Connect with us

KPT+

ត្រឹមវីដេអូមិនដល់មួយនាទីលើ TikTok លោក Khaby Lame រកចំណូលបានរាប់ម៉ឺនដុល្លារ

បានផុស

នៅ

គ្រប់គ្នាដែលនិយមលេង TikTok ច្បាស់បានស្គាល់តារាទើបរះរបស់អ៊ីតាលី លោក Khaby Lame ឬ ពូម៉ៅងាយៗ ​ជាក់ជាមិនខាន។ ទើបតែជាងមួយឆ្នាំទេ បុរសមានដើមកំណើតសេណេហ្គាល់រូបនេះ បានបង្កើតភាពល្បីល្បាញពាសពេញពិភពលោកដោយមានអ្នកតាមដានជាង ៦០ លាននាក់នៅលើ TikTok និងជិត ១៧ លាន Follower នៅលើបណ្ដាញ Instagram។

Khaby Lame on Twitter: "With the first rocket, they ran away to the airport  to go to another country It's simple, they know it's not their country.  https://t.co/mSjIC0yyRf… https://t.co/xmL5jVhYaR"
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្រឡប់ទៅពេលចាប់ផ្ដើមដំបូង គេដឹងថា Khaby Lame បានបង្កើតវីដេអូខ្លីនៅលើ TikTok មុនបំផុតកាលពីខែមីនា ឆ្នាំ ២០២០ ខណៈការងាររបស់គាត់ត្រូវផ្អាកបណ្ដោះអាសន្នដោយសារការរំខានពីរោគរាតត្បាតកូវីដ-១៩។

មកដល់ខែមេសា ឆ្នាំ២០២១ Khaby Lame ក្លាយជាបុគ្គលមានឥទ្ធិពលលើបណ្ដាញសង្គមខ្លាំងជាងគេនៅប្រទេសអ៊ីតាលី និងស្ថិតក្នុងចំណោមមនុស្សមានឥទ្ធិលលើអនឡាញទាំង ៣០ លើលោកផងដែរ។

ទោះបីជាវីដេអូរបស់បុរសវ័យ ២១ ឆ្នាំ រូបនេះមិនមែនជាការសម្តែងតាមសាច់ភ្លេងឬស្គ្រីបភាពយន្តក្ដី តែគាត់ទទួលបានអ្នកគាំទ្រច្រើនតាមរយៈការដោះស្រាយរឿងសាមញ្ញមួយចំនួនដែលមនុស្សខ្លះចូលចិត្តធ្វើឱ្យស្មុគស្មាញ។

Khaby Lame BEST TikTok Compilation - YouTube

ដូច្នេះ តើអ្នកនិយមទស្សនាវីដេអូរបស់ Khaby Lame​ ធ្លាប់ដឹងអត់ថា គាត់អាចរកចំណូលបានប៉ុន្មានក្នុងមួយខែៗ ពីវីដេអូមិនដល់១នាទីរបស់គាត់?

ដោយសារ ពូម៉ៅងាយៗ ក្លាយជាបុគ្គលមានឥទ្ធិពលបំផុតនៅលើវេទិកា TikTok​  ហើយតាមរយៈប្រជាប្រិយភាពនេះ គាត់ត្រូវបាន​គេហទំព័រ Influencer Marketing Hub ទម្លាយថា អាចរកចំណូលបានចន្លោះពី ៩៨,៥៦១ ដុល្លារទៅ ១៤៧,៨៤២ ដុល្លារអាមេរិកនៅក្នុងមួយមួយខែតាមរយៈការផ្សាយពាណិជ្ជកម្ម ដែលពេលខ្លះទស្សនិកជនមិនបានដឹងផងថា វីដេអូរបស់ទាំងនោះមានផ្សាយពាណិជ្ជកម្ម។

ТУПЫЕ лайфхаки с Khaby.Lame🍭 | ЛУЧШИЙ В СВОЕМ ДЕЛЕ | Тик Ток лучшее -  YouTube

ដោយឡែក គេហទំព័រ Celebs life reel ក៏បានឱ្យដឹងថា ក្រោយប្រឡូកក្នុងពិភពអនឡាញជាងមួយឆ្នាំ បច្ចុប្បន្ន Khaby Lame មានទ្រព្យសម្បត្តិសរុបចន្លោះពី ១,០០០,០០០ ទៅ ២,០០០,០០០ ដុល្លារអាមេរិក៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ We Publish News

ចុចអាន៖ រឿង ៩ យ៉ាងអ្នកទំនងមិនទាន់ដឹងអំពី Khaby Lame ឬ ពូម៉ៅងាយៗ

ចុចអាន៖ ទម្រាំ​ថត​ចប់​មួយ​រឿង​មិន​ងាយ​ស្រួល​ទេ! នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ ” Girl From Nowhere ” ល្បី​សឹង​គ្រប់​ប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម