Connect with us

KPT+

តិចនិកចិញ្ចឹមបែបថ្មី ត្រៀមខ្លួនកូន​ប្រកួតប្រជែងក្នុងសង្គមនាពេលអនាគត

បានផុស

នៅ

ចំពោះ​ប៉ា​ម៉ាក់​គ្រប់​រូប​សុទ្ធ​តែ​មានតិចនិក​ក្នុង​ការ​ចិញ្ចឹម​បី​បាច់​កូន​ទៅ​តាម​អ្វី​ដែល​ខ្លួន​គិត​ថា​ត្រូវ រៀង​ៗ​ខ្លួន ដោយ​ខ្លះ​មិន​ប្រើ​ហឹង្សា ខ្លះ​ទៀត​និយម​វាយ​កូន ព្រោះ​ខ្លាច​កូន​ខូច​។ល។ ប៉ុន្តែបើ​តាម​អ្នក​ជំនាញ នៅ​ក្នុង​សតវត្សទី ២១ ​នេះ ក្បួន​ចិញ្ចឹម​កូន​ដែល​ម៉ាក់​ប៉ា​ធ្វើ​រាល់​ថ្ងៃ អាច​មិន​មែន​តិចនិក​ល្អ​សម្រាប់​ចិញ្ចឹម​ក្នុង​សម័យ​ទំនើប​នេះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំ​វិញ​បញ្ហា​ចិញ្ចឹម​កូន​ក្នុង​សម័យ​ថ្មី​នេះ លោក​ស្រី សរ ម៉ុន្ថា នាយិការ សាលា​អប់រំ​កុមារ​តូច ស៊ីជីដា កម្ពុជា បាន​ឲ្យ​ដឹង​ថា ម៉ាក់​ប៉ា​​ត្រូវ​មើល​ទៅ​តាម​និន្នាការ​នា​ពេល​អនាគត​ថា​តើ នៅ​ពេល​អនាគត​នឹង​រីក​ចម្រើន​ផ្នែក​ណា ជំនាញ​អ្វី​ដែល​សង្គម​ត្រូវ​ការ ដើម្បី​ឲ្យ​យើង​ចាប់​ផ្ដើម​ជួយ​តម្រង់​កូន​យើង លូតលាស់​ដោយ​ភាព​ឆ្លាត​វ័យ ចូល​ក្នុង​សង្គម​ចុះ និង​អាច​ចូល​រួម​ប្រកួត​ប្រជែង​នៅ​លើ​ទី​ផ្សារ​នៅ​ថ្ងៃ​ខាង​មុខ​បាន។

ចុះ​សម្រាប់​កូន​លូត​លាស់​ល្អ​ក្នុង​សម័យ​ថ្មី​នេះ ម៉ាក់​ប៉ា​គួរ​ជួយ​កូន​បែប​ណា?

បើ​តាម​តិចនិក​ចិញ្ចឹម​កូន​សម័យ​ទំនើប​នេះ ម៉ាក់​ប៉ា​អាច​ជួយ​កូន​បាន​តាម​រយៈ៖

ទី១. ជួយ​បណ្ដុះ​ភាព​ច្នៃ​ប្រឌិត​របស់​កូន តាម​រយៈ​ការ​អប់​រំ​ផ្សេងៗ ដើម្បី​ឲ្យ​កូន​មាន​ការ​ស្រមើ​ស្រមៃ​ច្រើន។

ទី២. កូន​ពូកែ​ខាង​ទំនាក់​ទំនង៖ កូន​ៗ​គួរ​មាន​ជំនាញ​ធ្វើ​ការ​ជាមួយ​មនុស្ស ឬ​ចេះ​ចូល​ចំណោម​ជាមួយ​អ្នក​ដទៃ និង​ចេះ​ប្រើ​អ្នក​បច្ចេកទេស​ធ្វើ​ការ​ឲ្យ​ខ្លួន​បាន។

ទី៣. បង្រៀន​កូន​ឲ្យ​ចេញ​គិត​ល្អិត​ល្អន់៖ ទាំង​ខ្លួន​ឯង និង​មនុស្ស​ជាតិ។ មានន័យ​ថា នៅ​ពេល​ធ្វើ​អ្វី​មួយ កូន​ៗ​ចេះ​គិត​ពី​ប្រយោជន៍​ខ្លួន​ឯង និង​ប្រយោជន៍​រួម​សម្រាប់​អ្នក​ដទៃ​ដែរ មិន​មែន​គិត​តែ​ខ្លួន​ឯង​ម្នាក់​នោះ​ទេ។

Happy Asian Family Of Three, Young Father And Mother Playing Gam - Autism  Spectrum Therapies

“ការ​អប់​រំ​ដែល​ម៉ាក់​ប៉ា​គួរ​យក​ចិត្ត​ទុក​ដាក់ ជា​ការ​អប់​រំ​ជួយ​កូនៗ​ឲ្យ​រីក​ចម្រើន​ទាំង​ផ្នែក IQ និង EQ។ IQ គឺ​ជា​ភាព​វ័យ​ឆ្លាត​ខាង​ប្រាជ្ញា ចំណែក ​EQ ជា​ភាព​វ័យ​ឆ្លាត​ខាង​អារម្មណ៍។ សម្រាប់​ភាព​ជោគ​ជ័យ​របស់​កូន​នៅ​ថ្ងៃ​អនាគត យើង​ជា​ម៉ាក់​ប៉ា ត្រូវ​ខំ​ប្រឹង​ឲ្យ​កូន​រីក​ចម្រើន​ទាំង​ពីរ​ផ្នែក​នេះ​ឲ្យ​ដើរ​ទន្ទឹម​គ្នា។ “

លោក​ស្រី​បញ្ជាក់​ថា សព្វ​ថ្ងៃម៉ាក់​ប៉ា​ច្រើន ផ្ដោត​តែ​លើ​ចំណេះ​ដឹង​របស់​កូន​ទេ ប៉ុន្តែសម្រាប់​ការ​អប់រំ​កូន​ក្នុង​សតវត្សទី ​២១​ នេះ មិន​មែន​ផ្ដោត​លើ​តែ​ចំណេះ​ដឹង​តែ​មួយ​មុខ​ទេ។ ម៉ាក់​ប៉ា​ត្រូវ​ផ្ដល់​ឲ្យ​កូន​លើស​ពី​នេះ​ទៀត ដើម្បី​លូតលាស់​នៅ​ថ្ងៃ​អនាគត៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ដឹង​ហើយ​ថា​ស្រឡាញ់​កូន​ណាស់ តែ​បើ​មិន​ចង់​ឲ្យ​​ក្លាយ​ជា​ក្មេង​ទម្រើស សាក​ប៉ុន្មាន​របៀប​នេះ

ចុចអាន៖ កូនពូកែតមាត់ត្រូវចេះដោះស្រាយ​តាមវិធីនេះ មិនមែនស្រែកដាក់កូនវិញទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម