Connect with us

KPT+

CEO របស់ Huffington មាន​គន្លឹះ​គ្រប់​គ្រង​ស្ត្រេ​សយ៉ាងល្អ

បានផុស

នៅ

​អ្នកស្រី Arianna Stassinopoulos Huffington ជា​អ្នកនិពន្ធ​ជនជាតិ​ក្រិ​ក​កាត់​អាមេរិកាំង និង​ជា​អ្នកជំនួញ​មួយរូប​។ អ្នកស្រី​ជា​សហ​ស្ថាបនិក​នៃ​កាសែត The Huffington Post ព្រមទាំង​ជា​ស្ថាបនិក​និង​នាយក​ប្រតិបត្តិ​ក្រុម​​ហ៊ុន​បច្ចេកវិទ្យា​ផ្សព្វផ្សាយ Thrive Global ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ស្ត្រី​ឆ្នើម​រូបនេះ ជា​សហគ្រិន និង​ជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​មួយរូប​ដែលមាន​មនុស្ស​ជាច្រើន​កំពុង​រៀនសូត្រ​ពី​ជីវិត​របស់​អ្នកស្រី​។​

​ខាងក្រោម​ជា​បទពិសោធន៍​មួយចំនួន​ពាក់ព័ន្ធ​នឹង​ភាពស្មុគស្មាញ​ក្នុង​វិស័យ​ជំនួញ ដែល​អ្នកស្រី​បាន​ចែករំលែក​ដល់​សហគ្រិន​ស្ត្រី​ដទៃ​!

​បែងចែក​ពេលវេលា​ឲ្យ​ត្រឹមត្រូវ​

​អ្នកស្រី Huffington មានប្រសាសន៍ថា គុណភាព​ជីវិត​ផ្អែកលើ​ការរក្សា​តុល្យភាព​ពេលវេលា​បាន​ត្រឹមត្រូវ​។ យើង​គួរតែ​លះបង់​ពេលវេលា​ដែល​ចាយ​លើ​បណ្តាញ​សង្គម​ខ្លះ ដោយ​ចំណាយ​ពេលវេលា​ទៅ​អភិវឌ្ឍន៍​ជំនួញ ឬ​ផ្នែក​ណាមួយ​ដែល​ធ្វើ​ឲ្យ​ខ្លួនឯង​រីកចម្រើន​។​

​ប្ដូរ​ទម្លាប់​នៃ​ការ​គេង​

​ស្ថាបនិក​រូបនេះ​ប្រាប់ថា រឿង​ដំបូង​ដែល​សំខាន់ យើង​ត្រូវ​ប្រាកដថា​បាន​ដក​ទូរ​សព្ទ​ដាក់​ឆ្ងាយ​ពី​ខ្លួន ហើយ​ឆ្ងាយ​ពី​ដៃ ដើម្បី​កុំ​ចេះតែ​ចង់យក​វា​មក​ប្រើ​។ ទម្លាប់​បែបនេះ​នឹងធ្វើ​ឲ្យ យើង​ឆាប់​បាន​គេង និង​ក្រោក​មក​មាន​ថាមពល​។ មួយវិញទៀត​អ្នកស្រី​ផ្ដល់យោបល់​ថា ការធ្វើ​សមាធិ​ក៏​អាចជួយ​ឲ្យ​គេង​លក់បាន​ស្កប់ស្កល់​ផងដែរ​។​

​គ្រប់គ្រង​ភាព​តានតឹង​

​អ្នកស្រី Huffington ណែនាំ​អំពី​ការគ្រប់គ្រង​ភាពស្មុគស្មាញ​ថា ត្រូវតែមាន​ការថែទាំ​សុខភាព​តាមរយៈ​ការ​ញ៉ាំ​អាហារ​ល្អៗ ព្រមទាំង​គេង​គ្រប់គ្រាន់​ជាមុនសិន ទើប​អាច​ដោះស្រាយ​បញ្ហា​នានា​ជា​ក្រោយ​បាន​។​

​នៅពេល​យើង​មាន​សុខ​ភាពល្អ យើង​អាច​នឹងមាន​ការគិត​ដ៏​ល្អ​មួយ​ដែល​នាំ​ឲ្យ​សម្រេចចិត្ត​បានល្អ​ទៅតាម​នោះ​។ នាយិកា​កាសែត​រូបនេះ​បន្ថែមថា យើង​គួរ​គេង​ឲ្យ​បាន​គ្រប់គ្រាន់ និង​កាត់បន្ថយ​ពេលវេលា​ក្នុង​ពិភព​ឌីជីថល​ខ្លះ​។ រីឯ​ការ​គេង​មិន​លក់​បណ្តាលមកពី​ការធ្វើការ​ច្រើនពេក និង​ភាព​សកម្ម​ជ្រុល​លើ​បណ្តាញ​សង្គម​។​

​ហ៊ាន​ប្រឈមមុខ​នឹង​ភាពភ័យខ្លាច​

​គន្លឹះ​ចុងក្រោយ​ដើម្បី​ជម្នះ​ភាព​តានតឹង​គឺ ហ៊ាន​ប្រឈមមុខ​នឹង​ភាពភ័យខ្លាច​។ អ្នកស្រី​ថា ការព្រួយបារម្ភ​ពី​ភាពបរាជ័យ ឬ​ភ័យខ្លាច​មិន​សម្រេច​អ្វីមួយ មិនគួរ​ឲ្យ​រអា​ទេ​។ ផ្ទុយទៅវិញ នៅពេល​ល​យើង​ហ៊ាន​ទទួលយក វា​នឹង​បង្ហាញ​ពី​សមត្ថភាព​និង​ភាពរឹងមាំ​របស់​យើង​ខ្លាំង​ប៉ុណ្ណា​៕

​ប្រែ​សម្រួល ​៖ សន្យា​

ប្រភព​ ៖ Entrepreneur​

ចុចអាន៖ លេង FACEBOOK យ៉ាងណាកុំឲ្យសុខភាពផ្លូវចិត្តយុវវ័យរងការប៉ះពាល់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៣៥ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៤៨ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម