោយមុខងារ​ចងចាំ និង​កើតជំងឺភ្លេចភ្លាំង៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម